ការអញ្ជើញចូលរួមដេញថ្លៃ

Invitation for bid

អង្គការហ្គូដណេប៊ឺសកម្ពុជា Good Neighbors Cambodia (GNC) ជាអង្គការបរទេសមិនមែនរដ្ឋាភិបាលអន្តរជាតិ ធ្វើការផ្នែកអភិវឌ្ឍន៍សហគមន៍ ដែលទទួលបានងារជាអ្នកប្រឹក្សា និងពិគ្រោះយោបល់ទូទៅជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ (UN ECOSOC)។

អង្គការហ្គូដណេប៊ឺសកម្ពុជាសូមអញ្ជើញក្រុមហ៊ុន​ដែលមាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួម​ដេញថ្លៃសាងសង់ មណ្ឌលសុខភាពចំនួនមួយអគារ​ និងអគាររង់ចាំមួយអគារ ដែលមានអាស័យដ្ឋាននៅ មណ្ឌលសុខភាពអន្លង់រុន (ភូមិចារ ឃុំអន្លង់រុន  ស្រុកថ្មគោល ខេត្តបាតដំបង)

ក្រុមហ៊ុនស្របច្បាប់ដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យចូលរួមដេញថ្លៃអាចទំនាក់ទំនងដើម្បីទទួលបានព័ត៌មានបន្ថែម ឬ ទទួលយកឯកសារដេញថ្លៃតាមរយៈអាសយដ្ឋានដូចខាងក្រោម៖

ការិយាល័យកណ្តាលរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា:

  • អាសយដ្ឋាននៅទីក្រុងភ្នំពេញអគារ The Base Office Space, លេខ៤០៧, ផ្លូវលេខ ១៩៨២, សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
  • អ៊ីម៉ែល: jobs@gncambodia.org
  • លេខទូរស័ព្ទ: 023 880 557
  • គេហទំព័រ: gncambodia.org

លក្ខ័ណនៃការដាក់ពាក្យដេញថ្លៃ

អ្នកដេញថ្លៃត្រូវបំពេញឯកសារសម្រង់តម្លៃ (BoQ) ដែលបញ្ជាក់ពីកាលវិភាគសាងសង់ ព្រមទាំងភ្ជាប់ជាមួយនូវ​ឯកសារផ្សេងៗទៀតដូចជា៖

  • ឯកសារផ្លូវច្បាប់​ (វិញ្ញាបនបត្រ, លិខិតអនុញ្ញាត, អាជ្ញាប័ណ្ណ, បច្ចុប្បន្នភាពប័ណ្ណប៉ាតង់…)
  • ប្រវត្តិរូបក្រុមហ៊ុន
  • បទពិសោធន៍នៃការសាងសង់កន្លងមក
  • របាយការណ៍ហិរញ្ញវត្ថុ / លំហូរសាច់ប្រាក់រយៈពេលបីខែចុងក្រោយ
  • វិញ្ញាបនប័ត្រស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ/លិខិតឆ្លងដែន
  • អ្នកចូលរួមដេញថ្លៃដែលត្រូវបានជ្រើសរើសត្រូវតំកល់ប្រាក់ ៥% នៃតម្លៃសរុបនៅពេលចុះហត្ថលេខា លើកិច្ចព្រមព្រៀង ប្រាក់តម្កល់នេះនឹងត្រូវបានប្រគល់ជូនក្រុមហ៊ុនម៉ៅការវិញបន្ទាប់ពីបញ្ចប់ការសាងសង់ ១០០%។ ​​​​

ឯកសារសម្រង់តម្លៃផ្តល់ជូនអ្នកដេញថ្លៃដោយមិនគិតថ្លៃចាប់ពីថ្ងៃ​​ជូនដំណឹងនេះតទៅនៅរៀងរាល់ម៉ោងធ្វើការ ហើយត្រូវប្រគល់​ជូន​អង្គការ Good Neighbors Cambodia យ៉ាងយូរបំផុតត្រឹមថ្ងៃទី31 ខែឧសភា ឆ្នាំ​​២០២១ វេលាម៉ោង​​ ១៧:០០ ល្ងាចអង្គការមិនទទួលឯកសារដេញថ្លៃដែលដាក់យឺតយ៉ាវនោះទេ។

 

ចំណាំៈ ការជ្រើសរើសក្រុមហ៊ុនសាងសង និងការផ្តល់កិច្ចសន្យាការងារសាងសង់ គឺផ្អែកលើការវាយតម្លៃរបស់គណះកម្មការ​លទ្ឋកម្មអង្គការ Good Neighbors Cambodia ។​​​​​​​​​​ ឯកសារសម្រង់តម្លៃសូមមេត្តា ផ្ញើជូនដោយដាក់ក្នុងស្រោមសំបុត្របិតជិត​ដើម្បីរក្សាការសម្ងាត់​ ចំពោះឯកសារផ្សេងទៀតសូមដាក់ដោយឡែក យើងខ្ញុំត្រូវការពិនិត្យមើលមុនពេលបើកការដេញថ្លៃ។ កាលបរិច្ឆេទ​នៃការដេញថ្លៃ យើងខ្ញុំនឹងជំរាបជូននៅ​ពេលក្រោយ។ ដើម្បីទាញយឯកសារដេញថ្លៃសូមចូលទៅកាន់តំណរភ្ជាប់ដែលបាន​ដាក់ជូនខាងក្រោម៖​

https://drive.google.com/drive/folders/1y2zz9QwQjnENbaV_DNILe1PjnxVoJB_c?usp=sharing

កាលបរិច្ឆទឈប់ទទួលពាក្យត្រឹម ថ្ងែទី​31 ឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧:០០ល្ងាច។