អង្គការហ្គូដណេប៊ឺសកម្ពុជា

អង្គការហ្គូដណេប៊ឺសកម្ពុជាគឺជាការិយាល័យប្រចាំប្រទេសមួយក្នុងចំណោមការិយាល័យទាំង ៣៨ របស់អង្គការហ្គូដណេប៊ឺសអន្តរជាតិ (GNI)។ អង្គការហ្គូដណេប៊ឺសកម្ពុជា បានចាប់ផ្ដើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០២។ បច្ចុប្បន្ន អង្គការកំពុងអនុវត្តកម្មវិធីអភិវឌ្ឍន៍​​សហគមន៍ (CDP) ចំនួនប្រាំពីរនៅក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ មណ្ឌលគីរី និងរាជធានីភ្នំពេញ។  អង្គការហ្គូដណេប៊ឺសកម្ពុជាធ្វើការងារដោយផ្ដោតលើកម្មវិធីចម្បងចំនួនប្រាំបីរួមមាន កម្មវិធីគាំពារកុមារ អប់រំ សុខភាព ទឹកស្អាត និងអនាម័យ កម្មវិធីបង្កើនប្រាក់ចំណូល ការស្វែងរកការគំាទ្រមតិ ការពង្រឹងភាពជាម្ចាស់ការក្នុងសហគមន៍ និងការអភិរក្សបរិស្ថាន។ អង្គការហ្គូដណេប៊ឺសកម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់ជាមួយក្រសួងមួយចំនួនដូចជា ក្រសួងការបរទេស ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា ដើម្បីសម្រេចឱ្យបាននូវការអភិវឌ្ឍគ្រប់​​ជ្រុងជ្រោយ ឆ្ពោះទៅកាន់សហគមន៍រឹងមាំដែលប្រជាជនមានសមត្ថភាពគ្រប់គ្រង និងដឹកនាំដោយខ្លួនឯង។

បេសកកម្ម
បេសកកម្ម

យើងគឺជាអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការអភិវឌ្ឍតាមបែបច្នៃប្រឌិត ធ្វើការផ្ទាល់ជាមួយប្រជាជនដែលងាយរងគ្រោះ តាមរយៈវិធីសាស្ត្រអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងមាននិរន្តរភាព។

ចក្ខុវិស័យ
ចក្ខុវិស័យ

យើងព្យាយាមបង្កើតសង្គមមួយដែលជាសង្គមសប្បាយរីករាយបំផុតសម្រាប់ប្រជាជនក្នុងប្រទេសកម្ពុជារស់នៅជាមួយក្ដីសង្ឃឹម និងក្ដីស្រឡាញ់ដោយគ្មានភាពក្រីក្រ។

គុណតម្លៃស្នូល
គុណតម្លៃស្នូល

ការសហការ សេចក្ដីមេត្តា ការផ្ដល់អំណាចប្រកបដោយវិជ្ជាជីវៈ​ គណនេយ្យភាព និង ផ្តោតកុមារគោល។