កម្មវិធីអភិវឌ្ឍន៍សហគមន៍កូប និងសូភី

កំណើននៃការចំណាកស្រុក គឺជាបញ្ហាប្រឈមដ៏ចម្បងសម្រាប់សហគមន៍របស់ពួកយើង​។ ឪពុកម្ដាយជាច្រើនគ្រួសារ ចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសថៃ ឬទីក្រុងភ្នំពេញ។ ឪពុកម្ដាយមួយចំនួនបានយកកូនទៅជាមួយ ដែលធ្វើឱ្យកូនៗរបស់ពួកគាត់ត្រូវបោះបង់ការសិក្សា រីឯឪពុកម្ដាយមួយចំនួនទៀត ក៏បានទុកកូនៗរបស់ពួកគាត់ឱ្យនៅជាមួយនឹងយាយតាចាស់ជរា ដែលគ្មានលទ្ធភាពមើលថែពួកគេបានល្អផងនោះ។

យើងបានផ្ដល់ការបណ្ដុះបណ្ដាលផ្នែកហិរញ្ញវត្ថុកម្រិតមូលដ្ឋានដល់សមាជិកគណកម្មាធិការអភិវឌ្ឍន៍សហគមន៍ដើម្បីឱ្យពួកគាត់អាចកៀរគរធនធានពីសហគមន៍របស់ពួកគាត់ដើម្បីកសាងភាពរឹងមាំ និងស្វ័យភាព។

អង្គការក៏បានបង្កើតក្រុមជួយខ្លួនឯង ដែលអាចផ្ដល់ជាកម្ចីតិចតួចដល់សមាជិក ដែលមានបំណងពង្រីកការងារដាំដុះ ឬមុខជំនួញរបស់ខ្លួន។ សហគមន៍កសិកម្ម គឺជាវិធីសាស្ត្រមួយផ្សេងទៀតដែលអាចជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការបង្កើនឱកាសចូលទីផ្សារ។ កម្មវិធីអភិវឌ្ឍន៍សហគមន៍កូបនិងសូភីពិតជាមានសេចក្ដីសោមនស្សជាខ្លាំងនៅពេលបានមើលឃើញការផ្លាស់ប្ដូរដែលបានកើតចេញពីការអនុវត្តសកម្មភាពទាំងអស់នេះ។ ប្រជាជនមានលទ្ធភាពរៀបចំផែនការ និងគ្រប់គ្រងការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចកាន់តែល្អប្រសើរជាងមុន។