អង្គការហ្គូដណេប៊ឺសកម្ពុជាធ្វើការដោយផ្តោតលើការលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់កុមារ និងប្រជាជនក្នុងសហគមន៍ តាមរយៈការលើកកម្ពស់ការយល់ដឹងដល់ពួកគេ។ សិទ្ធិទទួលបានការអប់រំ សុខភាព និងទទួលស្គាល់តាមផ្លូវច្បាប់របស់កុមារ ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់តាមរយៈក្រុមកុមារ និងយុវជនស្ម័គ្រចិត្ត និងប្រព័ន្ធការពារកុមារក្នុងសហគមន៍។

ក្រុមកុមារ និងយុវជនគឺជាដៃគូរសំខាន់របស់យើងនៅសហគមន៍ ហើយពួកគេទទួលបាននូវសិទ្ធិអំណាចពេញលេញក្នុងការជួបជុំ និងពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗក្នុងសហគមន៍ និងរៀបចំផែនការចូលរួមដោះស្រាយ ពិសេសការលើកកម្ពស់សិទ្ធិកុមារ និងការអភិវឌ្ឍសហគមន៍ជាដើម។ អង្គការហ្គូដណេប៊ឺសកម្ពុជា បាននិងកំពុងសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អង្គការដៃគូរ និងស្ថាប័នពាក់ព័ន្ធនានាដើម្បីគាំទ្រដល់កុមារ និងយុវជនស្ម័គ្រចិត្ត ឱ្យពួកគេបានជួបជុំគ្នាក្នុងកម្មវិធីផ្សេងៗនៅថ្នាក់ជាតិ ដូចជាវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងវេទិកាយុវជនថ្នាក់ជាតិជាដើម ដើម្បីបានពិភាក្សា និងចែករំលែកអំពីបញ្ហា សកម្មភាព សមិទ្ធិផល និងផែនការផ្សេងៗដើម្បីចូលរួមជួយអភិវឌ្ឍសហគមន៍ និងខ្លួនគេផ្ទាល់។​

អាន​បន្ថែម