សហគ្រាសសង្គមរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា ផ្ដល់ថាមពលអគ្គិសនីជូនដល់សហគមន៍ ដែលស្ថិតនៅឆ្ងាយពីបណ្ដាញអគ្គិសនីរដ្ឋ។ ថាមពលអគ្គិសនីដែលមានតម្លៃសមរម្យ មានន័យថា ថ្នាក់រៀននឹងមានកង្ហារ ហើយគ្រួសាររបស់ប្រជាជនមានភ្លើងបំភ្លឺនៅពេលយប់។  បច្ចុប្បន្ន លំនៅដ្ឋានប្រមាណជា ១០០០ ខ្នងនៅក្នុងតំបន់ដាច់ស្រយាល មានបំពាក់ទៅដោយប្រព័ន្ធថាមពលពន្លឺព្រះអាទិ្យ​តាមផ្ទះរួចទៅហើយ ហើយការបំពាក់​ប្រព័ន្ធនេះ ជួយសន្សំសំចៃជាច្រើនលើថ្លៃសាកអាគុយ និងម៉ាស៊ីនភ្លើង។ ទន្ទឹមនឹងនេះ ស្ថានីយសាកអាគុយដោយប្រើប្រព័ន្ធថាមពលព្រះអាទិត្យក៏ត្រូវបានដំឡើងនៅតំបន់គោលដៅមួយចំនួនដើម្បីកាត់បន្ថយការចំណាយរបស់សហគមន៍ផងដែរ។​

ម៉ាស៊ីនប៉ូមទឹកប្រើថាមពលពន្លឺព្រះអាទិត្យ ក៏បានផ្ដល់ជូនដល់សាលារៀនមួយចំនួន ហើយថាមពលនេះ អាចប្រើប្រាស់ដើម្បីបូមទឹកសម្រាប់បំពេញតាមតម្រូវការផ្សេងៗក្នុងសាលារៀន រួមមានការតភ្ជាប់ទៅនឹងកន្លែងលាងសម្អាតដៃ បង្គន់អនាម័យ សួនច្បារ និងសួនបំនិនជីវិតជាដើម។

អាន​បន្ថែម