អង្គការហ្គូដណេប៊ឺសកម្ពុជា ធ្វើការយ៉ាងជិតស្និតជាមួយគណៈកម្មការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ-សង្កាត់ និងមណ្ឌលសុខភាព ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលដល់ស្តី្រក្នុងសហគមន៍អំពីរបៀបនៃការថែទាំសុខភាពទាំងមុន និងក្រោយពេលសម្រាល ការចាក់វ៉ាក់សាំង និងការបង្ការជំងឺផ្សេងៗជាដើម។ កម្មវិធីសុខភាព ត្រូវបានអនុវត្តដោយយកចិត្តទុកដាក់ទាំងនៅសហគមន៍ដាច់ស្រយ៉ាលតាមបណ្តាខេត្ត និងតំបន់ជាយក្រុងក្នុងរាជធានីភ្នំពេញដែលប្រជាជនក្រីក្រ ពិសេសកុមារមិនទទួលបាននូវសេវាថែទាំសុខភាពមូលដ្ឋានបានត្រឹមត្រូវ។ អង្គការក៏មានកម្មវិធីលើកកម្ពស់សម្ភារ បរិក្ខារពេទ្យសម្រាប់មណ្ឌល និងប៉ុស្តិ៍សុខភាព ក្នុងសហគមន៍ដាច់ស្រយ៉ាល បង្កើត និងអនុវត្តកម្មវិធីគាំទ្រសុខភាពកុមារ ដែលអាចជួយសម្រួលលើថ្លៃចំណាយសម្រាប់ការព្យាបាលដល់ក្រុមគ្រួសារងាយរងគ្រោះ។​

អាន​បន្ថែម