អង្គការហ្គូដណេប៊ឺសកម្ពុជា – សាមសុងកម្ពុជា ប្រគល់អំណោយសប្បុរសធម៌ ជូនដល់សិស្សានុសិស្សនៅបឋមសិក្សា ជើងឯក
- Good Neighbors Cambodia
- 21 មិនា 2024
កិច្ចសហប្រតិបត្តិការរវាង សាមសុងកម្ពុជា និងអង្គការហ្គូដណេប៊ឺសកម្ពុជាក្នុងការផ្តល់សម្ភារៈសិក្សា និងប្រគល់ថេប្លេតម៉ាកសាមសុង ជូនដល់សាលារៀននិងសិស្សានុសិស្សបានផ្តល់ឱកាស ដើម្បីរីកចម្រើន និងបង្កើតដំណើរសិក្សាបែបឌីជីថលសម្រាប់កុមារកម្ពុជា។ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ក្រោមយុទ្ធនាការសប្បុរសធម៌ចែករំលែកនូវក្ដីស្រលាញ់របស់ខ្លួន ក្រុមហ៊ុន សាមសុងកម្ពុជា ចែកសម្ភារៈសិក្សាចំនួន ៣៧០ ឈុត ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា ជើងឯក ហើយក៏បានប្រគល់ថេប្លេតម៉ាកសាមសុងចំនួន ៤០គ្រឿងជូនអង្គការហ្គូដណេប៊ឺសកម្ពុជាផងដែរ ក្នុងគោលបំណងជួយសម្រាល និងផ្ដល់នូវភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាស្វែងរកទិន្នន័យបន្ថែមសម្រាប់ជំនួយដល់ការសិក្សារបស់ពួកគាត់។ នៅក្នុងកម្មវិធី លោក ឈី វណ្ណ: នាយកសាលាបឋមសិក្សាជើងឯក បានស្វាគមន៍ និងសម្តែងនូវចំណាប់អារម្មណ៍ថា “ជំនួសមុខឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សគ្រប់រូប ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមហ៊ុន សាមសុងកម្ពុជា និងអង្គការហ្គូដណេប៊ឺសកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះអនាគតកុមារ និងលើកទឹកចិត្តពួកគាត់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ តាមរយៈការឧបត្ថម្ភជាសម្ភារៈសិក្សាដល់សិស្សានុសិស្សដូចនេះ។ លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ទស្សនវិស័យរបស់សាមសុង គឺអនាគតកុមារកម្ពុជា ដូច្នេះហើយយើងស្វះស្វែងគាំទ្រកុមារកម្ពុជា ឱ្យទទួលបាននូវសម្ភារៈសិក្សាក៏ដូចជាឧបករណ៍ស្រាវជ្រាវដែលផ្សារភ្ជាប់នូវបច្ចេកវិទ្យាគ្រប់គ្រាន់សម្រាប់ជំនួយដល់ការសិក្សា ការរីកលូតលាស់ផ្នែកសតិបញ្ញា និងដើម្បីពង្រឹងសមត្ថភាពរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ” ។ លោក […]
- Good Neighbors Cambodia
- 1 មិនា 2024
DGB Financial Group បានចាប់ផ្តើមគម្រោង ‘សាលារៀនសុភមង្គលឌីជីប៊ី’ របស់ខ្លួនក្នុងប្រទេសកម្ពុជា ដោយសហការជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជា កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ ក្នុងសាលាបឋមសិក្សាទួលរការកុះ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបានសម្រេចការសាងសង់តារាងបាល់ទាត់ និងសួនកុមារសម្រាប់សិក្សានុសិស្សគ្រប់រូបក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ។ ក្នុងពាក់កណ្តាលខែកុម្ភៈ DGB Financial Group និងអង្គការហ្គូដណេប៊ឺសកម្ពុជាបានសហការគ្នារៀបចំទស្សនកិច្ចចុះត្រួតពិនិត្យគម្រោងដែលបានសាងសង់រួច និងរៀបចំកម្មវិធីប្រគល់-ទទួលតារាងបាល់ទាត់ ហើយសួនកុមារជូនសាលារៀន និងសិក្សានុសិស្សជាផ្លូវការ។ នៅក្នុងកំឡុងពេលចុះទស្សនកិច្ចជាលើកទីពីរនេះ DGB Financial Group បានអញ្ជើញក្រុមអ្នកស្ម័គ្រចិត្តជួយការងារសង្គមចំនួន ៤៦នាក់មកចូលរួម ដើម្បីលើកទឹកចិត្ត និងបង្កើតទំនាក់ទំនងល្អជាមួយសិស្ស និងសហគមន៍កម្ពុជា តាមរយៈសកម្មភាពស្ម័គ្រចិត្តអប់រំ កម្មវិធីផ្លាស់ប្តូរវប្បធម៌ សកម្មភាពកីឡាពាក់កណ្តាលអូឡាំពិកព្រមជាមួយសកម្មភាពកំសាន្តសប្បាយជាច្រើនផ្សេងទៀត នាំមកនូវស្នាមញញឹមជាច្រើនពីកុមារ និងប្រជាជនសហគមន៍។ ចាប់ផ្តើមដោយសកម្មភាពស្ម័គ្រចិត្តអប់រំ ក្នុងថ្ងៃទី២១ ខែកុម្ភៈ ដែលមានអ្នកស្ម័គ្រចិត្ត DGB ចំនួន ៤៦នាក់ និងសិស្សានុសិស្សកម្រិតថ្នាក់ទី៤ និងថ្នាក់ទី៥ នៃសាលាបឋមសិក្សាទួលរកាកុះចំនួន ៧៥នាក់ បានចូលរួមហើយដំណើរសកម្មភាពអប់រំចំនួន ៥ ថ្នាក់ជាមួយគ្នា (ថ្នាក់វិទ្យាសាស្ត្រ ថ្នាក់រូបវិទ្យា ថ្នាក់សិល្បៈ […]
- Good Neighbors Cambodia
- 23 កុម្ភៈ 2024
អង្គការហ្គូដណេប៊ឺសកម្ពុជា កំពុងបំពេញភារកិច្ចយ៉ាងមមាញឹកក្នុងការពង្រីកលទ្ធភាពទទួលបានគ្រឿងបរិក្ខារសម្អាតដៃទៅកាន់សហគមន៍ ជាពិសេសកុមារនៅតាមសាលារៀន ដើម្បីលើកទឹកចិត្ត និងជម្រុញប្រជាជនសហគមន៍ឲ្យសម្អាតដៃបានញឹកញាប់ ហើយរក្សាទម្លាប់អនុវត្តអនាម័យល្អជាប្រចាំ។ ដោយមានការគាំទ្រពី Lions Club អង្គការហ្គូដណេប៊ឺសកម្ពុជាសម្រេចការសាងសង់កន្លែងសម្អាតដៃល្អ ក្នុងសាលាបឋមសិក្សាចំនួនបីកន្លែងនៃសហគមន៍ថ្មគោល ហើយបានប្រកាសដាក់ឲ្យសិក្សានុសិស្សប្រើប្រាស់ជាផ្លូវការនៅកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ថ្មីៗនេះ។ Lions Club និងអង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រគល់កន្លែងសម្អាតដៃល្អអូរតាគី កន្លែងសម្អាតដៃល្អឯកភ្នំ និងកន្លែងសម្អាតដៃល្អគ្រួស ជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដោយក្តីសោមនស្សរីករាយ និងសេចក្តីអបអរសាទរ។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅក្នុងសាលាបឋមសិក្សាអូរតាគី ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់លោកស្រី ស៊ូ ហេជុង អ្នកតំណាងឲ្យក្រុម Lions Club លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលកូរ៉េនៅកម្ពុជា លោក រៀម សូវៀត នាយកសាលាបឋមសិក្សាអូរតាគី លោកគ្រូអ្នកគ្រូ សិក្សានុសិស្ស និងក្រុមម្ចាស់ឧបត្ថម្ភមកពីប្រទេសកូរ៉េជាច្រើនរូបផងដែរ។ ក្រៅពីពិធីប្រគល់ – ទទួលកន្លែងសម្អាតដៃល្អ ពិធីប្រកាសដាក់ប្រើប្រាស់ជាផ្លូវការ ក្រុមទស្សនកិច្ចបានឈ្លៀតឱកាសដ៏ល្អមួយនេះ ធ្វើការប្រគល់អំណោយជាសម្ភារៈសិក្សាចំនួន ២០០ឈុត ជូនសិស្សានុសិស្សដែលបានចូលរួមកម្មវិធីគ្រប់រូប […]
- Good Neighbors Cambodia
- 13 កុម្ភៈ 2024
អង្គការហ្គូដណេប៊ឺសកម្ពុជាបានបញ្ចប់ការសាងសង់គម្រោងទឹកស្អាតមួយកន្លែង ស្ថិតក្នុងភូមិស្អាត ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ហើយបានរៀបចំកម្មវិធីបើកសម្ភោធ និងប្រគល់ស្ថានីយទឹកល្អនោះជូនប្រជាជនសហគមន៍ប្រកបដោយក្តីសោមនស្សរីករាយ។ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ អង្គការហ្គូដណេប៊ឺសកម្ពុជាបានសហការជាមួយរដ្ឋាភិបាល និងដៃគូសហការក្នុងតំបន់ ដើម្បីរៀបចំកម្មវិធីបើកសម្ភោធស្ថានីយទឹកល្អស្រែចារ ជាមួយភ្ញៀវកិត្តិយសដែលជាប្រជាជនសហគមន៍ចំនួន ១៦៣នាក់ និងក្រោមអធិបតីភាពរបស់ឯកឧត្តម សួស សិរីសួស្តី អភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោក លឹម ជាវហាវ តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ លោក សំ ណាល់ អភិបាលស្រុកស្នួល លោក ធូ យូលី ប្រធានក្រុមប្រឹក្សាឃុំស្រែចារ លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលកូរ៉េនៅកម្ពុជា អាជ្ញាធរក្នុងតំបន់ និងគណៈកម្មការស្ថានីយទឹកល្អ។ ជំនួសមុខឲ្យប្រជាជនក្នុងឃុំស្រែចារ លោក ធូ យូលី ស្វាគមន៍អង្គកម្មវិធីទាំងមូលជាមួយរបាយការណ៍អភិវឌ្ឍន៍របស់ឃុំ ដោយបានបង្ហាញអំពីសមទ្ធិផលការអភវិឌ្ឍន៍ដែលបានទទួលពីការគាំទ្ររបស់អង្គការហ្គូដណេប៊ឺសកម្ពុជា និងសេចក្តីថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភជាស្ថានីយទឹកល្អនៅក្នុងភូមិស្អាតដែលផ្តល់ទឹកស្អាតជូនប្រជាជនដើម្បីពិសា ហើយអាចរស់នៅងាយស្រួលជាងមុន។ បន្ទាប់មកទៀត លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា បានឡើងសម្តែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់គណៈអធិបតីនិងអ្នកចូលរួមគ្រប់គ្នា សម្តែងការដឹងគុណចំពោះដៃគូពាក់ព័ន្ធគ្រប់រូបសម្រាប់ការជួយជ្រុមជ្រែងសហការជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជា […]
- Good Neighbors Cambodia
- 6 កុម្ភៈ 2024
ទឹកស្អាតគឺជាសម្បត្តិមានតម្លៃមហាសាល និងមានសារៈសំខាន់ខ្លាំងសម្រាប់ប្រជាជននៅតំបន់ជនបទនៃប្រទេសកម្ពុជា។ ដូច្នេះហើយអង្គការហ្គូដណេប៊ឺសកម្ពុជា បានស្ថាបនា និងបង្កើតឱកាសទទួលបានទឹកស្អាតដោយងាយស្រួស ជូនដល់សហគមន៍ក្នុងខេត្តរតនគិរី តាមរយៈមូលនិធិ និងការគាំទ្ររបស់ FILA Group។ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ អង្គការហ្គូដណេប៊ឺសកម្ពុជាបានរៀបចំកម្មវិធីប្រគល់ – ទទួលប្រព័ន្ធចម្រោះទឹកស្អាតជូនដល់មណ្ឌលសុខភាព និងប្រជាជនក្នុងតំបន់ ជាផ្លូវការក្រោមអធិបតីភាពលោក ហ៊ិន វិន អភិបាលរងស្រុកកូនមុំ, លោក កង សារឿន អភិបាលនៃគណៈអភិបាលស្រុកបរកែវ ដៃគូពាក់ព័ន្ធ និងប្រជាជនក្នុងតំបន់ជាសរុបចំនួន ២០៥ នាក់។ កម្មវិធីត្រូវបានចាប់ផ្តើមឡើងជាមួយប្រសាសន៍របស់លោក ហ៊ិន វិន ពណ៌នាអំពីជីវិតរស់នៅរបស់ប្រជាជនក្នុងពេលកន្លងមក។ គាត់បានមានប្រសាសន៍ថា ខេត្តរតនគិរីជាតំបន់ដាច់ស្រយាល ការយល់ដឹងរបស់ប្រជាជនអំពីទឹកស្អាត អនាម័យ និងសុខមាលភាពនៅមានកម្រិតទាប។ ភាគច្រើនពួកគាត់បរិភោគ និងប្រើប្រាស់ទឹកពីអណ្តូង ស្រះ ឬ ទឹក ដែលបានមកពីប្រភពមិនច្បាស់លាស់ផ្សេងទៀតដោយផ្ទាល់ ដោយមិនមានការចម្រោះត្រឹមត្រូវ។ បន្ទាប់មកទៀត លោក ហ៊ិន វិន បានសម្តែងក្តីអបអរសាទចំពោះមណ្ឌលសុខភាព និងប្រជាជនទាំងអស់ សម្រាប់ការទទួលបានប្រព័ន្ធចម្រោះទឹកទំនើប មានគុណភាព ដើម្បីបន្សុតទឹកមុនពេលពិសា […]
- Good Neighbors Cambodia
- 31 មករា 2024
ដើម្បីទទួលបានការអភិវឌ្ឍន៍ និងអនាគតល្អ វិស័យអប់រំជាវិស័យដែលគ្រប់គ្នាមិនគួរមើលរំលង។ ការអប់រំល្អអាចកែច្នៃធនធានមនុស្ស ហើយការគាំទ្រដើម្បីទទួលបានការអប់រំល្អអាចធ្វើឲ្យមានការផ្លាស់ប្តូរលើច្រើនផ្នែក។ អង្គការហ្គូដណេប៊ឺសកម្ពុជា យល់យ៉ាងច្បាស់អំពីឥទ្ធិពលដែលបានរៀបរាប់ខាងលើ ហើយបានធ្វើការដើម្បីការអប់រំល្អក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២ តាមរយៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការផ្ទាល់ និងតាមរយៈភាពជាដៃគូជាមួយរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងបណ្តាសាលារៀន។ អង្គការហ្គូដណេប៊ឺសកម្ពុជាផ្តល់អាហារូបករណ៍ បង្កើតគម្រោងការសិក្សាបែបចម្រុះ បង្កើតវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ឧបត្ថម្ភអំណោយជាសាច់ប្រាក់ និងសម្ភារៈ ជូនដល់យុវជន និងកុមារកម្ពុជា ដើម្បីទទួលបានភាពជោគជ័យក្នុងការអភិវឌ្ឍន៍ខ្លួន ។ ជាពិសេស ពួកយើងកំពុងជួយកម្ពុជាធ្វើការអភិវឌ្ឍន៍បន្ថែមទៀត ហើយជួយប្រជាជនសហគមន៍ និងកុមារនៅតាមតំបន់ក្រីក្រ ឲ្យរស់នៅក្នុងបរិយាកាសល្អប្រសើរ។ ថ្មីៗនេះ អង្គការហ្គូដណេប៊ឺសកម្ពុជាបានឧបត្ថម្ភបរិក្ខារសាលារៀនរួមមាន តុសិស្ស ក្តាខៀនប្រើហ្វឺត កង្ហារ សាងសង់កន្លែងលាងដៃ បង្គន់អនាម័យសម្រាប់សិស្សប្រុស សម្ភារៈបណ្ណាល័យ សៀវភៅកុមារក្នុងបណ្ណាល័យ ម៉ាស៊ីនព្រីនឯកសា និងកំព្យូទ័រសម្រាប់លោកគ្រូអ្នកគ្រូ ជាទឹកប្រាក់សរុបចំនួន ១១, ១៥៦.៣៥ ដុល្លាសហរដ្ឋអាមេរិក ជូនដល់សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្មី ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។ នៅថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ […]
- Good Neighbors Cambodia
- 10 មករា 2024
អ្នកជំនាន់ក្រោយរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺសកម្មហើយមានការគិតយ៉ាងទូលំទូលាយគួរឲ្យកត់សំគាល់។ ពួកគាត់តែងតែទទួលស្វាគមន៍ចំណេះដឹងថ្មីៗ ហើយមានភាពក្លាហានក្នុងការចាកចេញពីការរស់នៅដដែលៗក្នុងបច្ចុប្បន្ន ដើម្បីសិក្សានិងរុករកទិដ្ឋភាពក៏ដូចជាពិភពលោកខាងក្រៅដែលខុសប្លែកវិញ។ ដោយមើលឃើញពីសន្ទុះនៃថាមពលក្នុងការអភិវឌ្ឍន៍ខ្លួនឯង និងការពឹងផ្អែកលើខ្លួនឯងរបស់យុវជន រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមគាំទ្រយុវជនយ៉ាងពេញទំហឹង ហើយក៏កំពុងស្វែងរកវិធីគាំទ្របែបចម្រុះដើម្បីគាំទ្របន្ថែម។ ក្នុងទស្សវត្សចុងក្រោយនេះ វិស័យអប់រំនៃប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ច្រើន មិនថាការសិក្សាកម្រិតទាប ឬ កម្រិតខ្ពស់ក្តី ប៉ុន្តែល្បឿននៃការរីកចម្រើននៅតែមានកម្រិត បើធៀបជាមួយតម្រូវការរបស់យុគសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ សិស្សានុសិស្សកម្ពុជាភាគច្រើនខិតខំប្រឹងប្រែងរៀនសូត្រជាខ្លាំងនៅក្នុងថ្នាក់រៀន ប៉ុន្តែដោយសារតែកត្តាសិស្សចំនួនច្រើនពេក និងកង្វះវិធីសាស្ត្របង្រៀនបែបចម្រុះ បណ្ដាលឲ្យការចូលរួមក្នុងថ្នាក់ក៏ដូចជាកម្លាំងចិត្តក្នុងការសិក្សារបស់ពួកគាត់ធ្លាក់ចុះ។ កន្លងមកអង្គការហ្គូដណេប៊ឺសកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះយុវជននិងកុមារកម្ពុជា ដោយចាត់ទុកការគាំទ្រយុវជននិងកុមារ ជាការងារចម្បងរបស់ពួកយើងជានិច្ច ដើម្បីធ្វើឲ្យប្រទេសកម្ពុជាក្លាយជាកន្លែងដែលមនុស្សអាចរស់នៅបានប្រកបដោយក្តីសង្ឃឹម។ កម្មវិធីគាំពារកុមារ កម្មវិធីស្វែងរកការគាំទ្រមតិ សុទ្ធសឹងតែជាកម្មវិធីដែលអង្គការហ្គូដណេប៊ឺសកម្ពុជាបង្កើតឡើង ដើម្បីគាំទ្រដល់យុវជន និងកុមារជាចំពោះ។ ពួកយើងធ្វើការផ្តោតលើ និងអនុវត្តកម្មវិធីទាំងនេះយ៉ាងយកចិត្តទុកដាក់ហើយលម្អិតបំផុត ពីព្រោះពួកយើងចង់ឃើញមនុស្សជំនាន់ក្រោយរបស់ប្រទេសកម្ពុជា មានភាពលេចធ្លោនៅក្នុងយុគសម័យបច្ចេកវិទ្យា ជាយុគសម័យដែលមនុស្សគ្រប់គ្នាត្រូវការ ដើម្បីឈានទៅដល់ការអប់រំនិងព័ត៌មាន។ ការចុះអន្តរាគមន៍ ឆ្លើយតបជាមួយនឹងសន្ទុះនៃអន្តរកម្មការអប់រំ និងបំណងប្រាថ្នារបស់សិស្សានុសិស្សជំនាន់ថ្មី អង្គការហ្គូដណេប៊ឺសកម្ពុជាបានបន្ថែមសកម្មភាព និងកម្មវិធីអភិវឌ្ឍន៍ចូលក្នុងកម្មវិធីអប់រំ, បង្កើននិងរក្សាគុណភាពខ្ពស់នៃការអនុវត្តកម្មវិធី រួមជាមួយនឹងការអភិវឌ្ឍន៍គម្រោងថ្មីដើម្បីគាំទ្រសាលារៀន និងសិស្សានុសិស្ស។ ពួកយើងសហការជាមួយបណ្តាសាលា ដើម្បីបង្កើតកម្មវិធីអប់រំថ្មីៗ ក្នុងគោលបំណងសម្រួលសិស្សានុសិស្សកម្ពុជាឲ្យទទួលការសិក្សាបែបផ្តោតលើខ្លួនឯង លើសពីនោះទៅទៀតគឺដើម្បីឲ្យពួកគាត់ទទួលបាននូវការសិក្សាបែបចម្រុះ និងបានចូលរួមក្នុងថ្នាក់ឌីជីថលកម្រិតខុសប្លែកគ្នាជាច្រើន។ បន្ថែមលើនោះទៅទៀត អង្គការហ្គូដណេប៊ឺសកម្ពុជាបានបន្តរៀបចំកម្មវិធីផ្លាស់ប្តូរចំណេះដឹង, សកម្មភាពស្វែងរកការគាំទ្រមតិ, កម្មវិធីយល់ដឹងពីវប្បធម៌ចម្រុះ និងបទពិសោធន៍ថ្មីៗជាច្រើនផ្សេងទៀតដើម្បីលើកទឹកចិត្ត លើកកម្ពស់ […]
- Good Neighbors Cambodia
- 28 ធ្នូ 2023
ពួកយើងមានបំណងធ្វើឱ្យប្រជាជនកម្ពុជា មានអារម្មណ៍ថាត្រូវបានគេផ្តល់តម្លៃ មើលឃើញ និងទទួលស្តាប់ តាមរយៈការចូលរួមចំណែកបែបវិជ្ជមាន ហើយពួកយើងស្វះស្វែងក្នុងការកសាងសាលារៀនដែលពោពេញទៅដោយកត្តាជំរុញភាពក្លាហាន និងពាក្យថាអនាគតល្អនៅក្នុងនោះ។ អង្គការហ្គូដណេប៊ឺសកម្ពុជា និងដៃគូសហការបានបង្កើតបរិយាកាសនៃក្តីស្រលាញ់ និងក្តីសង្ឃឹមជាមួយសិស្សានុសិស្សនៃសាលាបឋមសិក្សាគោកចេះ ខេត្តកណ្តាល ក្នុងកំឡុងពេលកម្មវិធីឆ្លងចូលឆ្នាំថ្មីឆ្នាំសាកល ២០២៤។ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចុះធ្វើទស្សនកិច្ច គាំទ្រពីធនាគារ ឌី ជី ប៊ី ខេម ខាប់ភីថល និងអាជ្ញាធរប្រចាំតំបន់ អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រគល់កាដូ រួមមានសម្ភារៈសិក្សា ៣០០ឈុត និងសំលៀកបំពាក់ចំនួន ២៥០សម្រាប់ ទៅកាន់សិស្សានុសិស្សឆ្នើម ដែលបានខិតខំប្រឹងប្រែងសិក្សា និងអភិវឌ្ឍខ្លួនឯងបានយ៉ាងល្អប្រសើរ។ អាណាព្យាបាល និងក្រុមគ្រួសាររបស់សិស្សានុសិស្សក៏ទទួលបានកាដូពីកម្មវិធីនេះផងដែរ។ នៅក្នុងកម្មវិធីប្រគល់កាដូ លោក រស់ ធារិទ្ធ ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ឌី ជី ប៊ី ខេម ខាប់ភីថល បានចែករំលែកសារលើកទឹកចិត្តទៅកាន់សិស្សានុសិស្ស នៃសាលាបឋមសិក្សាគោកចេះថា “ខ្ញុំសង្ឃឹមថាសិស្សគ្រប់គ្នានឹងបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយក្លាយជាធនធានមានទេពកោសល្យដែលនឹងជួយគាំទ្រសហគមន៍ និងប្រទេសរបស់ខ្លួន ហើយពួកយើងនឹងផ្តល់ការគាំទ្របន្ថែមនាពេលអនាគត”។ បន្ថែមលើនោះទៅទៀត លោក ប៊ិច សូភុន ប្រធានក្រុមប្រឹក្សាឃុំគោកចេះ […]
- Good Neighbors Cambodia
- 21 ធ្នូ 2023
អង្គការហ្គូដណេប៊ឺសកម្ពុជាមានកាតព្វកិច្ច និងមានឆន្ទះខ្ពស់ក្នុងការបង្កើតឲ្យមានសហគមន៍ប្រកបដោយនិរន្តភាពដែលប្រជាជនមានជីវិតល្អប្រសើរជាមួយសេដ្ឋកិច្ចស្ថិរភាព និងហិរញ្ញវត្ថុគ្រប់គ្រាន់ រស់នៅយ៉ាងសន្តិភាពជាមួយការអភវិឌ្ឍន៍សមរម្យ។ ហើយក្នុងបំណាច់ឆ្នាំ២០២៣ ពួកយើងមានកិត្តិយសក្នុងការរៀបចំកម្មវិធីបើកសន្និបាតលើកទី១ របស់សហគមន៍ដឹកជញ្ជូនហ្គូដលីង ជាមួយប្រជាជនសហគមន៍ និងដៃគូសហការ។ កាលពីថ្ងៃទី ១ ខែធ្នូ សហគមន៍ហ្គូដលីង (គម្រោងរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា) បានរៀបចំកម្មវិធីសន្និបាតរបស់ខ្លួនដែលប្រារព្ធឡើងនៅសាលប្រជុំសាលាខណ្ឌដង្កោ ក្រោមវត្តមានរបស់លោក Jang Dongwon នាយកប្រចាំប្រទេសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា- GNC, លោកស្រី Che Jungwon នាយិការងប្រចាំប្រទេស នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ – KOICA, លោក ទុយ ច័ន្ទ អភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ សមាជិករបស់សហគមន៍ហ្គូដលីង និងភាគីពាក់ព័ន្ធជាមួយគម្រោងគ្រប់រូប។ នៅក្នុងកម្មវិធី លោក ទុយ ច័ន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការហ្គូដណេប៊ឹសកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍ខណ្ឌដង្កោ និងគាំទ្រប្រជាជនសហគមន៍យ៉ាងជាប់លាប់។ លោកបានបន្តដោយការថ្លែងអំណរគុណចំពោះអ្នកបើកបរគ្រប់រូបសម្រាប់ឆន្ទៈ ក្នុងការអភិវឌ្ឍន៍ការជីវភាពរបស់ពួកគេ ក៏ដូចជាសហគមន៍ទាំងមូលផងដែរ។ ជាចុងក្រោយគាត់បានមានប្រសាសន៍លើកទឹកចិត្តដល់អ្នកបើកបរទាំងអស់ឱ្យខិតខំផ្លាស់ប្តូរជីវិតរបស់ពួកគេ និងបន្តសហការប្រកបដោយប្រសិទ្ធភាពជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជា ។ ជាមួយការកោតសរសើរដ៏ខ្ពង់ខ្ពស់ កម្មវិធីបានបន្តជាមួយនឹងការប្រកាសផ្តល់រង្វាន់ដល់អ្នកបើកបរដែលបានបញ្ចប់ការ ទូទាត់សងត្រឡប់ដោយជោគជ័យ ថ្នាក់ដឹកនាំក្រុមសហការ និងអ្នកដែលបំពេញភារកិច្ចបានល្អ (អ្នកដែលបានផ្តល់របាយការណ៍ចំណូល-ចំណាយប្រចាំខែបានត្រឹមត្រូវ)។ បន្តដោយកម្មវិធីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល សមាជិកទាំងអស់បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា […]