អំពី អង្គការហ្គូដណេប៊ឺសកម្ពុជា

អង្គការហ្គូដណេប៊ឺសកម្ពុជា គឺជាការិយាល័យប្រទេសដៃគូរបស់អង្គការហ្គូដណប៊ឺសអន្តរជាតិ។ ដែលបានចាប់ផ្តើមបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាជាមួយនឹងគម្រោងផ្តល់អាហារនៅខេត្តបន្ទាយមានជ័យក្នុងឆ្នាំ ២០០២ ហើយបានបង្កើតការិយាល័យដំបូងរបស់ខ្លួនជាផ្លូវការនៅឆ្នាំ ២០០៤ ។

គោលបំណងរបស់អង្គការគឺដើម្បីបង្កើតសង្គមមួយដែលមានសុភមង្គលល្អបំផុតសម្រាប់ប្រជាជនកម្ពុជា ដោយរួចផុតពីភាពក្រីក្រ និងពោរពេញទៅដោយក្តីសង្ឍឹម និងសេចក្តីស្រលាញ់។

របៀបដែលយើងធ្វើឱ្យមានការផ្លាស់ប្តូរ

នៅអង្គការហ្គូដណេប៊ឺសកម្ពុជាយើងប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការលើកកម្ពស់ជីវិតរបស់កុមារ និងជំរុញសហគមន៍ដែលមានភាពធន់។ យើងគោរពយ៉ាងខ្លាំងចំពោះសិទ្ធិមនុស្សរបស់អ្នកជិតខាងរបស់យើងដែលទទួលរងពីភាពក្រីក្រគ្រោះមហន្តរាយនិងការបង្ក្រាបហើយយើងឈរនៅក្បែរពួកគេនៅពេលដែលពួកគេខិតខំប្រឹងប្រែងដើម្បីភាពគ្រប់គ្រាន់ដោយខ្លួនឯងនិងធ្វើការដើម្បីដុតក្តីសង្ឃឹមរបស់ពួកគេឡើងវិញ។

អត្ថបទថ្មីបំផុត

ចូលរួមជាមួយពួកយើង ដើម្បីបង្កើតការរឿងរ៉ាវល្អៗ

រួមគ្នាជាមួយសហគមន៍ យើងបង្កើតវប្បធម៌នៃការចែករំលែក និងការរស់នៅជាមួយគ្នា។ ការសហការរបស់អ្នកនឹងមានសារៈសំខាន់ដើម្បីរីករាយនឹងជីវិតដែលសមនឹងទទួលបាន។

សេចក្តីសប្បុរសមិនមានដែនកំណត់ទេ។ ការសហការ និងការរួមចំណែករបស់អ្នកគឺចាំបាច់សម្រាប់រឿងរ៉ាវល្អៗរបស់សហគមន៍។