ផែនការយុទ្ធសាស្ត្រទី 1

ប្រជាជនរួចផុតពីភាពអត់ឃ្លាន

  • លើកកម្ពស់អាហារូបត្ថម្ភដល់កុមារ
  • បង្កើនផលិតកម្ម និងសេវាកម្មក្នុងសហគមន៍

ផែនការយុទ្ធសាស្ត្រទី 2

កុមារគ្រប់រូបទទួលបានការការពារ

  • បង្កើនការចូលរួមរបស់កុមារ និងយុវជននៅក្នុងការលើកកម្ពស់សិទ្ធិកុមារ
  • លើកកម្ពស់សុវត្ថិភាពកុមារតាមរយៈការចូលរួមរបស់សហគមន៍ (កម្មវិធីគាំពារកុមារ)
  • បង្កើនការយល់ដឹងអំពីសិទ្ធិកុមារនៅក្នុងសហគមន៍
  • បង្កើនគុណភាពប្រតិបត្តិការកម្មវិធីគាំពារកុមារ
  • បង្កើនការតាមដានលើកម្មវិធីគាំពារជីវភាពរស់នៅរបស់គ្រួសារ​ កុមារចុះឈ្មោះក្នុងកម្មវិធីឱ្យកាន់តែប្រសើរឡើង

ផែនការយុទ្ធសាស្ត្រទី 3

សិទ្ធិទទួលបានការអប់រំ

  • បង្កើនការទទួលបានការអប់រំកុមារតូច និងការអប់រំកម្រិតមូលដ្ឋានរបស់កុមារនៅក្នុងតំបន់គោលដៅ
  • ពង្រឹងគុណភាពអប់រំនៅក្នុងសាលាគោលដៅ
  • ពង្រឹងប្រព័ន្ធគ្រប់គ្រង និងភាពជាអ្នកដឹកនាំក្នុងសាលា
  • បង្កើនគុណភាពប្រតិបត្តិការកម្មវិធីគាំពារកុមារ
  • បង្កើនពេលវេលាសិក្សាសម្រាប់សិស្សតាមរយៈការធានាឱ្យមានភ្លើងបំភ្លឺគ្រប់គ្រាន់នៅពេលយប់

ផែនការយុទ្ធសាស្ត្រទី 4

សិទ្ធិទទួលបានសេវាសុខាភិបាល

  • បង្កើនលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាសុខាភិបាលសំខាន់ៗសម្រាប់កុមារ និងអ្នកថែទាំកុមារ/ប្រជាជនក្នុងសហគមន៍។
  • បង្កើនការយល់ដឹង និងអនុវត្តផ្នែកសុខភាព និងអនាម័យល្អនៅក្នុងសហគមន៍គោលដៅ និងសាលាបឋមសិក្សា
  • បង្កើនការទទួលបានទឹកបរិភោគប្រកបដោយសុវត្ថិភាព និងរក្សានូវកម្រិតអនាម័យប្រកបដោយចីរភាព។
  • បង្កើនទីផ្សារសម្រាប់ប្រជាជនក្រីក្រ (ដែលពាក់ព័ន្ធនឹងគម្រោង ទឹកស្អាត តែប៉ុណ្ណោះ)

ផែនការយុទ្ធសាស្ត្រទី 5

ប្រជាជនរស់នៅក្នុងបរិស្ថានប្រកបដោយចីរភាព

  • បង្កើនការយល់ដឹង និងអនុវត្តផ្នែកសុខភាព និងអនាម័យល្អនៅក្នុងសហគមន៍គោលដៅ និងសាលាបឋមសិក្សា
  • បង្កើនការទទួលបានទឹកបរិភោគប្រកបដោយសុវត្ថិភាព និងរក្សានូវកម្រិតអនាម័យប្រកបដោយ ចីរភាព។
  • កាត់បន្ថយបម្រែបម្រួលអាកាសធាតុដោយការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យជំនួសអោយថាមពលពីចំហេះឥន្ធនៈ។

ផែនការយុទ្ធសាស្ត្រទី 6

ប្រជាជនកសាងសហគមន៍ប្រកបដោយបរិយាប័ន្ន និងប្រជាធិបតេយ្យ

  • ពង្រឹងប្រព័ន្ធគ្រប់គ្រង និងភាពជាអ្នកដឹកនាំក្នុងសាលា
  • ជំរុញការចូលរួមរបស់កុមារ និងយុវជនក្នុងការលើកកម្ពស់សិទ្ធិកុមារ
  • បង្កើនសុវត្ថិភាពកុមារតាមរយៈការចូលរួមរបស់សហគមន៍ (កម្មវិធីការពារកុមារ)
  • បង្កើនការយល់ដឹងអំពីសិទ្ធិកុមារនៅក្នុងសហគមន៍
  • បង្កើនប្រសិទ្ធភាពការងាររបស់អង្គការតាមសហគមន៍ (CBOs)
  • បង្កើនប្រសិទ្ធភាពការងាររបស់ក្រុមដឹកនាំសហគមន៍
  • បង្កើនប្រសិទ្ធភាពការងាររបស់ក្រុមអ្នកដឹកនាំសហគមន៍ក្នុងការអនុវត្តគម្រោងសម្រាប់ប្រជាជនក្រីក្រ (P៤P)។
  • បង្កើនគុណភាពនៃប្រតិបត្តិការកម្មវិធីគាំពារកុមារ

ផែនការយុទ្ធសាស្ត្រទី 7

ប្រជាជនសម្រេចបានភាពរឹងមាំផ្នែកសេដ្ឋកិច្ចតាមរយៈសាមគ្គីភាព និងកិច្ចសហការ

  • បង្កើនប្រសិទ្ធភាពការងាររបស់អង្គការតាមសហគមន៍ (CBOs)
  • បង្កើនផលិតកម្ម និងសេវាកម្មក្នុងសហគមន៍
  • បង្កើនទីផ្សារសម្រាប់ប្រជាជនក្រីក្រ (M៤P)
  • បង្កើនធនធានសហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ជនបទ
  • បង្កើនសមត្ថភាពក្រុមអ្នកដឹកនាំសហគមន៍ក្នុងការអនុវត្តគម្រោងសម្រាប់ប្រជាជនក្រីក្រ (P៤P)។
  • បង្កើនឱកាសការងារតាមរយៈការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសពាក់ព័ន្ធនឹងប្រព័ន្ធថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ

ផែនការយុទ្ធសាស្ត្រទី 8

ប្រជាជនត្រូវបានការពារពីគ្រោះមហន្តរាយ

  • គាំទ្រឱ្យគ្រួសារងាយរងគ្រោះមានភាពធន់ទៅនឹងស្ថានភាពគ្រោះមហន្តរាយ ដូចជា ខ្យល់ព្យុះ ទឹកជំនន់ ឬគ្រោះរាំងស្ងួតនៅក្នុងសហគមន៍។