ធនាគារ ខេប៊ីប្រាសាក់ ម.ក – អង្គការហ្គូដណេប៊ឺសកម្ពុជា – មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី៖ ការឧបត្ថម្ភគាំទ្រគម្រោងថ្នាក់សិក្សាបច្ចេកវិទ្យា ដើម្បីការអភិវឌ្ឍន៍ធនធានមនុស្សក្នុងប្រទេសកម្ពុជា៖ កម្មវិធីបញ្ចប់វគ្គបណ្តុះបណ្តាលធនធានឯកទេសជំនាន់ទី១១

កាលពីថ្ងៃទី៧ ខែធ្នូ អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រកាសផ្សព្វផ្សាយអំពីកម្មវិធីបញ្ចប់វគ្គសិក្សា “វគ្គបណ្តុះបណ្តាលធនធានឯកទេសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា” ដែលត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (ហៅកាត់ថា មជ្ឈមណ្ឌល HRD) និងក្រោមជំនួយឧបត្ថម្ភរបស់ធនាគារ ខេប៊ី គូកមីន។ កម្មវិធីនេះប្រព្រឹត្តជាមួយអ្នកចូលរួមចំនួន ១៣០នាក់ រួមមានអធិបតីភាពរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ឯកឧត្ដម ផាក ជុង វុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា វត្តមានរបស់មន្ត្រីរាជកា ក្រុមហ៊ុនឯកជនក្នុងស្រុក រួមជាមួយសិក្សានុសិស្សដែលកំពុងបញ្ចប់ការសិក្សាចំនួន ៥៩នាក់ផ្សេងទៀតដែលបានអញ្ជើញចូលរួមកម្មវិធី ។ ចាប់ផ្តើមដោយសំឡេងទះដៃស្វាគមន៍ប្រកបដោយថាមពល សិស្សានុសិស្សរបស់វគ្គសិក្សា “វគ្គបណ្តុះបណ្តាលធនធានឯកទេសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា” បានឡើងធ្វើបទបង្ហាញ អំពីសមិទ្ធផលការសិក្សាប្រកបដោយភាពជឿជាក់ជាមួយបទបង្ហាញវីដេអូ និងការបង្ហាញគម្រោងដោយផ្ទាល់ស្តីពីការវិភាគទិន្នន័យ ការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ (Android, iOS) រចនាសម្ព័ន្ធនៃប្លក់ឆេន (blockchain) និងសមិទ្ធផលផ្សេងៗដែលពួកគេសម្រេចបាន ក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាល។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ […]

អង្គការហ្គូដណេប៊ឺសកម្ពុជា – កម្មវិធីប្រគល់សម្ភារៈឧបត្ថម្ភ, អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រគល់សម្លៀកបំពាក់ការពារខ្លួន (PPE) កម្រិតD ជូនដល់ក្រសួងសុខាភិបាលកម្ពុជា

ពួកយើងជឿថា វិស័យសុខាភិបាលគួរទទួលបានការយកចិត្តទុកដាក់ និងការផ្តល់សារៈសំខាន់ដូចគ្នាទៅនឹងវិស័យអប់រំ និងវិស័យផ្សេងៗទៀត។ អង្គការហ្គូដណេប៊ឺសកម្ពុជាមានកិត្តិយសយ៉ាងក្រៃលែង ដែលមានឱកាសក្លាយជាដៃគូសហការរបស់ក្រសួងសុខាភិបាលកម្ពុជា និងបានជួយប្រជាជនសហគមន៍។ ក្នុងកំឡុងពេលបំណាច់ឆ្នាំ២០២៣នេះ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពួកយើងមានឱកាសចូលរួមគាំទ្រជាជំនួយឧបត្ថម្ភ ហើយបានរៀបចំកម្មវិធីប្រគល់អំណោយទាំងអស់ជូនដល់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ ខែវិច្ឆិកាថ្មីៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអ្នកតំណាងឲ្យក្រសួងសុខាភិបាលជាច្រើនរូបផ្សេងទៀត។ ដោយមានការគាំទ្រពីម្ចាស់ជំនួយ អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រគល់សម្លៀកបំពាក់ការពារខ្លួន (PPE) កំរិត D ចំនួន ៦២៨០០ ឈុត ជូនទៅកាន់វិស័យសុខាភិបាល ដើម្បីពង្រឹងកម្មវិធីគាំពារសុខភាពក្នុងប្រទេសកម្ពុជា និងដើម្បីប្រើប្រាស់ក្នុងការការពារបុគ្គលិកសុខាភិបាលក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តក្រចេះ និងទីក្រុងភ្នំពេញ ពីហានិភ័យការងារ កាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ នៅពេលធ្វើប្រតិបត្តិការសង្គ្រោះបន្ទាន់សុខភាព និងជំងឺឆ្លង។ នៅក្នុងកម្មវិធី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្តែងសេចក្តីថ្លែងអំណរគុណ និងការកោតសរសើរដល់អង្គការហ្គូដណេប៊ឺសកម្ពុជា ដែលតែងតែបញ្ជូនបុគ្គលិក ក៏ដូចជាអំណោយជាសម្ភារៈ កម្មវិធីសុខភាព និងការគាំទ្រផ្សេងៗទៀតមកកាន់ក្រសួងសុខាភិបាល មណ្ឌលសុខភាព និងប្រជាជនសហគមន៍យ៉ាងពេញលេញ។ […]

[អង្គការហ្គូដណេប៊ឺសកម្ពុជា] – កម្មវិធីប្រគល់សួនកុមារ “លេងទីនេះ”,ក្រុមហ៊ុនអឹមវីអឹល សហការជាមួយក្រុមរ៉ូតារីដុងថាន់ ឧបត្ថម្ភសួនកុមារក្នុងសាលាបឋមសិក្សាព្រៃសរ

នៅថ្ងៃទី ២៦ ខែតុលាថ្មីៗនេះ សមាជិកក្រុមរ៉ូតារីដុងថាន់ នៃរ៉ូតារីអន្តរជាតិស្រុក៣៧៥០ដែលមានលោក គីម សេហ៊ូនជាប្រធានបានចុះទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីប្រារព្ធកម្មវិធីប្រគល់សួនកុមារ “លេងទីនេះ” ដ៏ទំនើបនិងមានសុវត្ថិភាព ជូនដល់សាលាបឋមសិក្សាព្រៃសរ ព្រមទាំងបានចែកជូនកាបូប និងសម្ភារៈសិក្សាចំនួន ៥២៤ឈុត ដល់សិស្សានុសិស្ស​ក្នុងសាលាបឋមសិក្សាព្រៃសរ ។ កម្មវិធីបានដំណើរការក្រោមវត្តមានរបស់លោក គីម សេហ៊ូន ប្រធានក្រុមរ៉ូតារីក្លឹប លោក ទិត ផានិត នាយករងរដ្ឋបាលខណ្ឌដង្កោ លោក វែន សុគុណ ប្រធានការិយាល័យអប់រំយុវជន និងកីឡា ខណ្ឌដង្កោ លោក សួង សំអុល ចៅសង្កាត់ព្រៃសរ លោក​ ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសអង្គការហ្គូដណេប៊ឺសកម្ពុជា ព្រមទាំងលោកនាយក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាព្រៃសរ។   នេះជាដំណើរទស្សកិច្ចលើកទីពីររបស់ក្រុមរ៉ូតារីមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងក្នុងខែមីនាកន្លងទៅ ដែលពេលនោះសមាជិកក្រុមបានចុះមក ក្នុងគោលបំណងធ្វើការសិក្សា និងរៀបចំអភិវឌ្ឍ ‘គម្រោងសួនកុមារ ជាមួយរ៉ូតារីក្លឹប #១គម្រោងលេងទីនេះនៃអឹមវីអឹល (#1 Play here of MVL’ )។ […]

សហគមន៍កម្ពុជាកសាងមូលដ្ឋានគ្រឹះនៃទំនុកចិត្ត និងការពឹងផ្អែកលើខ្លួនឯង

ភាពក្រីក្រ គឺជាបាតុភូតពហុវិមាត្រដែលប៉ះពាល់ដល់ផ្នែកជាច្រើននៃជីវិត រួមទាំងសុខភាព ការអប់រំ និងការចូលរួមផ្សេងៗ [UNICEF 2019-2023]។ នៅក្នុងប្រទេសកម្ពុជា មានគ្រួសារ ភូមិនិងសហគមន៍ជាច្រើនដែលកំពុងប្រឈមមុខជាមួយបាតុភូតនេះ។ ជីវិតជួបការលំបាក ពីព្រោះខ្ទង់ចំណូលនិងខ្ទង់ចំណាយមិនសមាមាត្រគ្នា។ ប្រជាជនកម្ពុជាមិនអាចទប់ទល់ជាមួយតម្លៃក្នុងការរស់នៅនោះទេ។ បញ្ហាប្រឈមនេះធ្វើឲ្យមានបញ្ហាសង្គម និងសេដ្ឋកិច្ចជាច្រើន ហើយពេលខ្លះអាចឈានទៅដល់ជម្លោះ និងការបំពាននៅក្នុងសង្គម។ ប្រជាជនទទួលបានប្រាក់ខែស្តួចស្តើងពីការងារប្រើប្រាស់កម្លាំងពលកម្ម ជាពិសេស ក្នុងតំបន់ជនបទ បុគ្គលិករកចំនូលបានចន្លោះពី ១២០ ទៅ ២០០​ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែ​ [Wageindicator.org 2023] ។  ប្រាក់បៀវត្សកម្រិតនេះ មិនគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្លៃអាហារ ប្រេងសាំង ការសិក្សា និងការថែទាំសុខភាពដែលកើនឡើងនោះទេ ហើយជាលទ្ធផលកុមារ និងយុវជនសម្រេចចិត្តបញ្ចប់ការសិក្សា ប្រជាជនរស់នៅជាមួយនឹងជំងឺឈឺថ្កាត់ សារពាង្គកាយលូតលាស់មិនពេញលេញ បញ្ហាសុខភាព និងគ្មានសុភមង្គល ដោយសារត្រូវរស់នៅបែកគ្នា ឬ ត្រូវធ្វើការងារខុសច្បាប់ ដែលមានហានិភ័យខ្ពស់។ អង្គការហ្គូដណេប៊ឺសកម្ពុជា (GNC) កំពុងស្វែងរកដំណោះស្រាយក្នុងការបង្កើតឲ្យមានសហគមន៍ប្រកបដោយនិរន្តភាពដែលប្រជាជនមានជីវិតល្អប្រសើរជាមួយសេដ្ឋកិច្ចស្ថិរភាព និងហិរញ្ញវត្ថុគ្រប់គ្រាន់ រស់នៅយ៉ាងសន្តិភាពជាមួយការអភវិឌ្ឍន៍សមរម្យ និងអាចរស់នៅបានដោយមិនចាំបាច់បៀតបៀនធម្មជាតិ និងមនុស្សជុំវិញខ្លួន។ អង្គការហ្គូដណេប៊ឺសកម្ពុជា ផ្សារភ្ជាប់ឱកាសបង្កើនប្រាក់ចំនូល ដល់ពលរដ្ឋសហគមន៍ដោយគំនិតអាជីវកម្ម ជំនាញ វគ្គបណ្តុះបណ្តាល និងមូលធន […]

[អង្គការហ្គូដណេប៊ឺសកម្ពុជា] ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកស្ម័គ្រចិត្តមូលនិធិ មីរ៉េ (Mirae) ប្រចាំអង្គការហ្គូដណេប៊ឺស មកកាន់ប្រទេសកម្ពុជា

ចាប់តាំងពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែកញ្ញា ក្រុមអ្នកស្ម័គ្រចិត្តមូលនិធិ មីរ៉េ (Mirae) ប្រចាំអង្គការហ្គូដណេប៊ឺសចំនួន ១៦ រូប ដឹកនាំដោយលោក កាំង សេឆាង បានចុះទស្សនកិច្ចមកប្រទេសកម្ពុជា ដើម្បីប្រារព្ធពិធីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី និងបានធ្វើកម្មវិធីអប់រំ សម្រាប់សិស្សានុសិស្សចំនួន ១៦០នាក់នៅសាលាបឋមសិក្សាពង្រ។ ក្រុមអ្នកស្ម័គ្រចិត្តមូលនិធិ មីរ៉េ (MFSV) ប្រចាំអង្គការហ្គូដណេប៊ឺស បានចាប់ផ្តើមសកម្មភាពស្ម័គ្រចិត្ត ដោយផ្ដល់ជំនួយលើការសាងសង់អគារសិក្សា ក្នុងសាលាបឋមសិក្សាពង្រ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន សាលាបឋមសិក្សាពង្រមានថ្នាក់រៀនត្រឹមតែចំនួន៤ ប៉ុណ្ណោះ ដែលចំនួននេះ មិនអាចផ្គត់ផ្គង់ឲ្យបរិយាកាសសិក្សាអាចទទួលបានគុណភាពល្អ ជូនដល់សិស្សានុសិស្សច្រើនជាង៤០០ នាក់បាននោះទេ។ ក្រោមជំនួយពីក្រុមស្ម័គ្រចិត្ត (MFSV), សាលារៀននឹងទទួលបានថ្នាក់រៀនចំនួន៤ បន្ទប់បន្ថែមទៀត នាឆ្នាំក្រោយ។ ពួកយើងរំពឹងថា សិស្សានុសិស្សគ្រប់រូបអាចសិក្សាក្នុងបរិស្ថានដែលល្អប្រសើរជាងមុន។ ក្នុងកម្មវិធីបើកការដ្ឋានសាងសង់អគារសិក្សាថ្មី លោក កាំង សេឆាង ប្រធានក្រុមអ្នកស្ម័គ្រចិត្ត (MFSV) មានប្រសាសន៍ថា “ខ្ញុំបាទសូមថ្លែងអំណរគុណ ដល់លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាទីស្រលាញ់រាប់អានគ្រប់រូប ដែលបានទទួលស្វាគមន៍ពួកយើងយ៉ាងកក់ក្តៅ”។ ពួកយើងរំពឹងថា […]

ធនាគារគុកមីន ឧបត្ថម្ភគាំទ្រគម្រោងថ្នាក់សិក្សាបច្ចេកវិទ្យា – ពិធីបិទបញ្ចប់ការកែលំអរសំណង់ក្នុងមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី និងការប្រកាសបើកបវេសនកាលវគ្គបណ្តុះបណ្តាលនិស្សិតជំនាន់ទី ១១

កាលពីថ្ងៃទី៣១ ខែកក្កដាកន្លងទៅនេះ ធនាគារគុកមីន បានសហការជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជា និងមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ដើម្បីប្រារព្ធពិធីបិទបញ្ចប់ការសាងសង់ជួសជុលកែលំអរ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី និងការប្រកាសបើកបវេសនកាលវគ្គបណ្តុះបណ្តាលនិស្សិតជំនាន់ទី ១១។ ក្នុងពិធីនេះ មានអ្នកអញ្ជើញចូលរួមសរុបចំនួន ៩៨នាក់ ក្រោមអតីបតីភាព ពីលោក Yong Bum Cho អនុប្រធានគ្រងគ្រងផ្នែកផែនការ និងលោក Kim Dal Hae ជំនួយការនាយកនៃនាយកដ្ឋានបុគ្គលិក និងលោក Hoeun Honey នាយក នៃនាយកដ្ឋានបុគ្គលិកធនាគារខេប៊ីប្រាសាក់ ម.ក លោកចាំង ដុងវ៉ុន នាយកប្រចាំប្រទេសនៃអង្គការហ្គូដណេប៊ឺសកម្ពុជា ព្រមទាំងលោក Kim Han Soo ប្រធានមជ្ឈមណ្ឌល កូរ៉េ សហ្វវែរ អេច អ ឌី និងបុគ្គលិក រួមទាំងសិស្សនិស្សិតជំនាន់ទី១១ ។ ធនាគារគុកមីន បានឧបត្ថម្ភគាំទ្រលើការសាងសង់ជួសជុលអគារ […]

គាំទ្រពួកយើង

 

  • Would you like to help a Cambodian family keep their children in school?
  • Make sure remote communities have access to basic health care?
  • Drive new initiatives in rural income generation?
  • Support skills development in vulnerable communities?

Please contact: Ms. Chanthoeurn Rorn, Communication and Marketing Officer

Email address: info-cambodia@goodneighbors.org to learn how you can get involved.

គាំទ្រគម្រោង ធ្វើការជាមួយយើង