ការផ្ដោតលើសិទ្ធិ

វិធីសាស្ត្រផ្ដោតលើសិទ្ធិ បានច្របាច់បញ្ចូលនូវបទដ្ឋាន គោលការណ៍ ស្ដង់ដារ និងគោលដៅនៃប្រព័ន្ធសិទ្ធិមនុស្សអន្តរជាតិទៅក្នុងផែនការ និងដំណើរការអភិវឌ្ឍន៍។ វិធីសាស្ត្រនេះផ្សាភ្ជាប់ប្រព័ន្ធសិទ្ធិមនុស្ស និងការយល់ដឹងអំពីសិទ្ធិអំណាច និងបញ្ហាប្រឈមទៅនឹងការអភិវឌ្ឍ។ វិធីសាស្ត្រនេះផ្ដល់ភាពអង់អាចដល់ម្ចាស់សិទ្ធិឱ្យទាមទារសិទ្ធិរបស់ពួកគេប្រកបដោយទំនុកចិត្ត និងដោយសន្តិវិធី និងលើកទឹកចិត្តឱ្យអ្នកមានភារកិច្ចបំពេញនូវកាតព្វកិច្ចរបស់ខ្លួន និងអនុវត្តច្បាប់ គោលនយោបាយ ផែនការ និងថវិកាអោយបានត្រឹមត្រូវដោយផ្អែកលើសិទ្ធិមនុស្សជាសកល។

rights based photo 02

ដំបូង អង្គការហ្គូដណេប៊ឺសកម្ពុជា កំណត់ម្ចាស់សិទ្ធិ និងអ្នកទទួលបន្ទុកបំពេញភារកិច្ច និងបញ្ហាសិទ្ធិមនុស្សសំខាន់ៗ។ រាល់អន្តរាគមន៍នានាគឺផ្អែកលើច្បាប់ជាតិ និងក្របខណ្ឌគោលនយោបាយ ឬបទដ្ឋានអន្តរជាតិ ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាល។ អង្គការហ្គូដណេប៊ឺសកម្ពុជា ផ្ដល់ការកសាងសមត្ថភាពស្ដីពីសិទ្ធិមនុស្ស និងវិធីសាស្ត្រផ្អែកលើសិទ្ធិដល់សមាជិកសហគន៍ដើម្បីឱ្យពួកគេអាចធ្វើការតស៊ូមតិដើម្បីធ្វើការផ្លាស់ប្ដូរជាវិជ្ជមានដោយសន្តិវិធី។

អង្គការហ្គូដណេប៊ឺសកម្ពុជា ទទួលស្គាល់ថាហានិភ័យមួយចំនួនអាចនឹងកើតមានឡើងលើកុមារ នៅក្នុងការអនុវត្តកម្មវិធីនេះ។ ដោយទទួលស្គាល់ហានិភ័យនេះ ប្រព័ន្ធការពារកុមារក្នុងសហគមន៍(CCPS) ត្រូវបានដាក់បញ្ចូលទៅក្នុងគ្រប់គម្រោងទាំងអស់ ដូចជា៖

  1. កិច្ចការពារកុមារពីគ្រោះថ្នាក់ ឬការគំរាមកំហែងដែលកើតចេញពីការអនុវត្តគម្រោងរបស់
    អង្គការហ្គូដណេប៊ឺសកម្ពុជា
  2. ការថែរក្សាអត្តសញ្ញាណរបស់អង្គការហ្គូដណេប៊ឺសកម្ពុជានៅក្នុងសហគមន៍
  3. ទប់ស្កាត់បុគ្គលិក និងភាគីពាក់ព័ន្ធមិនឱ្យប្រព្រឹត្តិខុសក្រមសីលធម៌លើកុមារ

ប្រព័ន្ធការពារកុមារក្នុងសហគមន៍ ផ្ដល់សេវាដែលស្របតាមតម្រូវការរបស់កុមារ ដោយប្រើប្រាស់ធនធានមានស្រាប់នៅក្នុងសហគមន៍ និងធនធានខាងក្រៅដើម្បីអភិវឌ្ឍន៍សុខមាលភាពកុមារដែលកំពុងប្រឈមនឹងបញ្ហារាំរ៉ៃ និងពិបាកក្នុងការដោះស្រាយ។ ប្រព័ន្ធការពារកុមារក្នុងសហគមន៍ បានកៀរគរអាជ្ញាធរ ឪពុកម្ដាយ និងកុមារឱ្យមកជុំគ្នាដើម្បីធ្វើការពិភាក្សាអំពីកុមារដែលកំពុងប្រឈមនឹងហានិភ័យនៃអំពើហិង្សា ការជួញដូរ ការរំលោភបំពានផ្លូវភេទ ពលកម្មកុមារ ឬជំងឺអេដស៍/មេរោគអេដស៍ និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីបញ្ឈប់ការរំលោភបំពានទាំងអស់នេះ។ តាមរយៈការអភិវឌ្ឍដោយផ្តោតការយកចិត្តទុកដាក់លើកុមារជាចម្បងនេះហើយ ទើបអង្គការហ្គូដណេប៊ឺសកម្ពុជាធានាថាសិទ្ធិជាមូលដ្ឋានរបស់កុមារ ត្រូវបានការពារដោយភាគីពាក់ព័ន្ធទាំងអស់។

វិធីសាស្ត្រផ្សេងទៀត