គោលនយោបាយការពារកុមារ
ការធ្វើការជាមួយកុមារងាយរងគ្រោះ គឺជាមូលដ្ឋានគ្រឹះនៃកិច្ចអន្តរាគមន៍របស់យើង ដូច្នេះបុគ្គលិករបស់យើង និងអ្នកផ្ដល់សេវាពាក់ព័ន្ធទាំងអស់ ត្រូវចុះកិច្ចព្រមព្រៀងលើក្រមប្រតិបត្តិដូចខាងក្រោម៖
យល់ដឹងអំពីសិទ្ធិកុមារ រៀបចំផែនការ សកម្មភាព និងបរិយាកាសការងារដើម្បីលុបបំបាត់ ឬកាត់បន្ថយការរីករាលដាលនៃការគំរាមកំហែងដល់ការអភិវឌ្ឍសុខភាពរបស់កុមារ។
គោរពសេចក្ដីថ្លៃថ្នូរ និងជួយកុមារដោយមិនរើសអើង ឬមានភាពលម្អៀងឡើយ។
ផ្ដល់លទ្ធភាពដល់កុមារអាចសម្ដែងមតិរបស់ខ្លួនដោយសេរី និងគ្មានការភ័យខ្លាចដោយបង្កើតវប្បធម៌បើកចំហសម្រាប់ការប្រាស្រ័យទាក់ទងជាមួយកុមារ។
រាល់ការប្រាស្រ័យទាក់ទង និងការធ្វើការជាមួយមួយកុមារ ត្រូវធ្វើឡើងដោយស្របតាមនីតិវិធីដែលបានកំណត់។
មានមោទនភាព និងទំនួលខុសត្រូវក្នុងការធ្វើការងារជាអ្នកការពារសិទ្ធិកុមារ និងជៀសវាងប្រព្រឹត្តអំពើខុសក្រមសីលធម៌នៅទីសាធារណៈ និងនៅក្នុងជីវិតឯកជន។