អង្គការហ្គូដណេបឺសកម្ពុជា – កម្មវិធីប្រកួតប្រជែងលោកអន្ទាក់ជំនាន់ទី២

អង្គការហ្គូដណេប៊ឺសកម្ពុជាជម្រុញការលើកកម្ពស់សុខភាព និងសិទ្ធិក្នុងការសម្រាក និងលំហែកាយរបស់កុមារ។ ពួកយើងមានគោលបំណងលើកស្ទួយលិទ្ធភាពលេងកីឡា និងសម្រាកកំសាន្តសម្រាប់កុមារ តាមរយៈកម្មវីធីប្រកួតប្រជែងកីឡាលោតអន្ទាក់ (Good Jump)។

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គការហ្គូដណេប៊ឺសកម្ពុជាបានរៀបចំកម្មវិធីប្រកួតប្រជែងលោតអន្ទាក់លើកទី២ យ៉ាងជោគជ័យ ក្រោមវត្តមានរបស់លោក តិត ផានិត អភិបាលរងរដ្ឋបាលខណ្ឌដង្កោ លោក វ៉ែន សុគន្ធ ប្រធានការិយាល័យអប់រំ យុវជន និងកីឡា លោក ចាំង ដុងវុន នាយកប្រចាំប្រទេសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា លោក ប៉ែន សារ៉ូ ប្រធានគម្រោងអភិវឌ្ឍន៍សហគមន៍ដង្កោនៃអង្គការហ្គូដណេប៊ឺសកម្ពុជា លោកគ្រូអ្នកគូ្រ អ្នកស្ម័គ្រចិត្តជួយកម្មវិធី និងសិស្សានុសិស្សនៃសាលាបឋមសិក្សាទួលរការកុះ សាលាបឋមសិក្សាជើងឯក សាលាអូរហ្គូរ៉ាត្រកៀត, សាលាឬស្សីសាញ់, ព្រៃស, ស្ពានថ្មរ និងសាលាបឋមសិក្សាវត្តហា សរុបមានអ្នកចូលរួមចំនួន ១២៦នាក់បានចូលរួមកម្មវិធី។

កម្មវិធីប្រកួតប្រជែងលើកនេះបាននាំយកសកម្មភាពកីឡាជាច្រើនសម្រាប់កុមារ រួមមានការលោតអន្ទាក់ កីឡាទាញព្រ័ត កីឡាបោះបាល់ និងកីឡារត់បណ្តាក់គ្នា។ ក្រៅពីការចូលរួមកំសាន្តជាមួយសកម្មភាព កីឡាកជ័យលាភី ហើយអ្នកចូលរួមគ្រប់គ្នាទទួលបានពានរង្វាន់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនពីកម្មវិធីមានដូចជា កាតាបសិក្សា ដបទឹកសុវត្ថិភាព ប្រអប់ដាក់បាយ សម្ភាៈកីឡា មេដាយ រួមជាមួយ ប័ណ្ណសសើរផងដែរ ដើម្បីលើកទឹកចិត្តគ្រប់គ្នាឱ្យស្រលាញ់គាំទ្រកីឡានិងការអប់រំ។ កម្មវិធីលើកទីពីរក្នុងឆ្នាំនេះ អង្គការហ្គូដណេប៊ឺសកម្ពុជាបានសហការជាមួយក្រុម ហ្គូដរេងជ័រ ដើម្បីបន្ថែមភាពសប្បាយរីករាយសម្រាប់អ្នកចូលរួម។ សមាជិកក្រុមហ្គូដរេងជ័រចំនួន ៤០នាក់ (២៣ ស្រី) បានចូលរួមសម្តែងសិល្បះរាំលោទអន្ទាក់ ព្រមទាំងបានដើរតួនាទីអ្នកអ្នកជួយសម្របសម្រួលកម្មវិធីផងដែល។

នៅក្នុងពិធីបើកកម្មវិធីដំបូង លោក ទិត្យ ផានិត បានថ្លែងអំណរគុណចំពោះ អង្គការហ្គូដណេប៊ឺសកម្ពុជា ដែលបានបង្កើតជាកន្លែងមួយដែលសិស្សានុសិស្សអាចជួបជុំគ្នា និងរីករាយជាមួយកីឡាជាមួយគ្នា។ លោក វ៉ែន សុគន្ធ បានសង្កត់ធ្ងន់ថា កម្មវិធីហ្គូដចាំ តំណាងឱ្យជំហានដ៏សំខាន់មួយក្នុងការពង្រឹងការគាំទ្រផ្នែកអប់រំកាយក្នុងសាលារៀន។ ជាចុងក្រោយ លោក Jang Donwon ដែលជាម្ចាស់ផ្ទះរៀបចំកម្មវិធីបានមានប្រសាសន៍ថា “អង្គការហ្គូដណេប៊ឺសកម្ពុជា បានរៀបចំការប្រកួតលោតអន្ទាក់លើកទី១ កាលពីឆ្នាំមុន ដោយជោគជ័យ បន្ទាប់ពីការប្រកួតលើកទី២នៅក្នុងថ្ងៃនេះ យើងទន្ទឹងរង់ចាំកម្មវិធីប្រគួតលើកទី៣ កាន់តែធំជាងនេះ និងកាន់តែល្អឡើង។ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការចូលរួម និងគាំទ្រជាបន្តបន្ទាប់ពីរដ្ឋាភិបាល ក្រសួង សាលាខណ្ឌដង្កោ សាលារៀន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់គ្នា។

ដោយមានការគាំទ្រពី KCOC កម្មវិធីនេះនេះមិនត្រឹមតែបានលើកកម្ពស់ការអភិវឌ្ឍន៏សារពាង្គកាយកុមារ និងការយល់ដឹងរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជម្រុញឱ្យមានការយល់ដឹងកាន់តែខ្លាំងនៃការប្រស្រ័យទាក់ទងគ្នារវាងសិស្សមកពីសាលាផ្សេងៗគ្នា។ យើងនៅតែប្តេជ្ញាចិត្តក្នុងការពង្រីកគំនិតផ្តួចផ្តើម កម្មវិធីលោតអន្ទាក់ ហើយនឹងបន្តធ្វើការដើម្បីបង្កើនសកម្មភាពកីឡាបន្ថែមទៀត។​

កម្មវិធីលោតអន្ទាក់បង្កើតឡើងក្នុងគោលបំណងដើម្បីបង្កើនលិទ្ធភាពលេងកីឡាដល់កុមារនៅក្នងប្រទេសកម្ពុជា​។​ ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមរបស់សិស្សកាន់តែច្រើន សាលាដែលចូលរួមនីមួយៗធ្វើជុំបឋមនៃការប្រកួតប្រជែង ហើយមានតែបេក្ខជនចុងក្រោយប៉ុណ្ណោះដែលប្រកួតនៅថ្ងៃកម្មវិធី។ ទិវាកីឡា ‘ហ្គូដចាំ”Good Jump’ ជំនាន់ទីមួយបានប្រារព្ធឡើងនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ និងបានទទួលការគាំទ្រដ៏លើសលប់ពីសិស្សានុសិស្ស និងសហគមន៍មូលដ្ធាន ដែលនាំឱ្យកម្មវិធីជំនាន់លើកទីពីរនេះទទួលបានយ៉ាងជោគជ័យ។

#អង្គការហ្គូដណេប៊ឺសកម្ពុជា #សហគមន៍ដង្កោ #កីឡាលោតអន្ទាក់ជំនាន់ទី២ #កម្មវិធីប្រកួតប្រជែងលោតអន្ទាក់ #ហ្គូដរេងជ័រ #កម្មវិធីអប់រំរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា

ព័ត៍មានទាក់ទង