ហ្គូដណេប៊ឺសកម្ពុជា លោក Dongwon Jang នាយកប្រចាំប្រទេស និងសមាគមរោងចក្រកាត់ដេរកូរ៉េនៅកម្ពុជា បានប្រគល់ទឹកប្រាក់មូលនិធិ និងឧបត្ថម្ភសម្ភារៈ ដើម្បីកុមារកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ក្រុមហ៊ុនសមាជិកចំនួន ១០ បានចូលរួមឧបត្ថម្ភ ហើយលោក Kim Jun Kyoung ប្រធានសមាគម និងលោក Kim Eun-ha ប្រធានគ្រប់គ្រង បានចូលរួមជាតំណាង ក្នុងកម្មវិធីបរិច្ចាគនេះ។
លោក Kim Jun Kyoung ប្រធានសមាគមបានបង្ហាញថា “ខ្ញុំសូមអរគុណចំពោះរបាយការណ៍ និងការអនុវត្តគម្រោង ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវរបស់ហ្គូដណេប៊ឺស” ហើយលោកប្រធានបានផ្ញើសារដ៏កក់ក្ដៅ ដល់ក្រុមហ៊ុនសមាជិកថា “ខ្ញុំពិតជាអរគុណយ៉ាងជ្រាលជ្រៅ ដែលបានរៀបចំកាដូដ៏ល្អនេះ”។ ចំណែកឯ លោក Dongwon Jang នាយកប្រចាំប្រទេស បានថ្លែងថា “ខ្ញុំសូមអរគុណសារជាថ្មីម្ដងទៀត ដល់សមាគម និងក្រុមហ៊ុនសមាជិក ដែលបានផ្ដល់ជំនួយដល់កុមារកម្ពុជារៀងរាល់ចុងឆ្នាំ” ហើយលោកបន្តថា “ខ្ញុំនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីនាំយកការចែករំលែកដ៏មានតម្លៃនេះ ជូនដល់កុមារ”។
ជំនួយលើកនេះ មានដូចជា សំលៀកបំពាក់កុមារចំនួន ១០០០កំផ្លេ និងប្រដាប់ក្មេងលេងចំនួន ៣០០ នឹងគ្រោងឧបត្ថម្ភជូនដល់កុមារដែលរស់នៅតំបន់លើទឹក តំបន់ភ្នំ និងតំបន់ដាច់ស្រយាល។
ជំនួយលើកនេះ មានដូចជា សំលៀកបំពាក់កុមារចំនួន ១០០០កំផ្លេ និងប្រដាប់ក្មេងលេងចំនួន ៣០០ នឹងគ្រោងឧបត្ថម្ភជូនដល់កុមារដែលរស់នៅតំបន់លើទឹក តំបន់ភ្នំ និងតំបន់ដាច់ស្រយាល។ ជាមួយគ្នាផងដែរ សម្ភារៈ និងទឹកប្រាក់មូលនិធិចំនួន ១៩០០ដុល្លាអាមេរិក នឹងប្រើប្រាស់ក្នុងគម្រោងជួសជុល សាងសង់ឡើងវិញ ដើម្បីលើកកម្ពស់បរិស្ថានអនាម័យ នៅបន្ទប់រងចាំអ្នកជំងឺ ក្នុងមណ្ឌលសុខភាព ខេត្តបាត់ដំបង។
សមាគមរោងចក្រកាត់ដេរកូរ៉េនៅកម្ពុជា បានចូលរួមជាមួយហ្គូដណេប៊ឺសកម្ពុជា កំពុងបន្ដផ្ដល់ជំនួយជារៀងរាល់ចុងឆ្នាំ និងដើមឆ្នាំ ហើយនៅចុងឆ្នាំ២០២១ សមាគមមិនត្រឹមតែបានឧបត្ថម្ភសំលៀកបំពាក់ និងតុក្កតា តែប៉ុណ្ណោះទេ ថែមទាំងនាំយកជំនួយ បរិក្ខាអនាម័យ និងម៉ាស ចែកជូនប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយជំងឺកូវីដ-១៩ទៀតផង។ លើសពីនេះ សម្ភារៈជំនួយ និងប្រាក់មូលនិធិ បានជួយលើការសាងសង់បង្គន់អនាម័យ និងផ្ដល់ការអប់រំអនាម័យ ដល់ពលរដ្ឋចំនួន ៤០នាក់ ដើម្បីអោយពលរដ្ឋ និងកុមារអាចរស់នៅក្នុងបរិស្ថានដ៏ប្រសើរផងដែរ។
ហ្គូដណេប៊ឺសកម្ពុជា សហការជាមួយរាជរដ្ឋាភិបាល អង្គការដៃគូរ ព្រមទាំងអ្នកពាក់ព័ន្ធ ដើម្បីបង្កើតសង្គមសុភមង្គល ដោយលុបបំបាត់ភាពក្រីក្រតាំងពីឆ្នាំ២០០២ ហើយបន្ដអភិវឌ្ឍគម្រោងដូចជា បង្កើនប្រាក់ចំណូល អនាម័យទឹកស្អាត សុខុមាលភាព វេជ្ជសាស្រ្ដ និងអប់រំ។
![[GNC] ហ្គូដណេប៊ឺសកម្ពុជា និងសមាគមរោងចក្រកាត់ដេរកូរ៉េនៅកម្ពុជា បានឧបត្ថម្ភទឹកប្រាក់ចំនួន ៩០៨០ដុល្លាជាតុក្កតា និងសំលៀកបំពាក់ ដល់កុមារ និងសហគមន៍កម្ពុជា 1 GNC 굿네이버스 K GMAC 2022 연말 맞이 후원물품 사진 2 scaled 1](https://cdn.gncambodia.org/wp-content/uploads/2023/01/GNC-굿네이버스-K-GMAC-2022_연말-맞이-후원물품-사진-2-scaled-1-1024x683.jpg?strip=all&quality=90&webp=90&avif=80)
![[GNC] ហ្គូដណេប៊ឺសកម្ពុជា និងសមាគមរោងចក្រកាត់ដេរកូរ៉េនៅកម្ពុជា បានឧបត្ថម្ភទឹកប្រាក់ចំនួន ៩០៨០ដុល្លាជាតុក្កតា និងសំលៀកបំពាក់ ដល់កុមារ និងសហគមន៍កម្ពុជា 2 GNC 굿네이버스 K GMAC 2022 사업 결과보고 사진 추가 2](https://cdn.gncambodia.org/wp-content/uploads/2023/01/GNC-굿네이버스-K-GMAC-2022-사업-결과보고-사진_추가-2-1024x683.jpg?strip=all&quality=90&webp=90&avif=80)
![[GNC] ហ្គូដណេប៊ឺសកម្ពុជា និងសមាគមរោងចក្រកាត់ដេរកូរ៉េនៅកម្ពុជា បានឧបត្ថម្ភទឹកប្រាក់ចំនួន ៩០៨០ដុល្លាជាតុក្កតា និងសំលៀកបំពាក់ ដល់កុមារ និងសហគមន៍កម្ពុជា 3 GNC 굿네이버스 K GMAC 2022 사업 결과보고 사진 추가 1](https://cdn.gncambodia.org/wp-content/uploads/2023/01/GNC-굿네이버스-K-GMAC-2022-사업-결과보고-사진_추가-1-1024x768.jpeg?strip=all&quality=90&webp=90&avif=80)
![[GNC] ហ្គូដណេប៊ឺសកម្ពុជា និងសមាគមរោងចក្រកាត់ដេរកូរ៉េនៅកម្ពុជា បានឧបត្ថម្ភទឹកប្រាក់ចំនួន ៩០៨០ដុល្លាជាតុក្កតា និងសំលៀកបំពាក់ ដល់កុមារ និងសហគមន៍កម្ពុជា 4 GNC 굿네이버스 K GMAC 2022 사업 결과보고 사진 추가 화장실 건축사업 1 scaled 1](https://cdn.gncambodia.org/wp-content/uploads/2023/01/GNC-굿네이버스-K-GMAC-2022-사업-결과보고-사진_추가-_화장실-건축사업-1-scaled-1-1024x768.jpg?strip=all&quality=90&webp=90&avif=80)
![[GNC] ហ្គូដណេប៊ឺសកម្ពុជា និងសមាគមរោងចក្រកាត់ដេរកូរ៉េនៅកម្ពុជា បានឧបត្ថម្ភទឹកប្រាក់ចំនួន ៩០៨០ដុល្លាជាតុក្កតា និងសំលៀកបំពាក់ ដល់កុមារ និងសហគមន៍កម្ពុជា 5 GNC 굿네이버스 K GMAC 2022 사업 결과보고 사진 추가 화장실 건축사업 2 scaled 1](https://cdn.gncambodia.org/wp-content/uploads/2023/01/GNC-굿네이버스-K-GMAC-2022-사업-결과보고-사진_추가-_화장실-건축사업-2-scaled-1-1024x683.jpg?strip=all&quality=90&webp=90&avif=80)
![[GNC] ហ្គូដណេប៊ឺសកម្ពុជា និងសមាគមរោងចក្រកាត់ដេរកូរ៉េនៅកម្ពុជា បានឧបត្ថម្ភទឹកប្រាក់ចំនួន ៩០៨០ដុល្លាជាតុក្កតា និងសំលៀកបំពាក់ ដល់កុមារ និងសហគមន៍កម្ពុជា 6 GNC 굿네이버스 K GMAC 2022 사업 결과보고 사진 추가 위생교육 scaled 1](https://cdn.gncambodia.org/wp-content/uploads/2023/01/GNC-굿네이버스-K-GMAC-2022-사업-결과보고-사진_추가-_위생교육-scaled-1-1024x683.jpg?strip=all&quality=90&webp=90&avif=80)