កាលពីថ្ងៃទី៥ ខែធ្នូ អង្គការហ្គូដណេប៊ឺសកម្ពុជា សហការជាមួយធនាគារ ខេប៊ី គូកមីន រៀបចំកម្មវិធីបញ្ចប់វគ្គសិក្សាបច្ចេកវិទ្យាកម្រិតខ្ពស់ជំនាន់ទី ១២ នៃគម្រោងគាំទ្រថ្នាក់សិក្សាបច្ចេកវិទ្យា (IT) ដើម្បីការអភិវឌ្ឍន៍សមត្ថភាពយុវជន
ពិធីប្រគល់សញ្ញាបត្រនេះ បានប្រារព្ធឡើងនូវសមិទ្ធិផលរបស់និស្សិតបញ្ចប់ការសិក្សាចំនួន ៥៩ នាក់ ក្រោមអធិបតីភាពភ្ញៀវកិត្តិយសប្រមាណ ១៦០ នាក់ រួមមាន ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា; ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍; ឯកឧត្តមបណ្ឌិត ចាន់ រ័ត្ន ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ នៃក្រសួងអប់រំ យុវជន និងកីឡា; លោក Jang Dongwon នាយកប្រចាំប្រទេសនៃ Good Neighbors Cambodia; លោក Kim Dal-hae អនុប្រធានធនាគារ KB Prasac; និងលោក Kim Han-soo នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សកម្មវិធីកូរ៉េ។
វគ្គសិក្សាបច្ចេកវិទ្យា ខេប៊ីកម្ពុជា គឺជាគម្រោងគាំទ្រដោយធនាគារ ខេប៊ី គូកមីន ដើម្បីផ្តល់ជំនាញបច្ចេកវិទ្យា (IT) សម្រាប់ហិរញ្ញវត្ថឧស្សាហកម្មដល់យុវជនកម្ពុជា។ គម្រោងនេះផ្តួចផ្តើមនេះធ្វើឡើងក្នុងភាពជាដៃគូជាមួយមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី នៅក្នុងឆ្នាំ ២០២៣។ គម្រោងនេះបានផ្តល់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនកម្ពុជា តាមរយៈការអភិវឌ្ឍកម្មវិធីអប់រំ IT ប្រកបដោយគុណភាព ដែលឆ្លុះបញ្ចាំងពីតម្រូវការឧស្សាហកម្មក្នុងប្រទេសកម្ពុជា ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អការយល់ដឹងក្នុងវិស័យបច្ចេកវិទ្យា។ បន្ថែមលើនេះទៅទៀត មជ្ឈមណ្ឌលសិក្សារៀបចំសកម្មភាពទាក់ទងនឹងការងារ រួមទាំងការបង្រៀនថ្នាក់ពិសេស និងពិព័រណ៍ការងារ។ ជាលទ្ធផល់គួរឱ្យកត់សម្គាល់ និស្សិតទាំង ៥៩រូបដែលបានបញ្ចប់ការសិក្សាទទួលបានការងារដោយជោគជ័យ។
ឃាង និកសៀង និស្សិតដែលចូលរួមក្នុងពិធីចែកសញ្ញាបត្របានចែករំលែកថា “តាមរយៈវគ្គសិក្សាកម្រិតខ្ពស់ ខ្ញុំអាចរកឃើញសក្តានុពល និងក្តីស្រមៃរបស់ខ្ញុំក្នុងការក្លាយជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យា”។ នាងបានបន្ថែមថា “សូមអរគុណចំពោះការគាំទ្រដល់យុវជនកម្ពុជាដោយការផ្តល់ការអប់រំផ្នែកព័ត៌មានវិទ្យាប្រកបដោយគុណភាព”។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះធនាគារខេប៊ី គូកមីនដែលបានអនុវត្តគម្រោងផ្នែកព័ត៌មានវិទ្យាដ៏មានតម្លៃ ដើម្បីលើកកម្ពស់យុវជនកម្ពុជា។
