អង្គការហ្គូដណេបឺសកម្ពុជា – ឆ្នាំសិក្សា ២០២៥ ចាប់ផ្តើមបើកហើយ – វគ្គបណ្ដុះបណ្ដាល ផ្នែកព័ត៌មានវិទ្យាកម្រិតខ្ពស់ ខេប៊ី កម្រិតខ្ពសស់ជំនាន់ថ្មី នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី

នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center)បានបើកបវេសនកាលវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ ជំនាន់ទី ១៣។ ក្នុងនោះដែរ យើងមាននិស្សិត ចំនួន ៥០ នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល បច្ចេកវិទ្យាព័ត៌មាន និង​ សារគមនាគមន៍ (ICT) កម្រិតមូលដ្ឋានបានដោយជោគជ័យ។ ដំណើរការនេះ បានផ្ដល់ឱកាសដល់ និស្សិតរបស់យើងអាចបន្ដ ការសិក្សារយៈពេល ៤ ខែ ក្នុងវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់នេះ ដែលស្ថិតក្នុងគម្រោង ថ្នាក់សិក្សាពព័ត៌មានវិទ្យា ខេប៊ី កម្ពុជា (KB Cambodia IT Academy) មានរយៈពេល ៥ ឆ្នាំ (២០២៣ ដល់ ២០២៧) ក្រោមការឧបត្ថម្ភ ធនាគារ ខេប៊ី គូកមីន (KB Kookmin)។

2nd photo

ក្នុងឆ្នាំទី ៣ នៃគម្រោងនេះ យើងមានគោលបំណងបន្ដពង្រីកបន្ថែម វគ្គបណ្តុះបណ្តាល សម្រាប់យុវជនកម្ពុជា ក្នុងការចូលរួមចំណែក កាត់បន្ថយបញ្ហាហិរញ្ញវត្ថុ និងបញ្ហាផ្សេងៗ ដោយជួយជម្រុញការអភិវឌ្ឍន៍អាជីពការងាររបស់ពួកគេ ។ វគ្គសិក្សាកម្រិតខ្ពស់ត្រូវបានបង្កើតឡើងស្រប តាមនិន្នាការឧស្សាហកម្មសម័យថ្មី ដោយផ្តោតលើមុខវិជ្ជាដែលពាក់ព័ន្ធទីផ្សារការងារ ធ្វើឱ្យនិស្សិត មានទាំងចំណេះដឹងផ្នែកទ្រឹស្តី និងជំនាញអនុវត្តជាក់ស្តែង។ នៅពេលដែលវិស័យឌីជីថលរបស់កម្ពុជាកំពុងរីកចម្រើន ជាពិសេសផ្នែក បច្ចេកវិទ្យាហិរញ្ញវត្ថុ កម្មវិធីលើទូរស័ព្ទ និងកម្មវិធីគ្រប់គ្រងលើសហគ្រាស តម្រូវការអ្នកជំនាញឌីជីថលដែលមានសមត្ថភាព គឺមានភាពកើតឡើងក្នុងទីផ្សារការងារ។

កម្មវិធីសិក្សា​ ក្នុងឆ្នាំនេះរួមមានជំនាញ ដែល មានតម្រូវការខ្ពស់ដូចជា Data Analytics, Android & iOS Development, Spring Boot, DevOps និង Cybersecurity រួមជាមួយនឹងការបណ្តុះបណ្តាលភាសាកូរ៉េ។ គ្រូដឹកនាំរបស់យើង ដែលជាអតីតនិស្សិត ប្រកបដោយវិជ្ជាជីវៈ និង សមត្ថភាពក្នុងការបង្រៀនច្បាស់លាស់ដែលអាចផ្ដល់ចំណេះដឹង និង គំនិត ទៅកាន់អ្នកសិក្សាសម្រាប់ទៅអភិវឌ្ឍជំនាញក្នុងវិស័យការងាររបស់ពួកគេ។

3rd photo

វគ្គសិក្សា ផ្នែកព័ត៌មានវិទ្យាកម្រិតខ្ពស់ ខេប៊ី (KB ICT Advanced Course) សង្កត់ធ្ងន់លើការអភិវឌ្ឍន៍ជារួម។ បន្ថែមពីលើមុខវិជ្ជាបច្ចេកទេសគោល និស្សិតទទួលបានការ ចូលរួមក្នុងសិក្ខាសាលាជំនាញទន់ ការងារជាក្រុម និងវគ្គស្រាវជ្រាវបន្ថែម។ អាហារូបករណ៍នេះបានអនុវត្តការលើកទឹកចិត្តនិស្សិត ដោយតម្រូវឱ្យរក្សាស្តង់ដារខ្ពស់លើវត្តមានក្នុងការសិក្សា ការចូលរួម និងវឌ្ឍនភាពសិក្សា។

ពិធីបើកបើកបវេសនកាល រួមមានការថ្លែងសុន្ទរកថាពីភាពជាអ្នកដឹកនាំរបស់មជ្ឈមណ្ឌល HRD ការណែនាំរបស់គ្រូ និង​វគ្គសំណួរ ចម្លើយ ។ ការដាក់ឱ្យដំណើរការនេះក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការបន្តរវាងធនាគារ ខេប៊ី គូកមីន (KB Kookmin), ក្រុមហ៊ុនWebCash និង​ អង្គការហ្គូដណេប៊ឺសកម្ពុជា ដែលជាដៃគូអនុវត្ត។

4th big photo 2

បន្ថែមពីលើការបរិច្ចាគរបស់ធនាគារ ខេប៊ី គូកមីន (KB Kookmin) ដល់វគ្គបណ្តុះបណ្តាល ផ្នែកព័ត៌មានវិទ្យាកម្រិតខ្ពស់ ខេប៊ី (KB ICT Advanced Course) ដែលផ្តល់ដោយមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី នៅកូរ៉េ ខេប៊ី (Korea Software HRD Center KB) ក៏បានវិនិយោគក្នុងទីផ្សារប្រទេសកម្ពុជាជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ធនាគារ ខេប៊ី ប្រាសាក់ ភីអិលស៊ី និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ដើម្បីរួមចំណែក និង​ កសាងសេវាកម្មហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ ដល់អតិថិជនគោលដៅរបស់ខ្លួន និងអ្នកវិនិយោគ ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងពីរបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន (CSR) ដើម្បីគាំទ្រទាំងអតិថិជន និងមិនមែនអតិថិជន ដូចជាការសាងសង់បណ្ណាល័យ និងអគារសិក្សា ការវះកាត់ជំងឺបេះដូង គាំទ្រកម្មវិធីសប្បុរសធម៌ សកម្មភាពកាកបាទក្រហមកម្ពុជា កាដាំដើមឈើ និងកម្មវិធីជាច្រើនទៀត។

ជាមួយគ្នានេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងពីរបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន (CSR) ដើម្បីគាំទ្រទាំងអតិថិជន និងមិនមែនអតិថិជន ដូចជាការសាងសង់បណ្ណាល័យ និងអគារសិក្សា ការវះកាត់ជំងឺបេះដូង គាំទ្រកម្មវិធីសប្បុរសធម៌ សកម្មភាពកាកបាទក្រហមកម្ពុជា កាដាំដើមឈើ និងកម្មវិធីជាច្រើនទៀត។

ជាចំណែកមួយក្នុងការអភិវឌ្ឍន៍ យុវជន ក្នុងវិស័យបច្ចេកវិទ្យា វគ្គសិក្សាកម្រិតខ្ពស់ បានបម្រើខ្លួនជាស្ពានតភ្ជាប់រវាងការអប់រំ និងការងារ។ ដោយបន្តពង្រឹងកម្លាំងការងារឌីជីថលរបស់ខ្លួននៅកម្ពុជា វគ្គបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យាកម្រិតខ្ពស់ ខេប៊ី (KB ICT Advanced Course) បានបង្ហាញថាជាតភ្ជាប់ដ៏មានប្រសិទ្ធភាពមួយរវាងការអប់រំ និងការងារ ដោយមាននិស្សិតបញ្ចប់ការសិក្សាជាង ៩៥ ភាគរយ ទទួលបានការងារធ្វើ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ និស្សិត ទាំង ៥០ នាក់នេះ មិនគ្រាន់តែរៀនជំនាញថ្មីនោះទេ ពោលគឺពួកគេកំពុងកសាងផ្លូវឆ្ពោះទៅរកការច្នៃប្រឌិត ការដាក់បញ្ចូល និងផលប៉ះពាល់ជាវិជ្ជមាននៅក្នុងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

ព័ត៍មានទាក់ទង