ការផ្ដល់អំណាច

ការផ្ដល់អំណាចដល់សហគមន៍ សំដៅដល់ការលើកទឹកចិត្តពួកគេឱ្យចូលរួមកាន់តែច្រើនឡើងនៅក្នុងការសម្រេចចិត្ត និងសកម្មភាពនានាដែលមានឥទ្ធិពលដល់ជីវិតរស់នៅរបស់ពួកគេ។ ការផ្ដល់អំណាច បានផ្ដល់ឱកាសឱ្យពួកគេបង្ហាញថា ពួកគេអាចបញ្ចេញនូវគំនិតល្អៗ និងថាពួកគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តគំនិតរបស់ពួកគេបាន។ ការចូលរួមក្នុងសហគមន៍ គឺជាដំណើរការសកម្មមួយ ដែលអ្នកចូលរួមអាចកំណត់គោលដៅ និងអនុវត្តគម្រោងអភិវឌ្ឍន៍ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាពពាក់ព័ន្ធនឹងប្រាក់ចំណូល ការលូតលាស់ផ្ទាល់ខ្លួន ការពឹងផ្អែកលើខ្លួនឯង ឬគុណតម្លៃផ្សេងៗដែលពួកគេយល់ថាសំខាន់។

ការចូលរួមក្នុងសហគមន៍ គឺជាដំណើរការសកម្មមួយ ដែលអ្នកចូលរួមអាចកំណត់គោលដៅ និងអនុវត្តគម្រោងអភិវឌ្ឍន៍ ក្នុងគោលបំណងលើកកម្ពស់សុខមាលភាពពាក់ព័ន្ធនឹងប្រាក់ចំណូល ការលូតលាស់ផ្ទាល់ខ្លួន ការពឹងផ្អែកលើខ្លួនឯង ឬគុណតម្លៃផ្សេងៗដែលពួកគេយល់ថាសំខាន់។
អង្គការហ្គូដណេប៊ឺសកម្ពុជា ប្រើប្រាស់វិធីសាស្ត្រផ្ដល់ភាពអង់អាចនេះដើម្បីនាំយកនូវគំនិតផ្ដួចផ្ដើមនានាទៅកាន់សហគមន៍ទៅតាមដំណាក់កាលចំនួនបី៖

  1. ធ្វើការសម្រាប់សហគមន៍
  2. ធ្វើការជាមួយសហគមន៍
  3. ធ្វើការដោយសហគមន៍

ដំណាក់កាលនីមួយៗ ត្រូវចំណាយពេលវេលាប្រមាណ ៥ ឆ្នាំ ដើម្បីអាចធ្វើការវាយតម្លៃលើវឌ្ឍនភាព អភិវឌ្ឍ និងសមត្ថភាពរបស់សហគមន៍។

our approach empowerment

អង្គការហ្គូដណេប៊ឺសកម្ពុជា បានជំរុញសហគមន៍ឱ្យចូលរួមនៅក្នុងដំណើរការកំណត់រកបញ្ហា រៀបចំផែនការ តាមដាន និងវាយតម្លៃ។ នៅក្នុងដំណាក់កាលដំបូង អង្គការហ្គូដណេប៊ឺសកម្ពុជា ផ្ដោតការយកចិត្តទុកដាក់ទៅលើការកសាងសមត្ថភាពសហគមន៍ ការកសាងរចនាសម្ព័ន្ធដឹកនាំសហគមន៍ និងអនុវត្តសកម្មភាពមនុស្សធម៌មួយចំនួន ដោយផ្អែកលើតម្រូវការជាមូលដ្ឋានរបស់សហគមន៍។

នៅក្នុងដំណាក់កាលទីពី សហគមន៍ត្រូវដើរតួនាទីយ៉ាងសកម្មនៅក្នុងការកំណត់បញ្ហា ជ្រើសរើសសកម្មភាព និងអនុវត្តគម្រោងរបស់ខ្លួន។ អង្គការហ្គូដណេប៊ឺសកម្ពុជា នឹងកាត់បន្ថយការគាំទ្រផ្នែកធនធានមនុស្ស និងហិរញ្ញវត្ថុ នៅពេលដែលសហគមន៍បង្កើនការចូលរួម និងសកម្មភាពរួមចំណែក។

នៅក្នុងដំណាក់កាលចុងក្រោយ គឺសហគមន៍ធ្វើការងារដោយប្រើប្រាស់ធនធានខ្លួនឯង និងត្រួវទទួលខុសត្រូវលើការគ្រប់គ្រងជាបន្តបន្ទាប់។ អង្គការហ្គូដណេប៊ឺសកម្ពុជាប្រគល់សកម្មភាពអភិវឌ្ឍន៍ទាំងនេះទៅកាន់សហគម៍នៅពេលដែលពួកគេត្រៀមខ្លួនរួចរាល់។