ការធ្វើការជាមួយកុមារងាយរងគ្រោះ គឺជាមូលដ្ឋានគ្រឹះនៃកិច្ចអន្តរាគមន៍របស់យើង ដូច្នេះបុគ្គលិករបស់យើង និងអ្នកផ្ដល់សេវាពាក់ព័ន្ធទាំងអស់ ត្រូវចុះកិច្ចព្រមព្រៀងលើក្រមប្រតិបត្តិ​​ដូចខាងក្រោម៖

  • យល់ដឹងអំពីសិទ្ធិកុមារ រៀបចំផែនការ សកម្មភាព និងបរិយាកាសការងារដើម្បីលុបបំបាត់ ឬកាត់បន្ថយការរីករាលដាលនៃការគំរាមកំហែងដល់ការអភិវឌ្ឍសុខភាពរបស់កុមារ
  • គោរពសេចក្ដីថ្លៃថ្នូរ និងជួយកុមារដោយមិនរើសអើង ឬមានភាពលម្អៀងឡើយ
  • ផ្ដល់លទ្ធភាពដល់កុមារអាចសម្ដែងមតិរបស់ខ្លួនដោយសេរី និងគ្មានការភ័យខ្លាចដោយបង្កើតវប្បធម៌បើកចំហសម្រាប់ការប្រាស្រ័យទាក់ទងជាមួយកុមារ
  • រាល់ការប្រាស្រ័យទាក់ទង និងការធ្វើការជាមួយមួយកុមារ​ ​ត្រូវធ្វើឡើងដោយស្របតាមនីតិវិធីដែលបានកំណត់
  • មានមោទនភាព និងទំនួលខុសត្រូវក្នុងការធ្វើការងារជាអ្នកការពារសិទ្ធិកុមារ និងជៀសវាងប្រព្រឹត្តអំពើខុសក្រមសីលធម៌នៅទីសាធារណៈ និងនៅក្នុងជីវិតឯកជន។