DGB Financial Group បានចាប់ផ្តើមគម្រោង ‘សាលារៀនសុភមង្គលឌីជីប៊ី’ របស់ខ្លួនក្នុងប្រទេសកម្ពុជា ដោយសហការជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជា កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ ក្នុងសាលាបឋមសិក្សាទួលរការកុះ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបានសម្រេចការសាងសង់តារាងបាល់ទាត់ និងសួនកុមារសម្រាប់សិក្សានុសិស្សគ្រប់រូបក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ។

ក្នុងពាក់កណ្តាលខែកុម្ភៈ DGB Financial Group និងអង្គការហ្គូដណេប៊ឺសកម្ពុជាបានសហការគ្នារៀបចំទស្សនកិច្ចចុះត្រួតពិនិត្យគម្រោងដែលបានសាងសង់រួច និងរៀបចំកម្មវិធីប្រគល់-ទទួលតារាងបាល់ទាត់ ហើយសួនកុមារជូនសាលារៀន និងសិក្សានុសិស្សជាផ្លូវការ។ នៅក្នុងកំឡុងពេលចុះទស្សនកិច្ចជាលើកទីពីរនេះ DGB Financial Group បានអញ្ជើញក្រុមអ្នកស្ម័គ្រចិត្តជួយការងារសង្គមចំនួន ៤៦នាក់មកចូលរួម ដើម្បីលើកទឹកចិត្ត និងបង្កើតទំនាក់ទំនងល្អជាមួយសិស្ស និងសហគមន៍កម្ពុជា តាមរយៈសកម្មភាពស្ម័គ្រចិត្តអប់រំ កម្មវិធីផ្លាស់ប្តូរវប្បធម៌ សកម្មភាពកីឡាពាក់កណ្តាលអូឡាំពិក​ព្រមជាមួយសកម្មភាពកំសាន្តសប្បាយជាច្រើនផ្សេងទៀត នាំមកនូវស្នាមញញឹមជាច្រើនពីកុមារ និងប្រជាជនសហគមន៍។

ចាប់ផ្តើមដោយសកម្មភាពស្ម័គ្រចិត្តអប់រំ ក្នុងថ្ងៃទី២១ ខែកុម្ភៈ ដែលមានអ្នកស្ម័គ្រចិត្ត DGB ចំនួន ៤៦នាក់ និងសិស្សានុសិស្សកម្រិតថ្នាក់ទី៤ និងថ្នាក់ទី៥ នៃសាលាបឋមសិក្សាទួលរកាកុះចំនួន ៧៥នាក់ បានចូលរួមហើយដំណើរសកម្មភាពអប់រំចំនួន ៥ ថ្នាក់ជាមួយគ្នា (ថ្នាក់វិទ្យាសាស្ត្រ ថ្នាក់រូបវិទ្យា ថ្នាក់សិល្បៈ ថ្នាក់អនាម័យ និងថ្នាក់គំនិតច្នៃប្រឌិត)។ បន្តដោយព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ជាមួយ DGB ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរការសម្តែងវប្បធម៌ ទំនាក់ទំនង និងអន្តរកម្មរវាងវប្បធម៌កូរ៉េ និងវប្បធម៌ខ្មែរ រវាងអ្នកស្ម័គ្រចិត្ត DGB និងសមាគមន៍នៅក្នុងប្រទេសកម្ពុជា។

 

នៅថ្ងៃទី២២ ខែកុម្ភៈ ក្នុងសាលាបឋមសិក្សាទួលរកាកុះ អង្គការហ្គូដណេប៊ឺសកម្ពុជា និង DGB Financial Group បានរៀបចំកម្មវិធីប្រគល់-ទទួល សួនកុមារ និងតារាងបាល់ទាត់ជូនសាលារៀនជាផ្លូវការ ក្រោមវត្តមានរបស់រដ្ឋាភិបាលក្នុងតំបន់ អាជ្ញាធរក្នុងតំបន់ លោក នួន ប៊ុនរដ្ឋ នាយកសាលាបឋមសិក្សាទួលរកាកុះ លោក Seong Tae-Moon នាយកប្រតិបត្តិនៃ DGB Financial Group លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលកូរ៉េនៅកម្ពុជា លោក អ៊ុល ដេតសុខុម ប្រធាននាយកប្រតិបត្តិ ធនាគារឌីជីប៊ី លោក Kim Pan Seung នាយកសាជីវកម្មនៃធនាគារឌីជីប៊ី លោក រស់ ធារិទ្ធ ប្រធាននាយកប្រតិបត្តិ ខេម ខាប់ភីថល និងអ្នកចូលរួមជាង ១៧០រូបផ្សេងទៀត។

ដំណើរទស្សនៈកិច្ច និងសកម្មភាពស្ម័គ្រចិត្តរបស់ DGB Financial Group បានឧបត្ថម្ភ និងចូលរួមចំណែកជាច្រើននៅក្នុងសហគមន៍កម្ពុជាទាំងផ្នែកហិរញ្ញវត្ថុ ការអប់រំ និងសង្គម។ ការចូលរួមចំណែករបស់ DGB នឹងបន្តផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា ជាពិសេសកុមារ ដែលជាអនាគតរបស់កម្ពុជា។ អង្គការហ្គូដណេប៊ឺសកម្ពុជាស្ងប់ស្ងែង ឆន្ទៈរបស់ក្រុមហ៊ុន DGB Financial Group ក្នុងការគាំទ្រសហគមន៍ ហើយសង្ឃឹមថានឹងឃើញសកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន DGB បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។