- Good Neighbors Cambodia
- 12 មករា 2023
តាមរយៈកិច្ចសហប្រតិបត្តិការរវាងគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល ម.ក របស់ឌី ជី ប៊ី (DGB) និងអង្គការហ្គូដណេប៊ឺសកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកញ្ញានេះ លោក រស់ ធារឹទ្ធ(Mr. Ros Thearith) អគ្គនាយកក្រុមហ៊ុន និងលោកចាំង ដុងវ៉ុន(Jang Dongwon) នាយកប្រចាំប្រទេសរបស់អង្គការ បានចុះទស្សនៈកិច្ចនៅសាលាបឋមសិក្សាទួលរកាកុះ (Tuol Rokakos) ក្នុងខណ្ឌដង្កោ និងនាំយកជំនួយជា អាវយឺតកូរ៉េចំនួន ៣៦០អាវ និង សម្ភារៈសិក្សាចំនួន ៥០០កញ្ចប់មានដូចជា សៀវភៅ និងប៊ិចជាដើម។ នេះជាជំនួយលើកទី២ បន្ទាប់ពីការឧបត្ថម្ភលើការសាងសង់ជួសជុលបណ្ណាល័យ និងផ្លូវក្នុងបរិវេណសាលារៀន នៅខែកញ្ញាឆ្នាំមុន។ ទាំងនេះសរបញ្ជាក់ថា គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុខេម ខាប់ភីថល ម.ក កំពុងបន្ដដំណើរការលើគម្រោងឧបត្ថម្ភយ៉ាងទៀងទាត់ ដើម្បីឲ្យសិស្សានុសិស្សមានការរីកលូតលាស់ប្រកបដោយសុខភាពល្អ ជាមួយនឹងការអប់រំ។ ក្នុងពិធីនេះដែរ លោកអគ្គនាយកខេម ខាប់ភីថល ម.ក បានមានប្រសាសន៍ថា“ខ្ញុំពិតជារីករាយណាស់ ដែលបានចូលរួមផ្ដល់ជំនួយចាប់ពីឆ្នាំមុន រួចបន្ដមកដល់ឆ្នាំនេះទៀត និងត្រេកអរណាស់ ពេលបានជួបសិស្សានុសិស្សម្ដងទៀត” លោកបន្ថែមទៀតថា“ខេម ខាប់ភីថល […]
- Good Neighbors Cambodia
- 12 មករា 2023
“គម្រោងតាក់ស៊ីល្អ” ការប្រគល់ម៉ូតូកង់បីចំនួន២០គ្រឿងជូនអ្នកបើកបរ អង្គការហ្គូដណេប៊ឺសកម្ពុជា កំពុងអនុវត្តគម្រោង “ការពង្រីកការងារយុវជន និងការបង្កើតប្រាក់ចំណូល តាមរយៈសហករណ៍ដឹកជញ្ជូន (គម្រោងតាក់ស៊ីល្អ Good Taxi Project)”។ គម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ ២០១៩ ប៉ុន្ដែឆ្នាំនេះ យើងបានពង្រីក ហើយផ្តល់ឱកាសបន្ថែមទៀត ដើម្បីបង្កើតប្រាក់ចំណូលដោយទទួលជំនួយថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ គម្រោងនេះ មានគោលបំណងផ្ដល់សិទ្ធអំណាចដល់យុវជន ដោយផ្តល់ការបណ្តុះបណ្តាលទាក់ទងអាជីវកម្មដឹកជញ្ជូន និងកម្មវិធីផ្ដល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប សម្រាប់កម្ជីម៉ូតូកង់បី ព្រមទាំងកែលម្អស្ថានភាពអាជីវកម្ម តាមរយៈការរៀបចំ និងប្រតិបត្តិការសហករណ៍នៅខណ្ឌដង្កោ។ ពួកយើងចែករំលែកសកម្មភាពគម្រោងដូចខាងក្រោម៖ ១. ការប្រគល់ម៉ូតូកង់បី ជូនអ្នកបើកបរ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ហ្គូដណេប៊ឺសកម្ពុជាបានរៀបចំកម្មវិធីប្រគល់ម៉ូតូកង់បីចំនួន ២០គ្រឿង ក្នុងចំណោម ៤០គ្រឿង ជាតំណាងប្រចាំឆ្នាំ២០២២។ លោកចាំង ដុងវ៉ុន(Jang Dongwon) នាយកប្រចាំប្រទេសនៃហ្គូដណេប៊ឺសកម្ពុជា និងលោកណូ ហ៊នជុន(Rho Hyunjun)នាយកប្រចាំប្រទេសនៃ KOICA កម្ពុជា ព្រមទាំងលោកទុយ ចាន់ អភិបាលរងខណ្ឌដង្កោ បានចូលរួមដើម្បីអបអរសាទរកម្មវិធីនេះដែរ។ អង្គការហ្គូដណេប៊ឺសកម្ពុជា ផ្តល់ប្រាក់កម្ចីលើម៉ូតូកង់បី ក្រោមអត្រាការប្រាក់ទាប […]
- Good Neighbors Cambodia
- 12 មករា 2023
ថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ លោកចាំង ដុងវ៉ុន នាយកប្រចាំប្រទេស អង្គការហ្គូដណេបឺសកម្ពុជា និងលោកខេអ៊ូ នាយកប្រតិបត្តិនៃក្រុមហ៊ុន MVL បានប្រកាសសម្ពោធបើកការដ្ឋានសាងសង់ “សាលាMVL School ទី១” ក្នុងអនុវិទ្យាល័យអូរតាគីខេត្តបាត់ដំបង នៃប្រទេសកម្ពុជា។ ការប្រារព្ធពិធីថ្ងៃនេះ បានអញ្ជើញចូលរួមពីសំណាក់លោកជា សម្បត្តិ អភិបាលស្រុកថ្មគោល និងលោកខេអ៊ូ(Mr.Kay Woo) នាយកប្រតិបត្តិនៃក្រុមហ៊ុន MVL ព្រមទាំងលោកចាំង ដុងវ៉ុន(Mr.Dongwon Jang) នាយកប្រចាំប្រទេសនៃហ្គូដណេបឺសកម្ពុជា និងបុគ្គលិកជាមួយនឹងសិស្សានុសិស្សចំនួន៣០០នាក់ទៀត។ អង្គការហ្គូដណេប៊ឺសកម្ពុជា និងក្រុមហ៊ុន MVL ចុះសម្ពោធបើកការដ្ឋាន នៃការឧបត្ថម្ភសាងសង់ MVL មណ្ឌលសិក្សាល្អ(MVL Good Learning Center)ផ្អែកលើមូលដ្ឋានICT និងបន្ទប់រៀន ព្រមទាំងបង្គន់អនាម័យ ហើយដោយឈរលើហេដ្ឋារចនាសម្ព័ន្ធ នឹងបន្ដផ្ដល់ជំនួយសាងសង់សាលាអប់រំភាសាអង់គ្លេស និងបណ្ណាល័យICT រួមទាំងកម្មវិធីអប់រំបណ្ណារក្ស នៅឆ្នាំ២០២៣។ កន្លងមក អង្គការហ្គូដណេប៊ឺសកម្ពុជា និងក្រុមហ៊ុន MVL បានចុះអនុសារណៈយោគយល់ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំក្នុងគ្រឹះស្ថានអប់រំដែលមិនទាន់បានអភិវឌ្ឍពេញលេញនៅកម្ពុជា និងគាំទ្រកម្មវិធីអប់រំឌីជីថល និងការអប់រំផ្នែកអំណានដោយប្រើប្រាស់បណ្ណាល័យ […]
- Good Neighbors Cambodia
- 31 សីហា 2022
អង្គការហ្គូដណេបឺសកម្ពុជា កំពុងអនុវត្ដន៍គម្រោង “លើកកម្ពស់ជំនាញវិជ្ជាជីវៈយុវជនកម្ពុជា តាមរយៈការពង្រឹងគុណភាពគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងបង្កើនការយល់ដឹងដល់សហគមន៍” បានទទួលជំនួយថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រុមហ៊ុនអិលជីអេឡិចត្រូនិក (LG Electronics) និង សមាគមន៍មនុស្សធម៌កូរ៉េ(CCK)។ គម្រោងនេះបានការចូលរួមជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលស្ថិតក្រោមឪវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយការផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយប្រសិទ្ធិភាព និងគុណភាព។ យើងសូមចែករំលែកនូវកម្មវិធីសំខាន់ៗរបស់គម្រោងដូចតទៅ៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលជំនាញបរិក្ខារត្រជាក់ នៅថ្ងៃទី ០៩ ដល់ ១២ ខែសីហា ឆ្នាំ២០២២ អង្គការហ្គូដណេបឺសកម្ពុជាបានសហការជាមួយ ក្រុមហ៊ុនអ៊ិលជីអេឡិចត្រូនិកដើម្បីផ្ដល់ “វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់គ្រូបច្ចេកទេសជំនាញបរិក្ខារត្រជាក់នៃវិទ្យាស្ថានគោលដៅ” ដែលមានអ្នកចូលរួមសរុប ១៥នាក់ (ស្រី២នាក់) មកពីវិទ្យាស្ថានទាំងបី (អាយធីអាយ ស៊ីធីអេសឌីអាយ និងប៊ីអាយធី) នៅការិយាល័យកណ្ដាលក្រុមហ៊ុនអិលជី។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺ ១) ពង្រឹងបន្ថែមសមត្ថភាពគ្រូបច្ចេកទេស ២) ធ្វើឱ្យគ្រូបច្ចេកទេសបានយល់អំពីភាពពាក់ព័ន្ធនៃកម្មវិធីសិក្សាផ្នែកលើសមត្ថភាព និងតម្រូវការទីផ្សារការងារ និង ៣) ជម្រុញឱ្យគ្រូបច្ចេកទេសអាចរៀនអំពីបច្ចេកទេសថ្មីៗជាមួយអ្នកជំនាញ។ គ្រូបច្ចេកទេសទាំងអស់ចាប់អារម្មណ៍លើគ្រប់ប្រធានបទនៃវគ្គបណ្ដុះបណ្ដាល។ ជាពិសេស ពួកគាត់ពេញចិត្ដនឹងកម្មវិធីចុះទស្សនៈកិច្ចសិក្សានៅការដ្ឋានរបស់ក្រុមហ៊ុនអ៊ិលជីនៅក្នុងទីក្រុងភ្នំពេញ។ នៅក្នុងវគ្គបណ្ដុះបណ្ដាលបែបអនុវត្ដន៍នេះ គ្រូបង្គោលមិនត្រឹមតែបានសិក្សាអំពីបច្ចេកវិទ្យាថ្មីៗរបស់សម្ភារៈបរិក្ខារត្រជាក់នោះទេ ពួកគាត់ក៏បានសិក្សាអំពីការអនុវត្ដន៍ និងដំណើរការដោយផ្ទាល់របស់ក្រុមហ៊ុនអ៊ិលជីនៅតាមការដ្ឋាន។ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលជំនាញព័ត៌មានវិទ្យា និងអគ្គិសនី […]
- Good Neighbors Cambodia
- 28 កក្កដា 2022
អង្គការហ្គូដណេប៊ីសកម្ពុជា (លោក Dongwon Jang នាយកប្រចាំប្រទេស) បានចុះហត្ថលេខាលើភាពជាដៃគូរយូអង្វែង ជាមួយក្រុមហ៊ុនMVL (លោក Kay Woo នាយកប្រតិបត្តិនៃក្រុមហ៊ុនMVL) គឺជាវេទិកា Blockchain ចល័ត។ តាមរយៈកិច្ចសហការគម្រោងរួមគ្នានេះ គឺដើម្បីអភិវឌ្ឍន៍វិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ។ អង្គការហ្គូដណេប៊ីសកម្ពុជា ជាមួយក្រុមហ៊ុនMVL នឹងបន្ដគាំទ្រហេដ្ឋារចនាសម្ព័ន្ធលើវិស័យអប់រំ ក្នុងតំបន់ដែលមិនទាន់មានការអភិវឌ្ឍពេញលេញនៅប្រទេសកម្ពុជា ព្រមទាំងគ្រោងឧបត្ថម្ភ គាំពារកម្មវិធីអប់រំផ្នែកឌីជីថលដោយប្រើបណ្ណាល័យអាយស៊ីធី(ICT) និងការអានត្រឹមឆ្នាំ២០២៦។ លើសពីនេះទៅទៀត តាមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរមូលដ្ឋានកម្ពុជា អង្គភាពទាំងពីរ បន្ដផ្ដល់ជំនួយដូចជា បង្គន់អនាម័យ និងគ្រឿងបរិក្ខារចម្រោះទឹកស្អាត ដើម្បីលើកស្ទួយវិស័យអប់រំ ឲ្យកាន់តែប្រសើរឡើងសម្រាប់សិស្សានុសិស្ស។ លោកនាយកប្រតិបត្តិ Kay Woo បានមានប្រសាសន៍ថា “វាជាកិច្ចការដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន តាមរយៈសកម្មភាពចូលរួមសង្គមដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុនMVL គឺការរីកលូតលាស់រួមគ្នានៃប្រព័ន្ធអេកូឡូស៊ីដោយផ្អែកលើបច្ចេកវិទ្យា។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ អង្គការហ្គូដណេប៊ីសកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលដ៏ល្បីល្បាញទូទាំងពិភពលោក, ក្រុមហ៊ុនMVL និង អង្គការហ្គូដណេប៊ីសកម្ពុជា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការចូលរួមចំណែកជាក់ស្តែងបន្ថែមទៀតដល់សហគមន៍មូលដ្ឋាន ហើយថែមទាំងផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការបង្កើននូវគុណតម្លៃក្រុមហ៊ុន MVL និងប្រព័ន្ធអេកូឡូស៊ីផងដែរ។” […]
- Good Neighbors Cambodia
- 22 មិថុនា 2022
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ហ្គូដណេប៊ឺសកម្ពុជា បានរៀបចំបើកកម្មវិធី “បណ្តាញយុវជនសកល” តាមរយៈប្រព័ន្ធអនឡាញ ជាមួយសិស្សចំនួន១៨០នាក់ និងអ្នកសម្របសម្រួលដែលមកពី ១៥ប្រទេស ជុំវិញពិភពលោក។ សិស្សនៃសាលាបឋមសិក្សាឬស្សីសាញ់ ចំនួន១០នាក់ ជាតំណាងយុវជនកម្ពុជា និងលោកនាយក ១នាក់ ព្រមទាំងគ្រូបង្រៀនចំនួន ២នាក់ បានចូលរួម ដើម្បីគាំទ្រយុវជន និងកម្មវិធី។ អំឡុងពេលចូលរួមការបើកកម្មវិធីនេះ ក្រុមយុវជនបានយល់ដឹងអំពីភាពខុសគ្នានៃ វប្បធម៌ ការរស់នៅ និងអាកាសធាតុ នៃប្រទេសនីមួយៗតាមរយៈការធ្វើបទបង្ហាញ។ កម្មវីធី “បណ្តាញយុវជនសកល” ធ្វើឡើងក្នុងប្រធានបទ “បម្រែបម្រួលអាកាសធាតុ និង បរិស្ថានមានទំនាក់ទំនងនឹង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។ ក្រុមយុវជន(មានអាយុចន្លោះពី១៤ ដល់១៥ឆ្នាំ មកពី១៦ប្រទេស) នឹងចូលរួមប្រជុំ ៣លើកតាមរយៈប្រព័ន្ធអនឡាញ និង៣លើក ជួបប្រជុំផ្ទាល់តាមក្រុម ដើម្បីចែករំលែកអំពីវិបត្តិនៃបម្រែបម្រួលអាកាសធាតុក្នុងប្រទេសរបស់ខ្លួន និងធ្វើសកម្មភាពស្រោចស្រង់ពិភពលោក។
- Good Neighbors Cambodia
- 2 ឧសភា 2022
សម្ភារសិក្សាចំនួន ៥០០ឈុត និងសម្ភារបរិក្ខាមួយចំនួន ត្រូវបានចែកជូនដល់សិស្សានុសិស្ស និងបំពាក់នៅសាលាបឋមសិក្សា អូហ្គុរ៉ា ត្រកៀត ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន សាមសុង អេឡិចត្រូនិច តាមរយៈអង្គការហ្គូដណេប៊ឺសកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ។ សម្ភារសិក្សាដែលបានចែកជូនដល់សិស្សានុសិស្សរួមមាន បិច សៀវភៅ ខ្មៅដៃ និងជ័រលុប។ ចំណែកឯសម្ភារបរិក្ខាមានដូចជា ទូរទស្សន៍សាមសុង ៥៦អ៊ីង ចំនួន ៣គ្រឿង ម៉ាស៊ីនត្រជាក់ចំនួន ៤គ្រឿង ម៉ាស៊ីន បន្សុទ្ធខ្យល់ចំនួន ៦គ្រឿង ថេបប្លែត ចំនួន ៥គ្រឿង ធ្នើរដាក់សៀវភៅ ចំនួន ៥ និងសៀវភៅចំនួន ៤០០ក្បាលសម្រាប់ឲ្យសិស្សានុសិ្សអានផងដែរ។ សម្ភារបរិក្ខាទាំងនោះ ត្រូវបានបំពាក់នៅក្នុងបន្ទប់បណ្ណាល័យ បន្ទប់កុំព្យូទ័រ និងបន្ទប់ការិយាល័យរបស់សាលា។ ក្នុងពិធីប្រគល់សម្ភារសិក្សា និងសម្ភារបរិក្ខានេះ មានការចូលរួមពីលោក ស្យុង គឿនលី នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនសាមសុង អេឡិចត្រូនិច ប្រចាំប្រទេកម្ពុជា ព្រមទាំងសហការី លោក សាំង នី នាយកសាលាបឋមសិក្សា […]
- Good Neighbors Cambodia
- 25 មករា 2022
ពិធីប្រគល់រ៉ឺម៉កកង់បីចំនួន ២គ្រឿង ដែលជាជំនួយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល ត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលនៃ អង្គការហ្គូដណេប៊ឺសកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២នេះ។ លោកចាំង ដុងវ៉ុន នាយកប្រចាំប្រទេសនៃ អង្គការហ្គូដណេប៊ឺសកម្ពុជា និងលោក រស់ សុធារិទ្ធ អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល ជឿជាក់ថា ការប្រគល់រ៉ឺម៉កកង់បី ជូនប្រជាជនពីរគ្រួសារមកពីខណ្ឌដង្កោនេះ នឹងបង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលសមរម្យដល់ពួកគេ ហើយលោកនឹងបង្កើនកិច្ចសហការគ្នា ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន និងអភិវឌ្ឍសហគមន៍។ លោក រស់ សុធារិទ្ធ៖ ក្រៅពីការផ្តល់ប្រាក់កម្ចី ខេម ខាប់ភីថល ក៏មានសកម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍសហគមន៍ ដូចនេះលោកនឹងបន្តកិច្ចសហការជាមួយ ហ្គូដណេប៊ឺសកម្ពុជា។ លោក ចាំង ដូងវ៉ុន៖ ហ្គូដណេប៊ឺស សាទរចំពោះកិច្ចសហការ និងធានាអំពីប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពនៃការអនុវត្តន៍គម្រោងជាមួយដៃគូដើម្បីជួយដល់កុមារ គ្រួសារជួបការលំបាក និងការអភិវឌ្ឍន៍សហគមន៍។ គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី២ហើយ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល បានផ្តល់ជំនួយដល់ប្រជាជនកម្ពុជា […]
- Good Neighbors Cambodia
- 27 កញ្ញា 2021
អង្គការហ្គូដណេប៊ឺសកម្ពុជា (Good Neighbors Cambodia) នៅខែតុលាខាងមុខនេះនឹងយកម៉ាសចំនួន៥ម៉ឺន ចែកជូនកុមារនិងសិស្សានុសិស្សនៅខេត្តនិងរដ្ឋធានីចំនួន៥គឺ រាជធានីភ្នំពេញ ខេត្តបន្ទាយ មានជ័យ បាត់ដំបង ក្រចេះ និងមណ្ឌលគិរី។ ម៉ាសចំនួន៥ម៉ឺននេះ បានមកពីការឧបត្ថម្ភរបស់ក្រុមហ៊ុន S.E.C Accessories Ltd .កាលពីពាក់កណ្តាលសប្តាហ៍នេះ សម្រាប់ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។ លោក រ៉ូប៊ើត វ៉ាង (Robert Hwang) នាយកគ្រប់គ្រងក្រុមហ៊ុន S.E.C Accessories Ltd . បានថ្លែងនៅក្នុងពិធីប្រគល់ម៉ាសចំនួន៥០០០០ម៉ឺនជូនអង្គការហ្គូដណេប៊ឺសកម្ពុជា កាលពីពេលថ្មីៗនេះថា៖ ម៉ាសទាំងនេះមានគុណភាពល្អស្តង់ដារអន្តរជាតិ ដែលនឹងជួយការពារកុមារនិងសិស្សានុសិស្សពីជំងឺកូវីដ១៩។ការបរិច្ចាកម៉ាសនេះ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ លោក រ៉ូប៊ើត វ៉ាង បានឱ្យដឹងថា៖ រហូតមកដល់ពេលនេះ ក្រុមហ៊ុនរបស់លោកបានបរិច្ចាគម៉ាសជូនទៅបណ្តាក្រសួងស្ថាប័ន សហគមន៍ជាច្រើនព្រមទាំងប្រជាជននិងកុមារនៅតាមទីជនបទ ប្រមាណជាង១លានម៉ាសរួចមកហើយៗលោកនឹងបន្តបរិច្ចាគម៉ាស និងការឧបត្ថម្ភមនុស្សធម៌ផ្សេងៗបន្តទៀត។ លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសអង្គការហ្គូដណេប៊ឺសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា៖ក្រោយពីទទួលបានម៉ាសចំនួន៥ម៉ឺននេះ អង្គការរបស់លោក នឹងយកទៅចែកជូនកុមារនិងសិស្សានុសិស្សនៅក្នុងរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ និងមណ្ឌលគិរី […]