- Good Neighbors Cambodia
- 15 ធ្នូ 2023
កាលពីថ្ងៃទី៧ ខែធ្នូ អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រកាសផ្សព្វផ្សាយអំពីកម្មវិធីបញ្ចប់វគ្គសិក្សា “វគ្គបណ្តុះបណ្តាលធនធានឯកទេសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា” ដែលត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (ហៅកាត់ថា មជ្ឈមណ្ឌល HRD) និងក្រោមជំនួយឧបត្ថម្ភរបស់ធនាគារ ខេប៊ី គូកមីន។ កម្មវិធីនេះប្រព្រឹត្តជាមួយអ្នកចូលរួមចំនួន ១៣០នាក់ រួមមានអធិបតីភាពរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ឯកឧត្ដម ផាក ជុង វុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា វត្តមានរបស់មន្ត្រីរាជកា ក្រុមហ៊ុនឯកជនក្នុងស្រុក រួមជាមួយសិក្សានុសិស្សដែលកំពុងបញ្ចប់ការសិក្សាចំនួន ៥៩នាក់ផ្សេងទៀតដែលបានអញ្ជើញចូលរួមកម្មវិធី ។ ចាប់ផ្តើមដោយសំឡេងទះដៃស្វាគមន៍ប្រកបដោយថាមពល សិស្សានុសិស្សរបស់វគ្គសិក្សា “វគ្គបណ្តុះបណ្តាលធនធានឯកទេសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា” បានឡើងធ្វើបទបង្ហាញ អំពីសមិទ្ធផលការសិក្សាប្រកបដោយភាពជឿជាក់ជាមួយបទបង្ហាញវីដេអូ និងការបង្ហាញគម្រោងដោយផ្ទាល់ស្តីពីការវិភាគទិន្នន័យ ការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទ (Android, iOS) រចនាសម្ព័ន្ធនៃប្លក់ឆេន (blockchain) និងសមិទ្ធផលផ្សេងៗដែលពួកគេសម្រេចបាន ក្រោយពីបានចូលរួមវគ្គបណ្តុះបណ្តាល។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ […]
- Good Neighbors Cambodia
- 15 ឧសភា 2023
ក្រោមជំនួយរបស់អង្គការជី អាយ ហ្សិត, ក្នុងឆមាសទីមួយឆ្នាំ២០២៣នេះ អង្គការហ្គូដណេប៊ឺសកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងគម្រោងទឹកស្អាត និងអនាម័យល្អនៅប្រទេសកម្ពុជា។ ជាមួយការយល់ដឹងយ៉ាងស៊ីជម្រៅពីអ្វីដែលបានកើតឡើង ក៏ដូចជាស្ថានភាពជាក់ស្តែងក្នុងសហគមន៍អភិវឌ្ឍន៍នីមួយៗ អង្គការហ្គូដណេប៊ឺសកម្ពុជា និងអង្គការ ជី អាយ ហ្សិតបានធ្វើការសហការណ៍គ្នា ដើម្បីបង្កើតការផ្លាស់ប្តូរល្អទៅលើសុខុមាលភាព និងសុខភាពរបស់ពលរដ្ឋសហគមន៍។ ពួកយើងរំពឹងថានឹងអាចសម្រេចបានគ្រប់បេសកកម្មទឹកស្អាត និងអនាម័យល្អទាំងអស់ដែលយើងបានគម្រោង។ នៅចុងខែមីនា និងដើមខែមេសា ឆ្នាំ ២០២៣, អង្គការហ្គូដណេប៊ឺសកម្ពុជាបានចាប់ផ្តើមចែកចាយការផ្គត់ផ្គង់ និងការយល់ដឹងអំពី “ទឹកស្អាតនិងអនាម័យល្អ (WASH)” ទៅសាលារៀន ក្នុងគោលបំណងលើកកម្ពស់ឲ្យសិស្សានុសិស្សអាចរស់នៅ និងមើលថែខ្លួនឯងបាន កំឡុងពេលសិក្សា។ ដោយមានការឧបត្ថម្ភសម្ភារៈពីអង្គការ ជី អាយ ហ្សិត, អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រគល់គ្រឿងបរិក្ខារសម្រាប់លាងសម្អាតដៃចំនួន ១១០ និងសាប៊ូលាងសម្អាតដៃចំនួន ៦៥០០ ដុំដល់កុមារមកពីសាលាមតេ្តយ្យចំនួន ៦២ កន្លែងផ្សេងៗគ្នា ក្នុងស្រុកចំនួនប្រាំមួយរួមមាន៖ ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ ស្រុកថ្មគោលនិងស្រុកឯកភ្នំខេត្តបាត់ដំបង ស្រុកស្នួលខេត្តក្រចេះ ស្រុកកោះញែកខេត្តមណ្ឌលគិរី និងខណ្ឌដង្កោរាជធានីភ្នំពេញ។ បន្ថែមលើការផ្គត់ផ្គង់ផ្នែកសម្ភារៈ ពួកយើងបានចូលរួមពង្រឹងគោលគំនិតនៃភាពស្អាតមានអនាម័យ និងសុខភាពដែលល្អបំផុតនៅក្នុងសហគមន៍ ក្រោមកម្មវិធីអប់រំ និងវគ្គបណ្តុះបណ្តាល ដោយណែនាំពលរដ្ឋអោយយល់ដឹងអំពីទឹកស្អាត អនាម័យ ការលាងសម្អាតដៃ និងការប្រើប្រាស់ឧបករណ៍លាងសម្អាតប្រកបដោយប្រសិទ្ធភាព […]
- Good Neighbors Cambodia
- 11 ឧសភា 2023
ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ លោកចាំង ដុងវ៉ុន នាយកប្រចាំប្រទេស អង្គការហ្គូដណេប៊ឺសកម្ពុជា និងលោក ឃីប៉ុង កាំងជុនអ៊ូ ប្រធាន ក្រុមរ៉ូតារីដុងថាន់ ស្រុក៣៧៥០នៃរ៉ូតារីអន្តរជាតិ ព្រមទាំងលោកខេ អ៊ូ អគ្គនាយក វេទិកា Blockchain ចល័តអឹមវីអឹល បានចុះទស្សនកិច្ច សាលាបឋមសិក្សាព្រៃសរ ក្នុងខណ្ឌដង្កោ ហើយសម្រេចផ្ដល់ជំនួយជាកន្លែងក្មេងលេង និងបានចែកសម្ភារៈសិក្សាចំនួន ៥០០ឈុត មានដូចជា សៀវភៅ ប៊ិក បន្ទាត់ជាដើម។ ក្នុងកម្មវិធីចែកសម្ភារៈសិក្សានេះ មានការអញ្ចើញចូលរួមពីសំណាក់ លោកប្រធានក្រុមរ៉ូតារីដុងថាន់ លោកអគ្គនាយក អឹមវីអឹល លោកនាយកប្រចាំប្រទេស អង្គការហ្គូដណេប៊ឺសកម្ពុជា ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន ៣០០នាក់ទៀត។ តាមរយៈកិច្ចសហការឧបត្ថម្ភរបស់អឹមវីអឹល និងក្រុមរ៉ូតារីដុងថាន់លើគម្រោង Play here of MVL នឹងជួយលើកកម្ពស់ដល់សិទ្ធក្នុងការចូលរួមលេងរបស់កុមារកម្ពុជា ហើយវាក៏ជាគម្រោងដែលផ្ដល់កន្លែង និងគ្រឿងបរិក្ខារក្មេងលេងផងដែរ។ យើងឃើញថា នៅមិនទាន់មានកន្លែងក្មេងលេងក្នុងសាលារៀនរដ្ឋមួយចំនួន និងកន្លែងក្មេងលេងភាគច្រើនមានសណ្ឋានចាស់សឹករេចរឹល ហើយកន្លែងលេងកីឡា ក៏មានការខូចខាតដែរ។ ជំនួយលើកនេះ […]
- Good Neighbors Cambodia
- 12 មករា 2023
ហ្គូដណេប៊ឺសកម្ពុជា លោក Dongwon Jang នាយកប្រចាំប្រទេស និងសមាគមរោងចក្រកាត់ដេរកូរ៉េនៅកម្ពុជា បានប្រគល់ទឹកប្រាក់មូលនិធិ និងឧបត្ថម្ភសម្ភារៈ ដើម្បីកុមារកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ក្រុមហ៊ុនសមាជិកចំនួន ១០ បានចូលរួមឧបត្ថម្ភ ហើយលោក Kim Jun Kyoung ប្រធានសមាគម និងលោក Kim Eun-ha ប្រធានគ្រប់គ្រង បានចូលរួមជាតំណាង ក្នុងកម្មវិធីបរិច្ចាគនេះ។ លោក Kim Jun Kyoung ប្រធានសមាគមបានបង្ហាញថា “ខ្ញុំសូមអរគុណចំពោះរបាយការណ៍ និងការអនុវត្តគម្រោង ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវរបស់ហ្គូដណេប៊ឺស” ហើយលោកប្រធានបានផ្ញើសារដ៏កក់ក្ដៅ ដល់ក្រុមហ៊ុនសមាជិកថា “ខ្ញុំពិតជាអរគុណយ៉ាងជ្រាលជ្រៅ ដែលបានរៀបចំកាដូដ៏ល្អនេះ”។ ចំណែកឯ លោក Dongwon Jang នាយកប្រចាំប្រទេស បានថ្លែងថា “ខ្ញុំសូមអរគុណសារជាថ្មីម្ដងទៀត ដល់សមាគម និងក្រុមហ៊ុនសមាជិក ដែលបានផ្ដល់ជំនួយដល់កុមារកម្ពុជារៀងរាល់ចុងឆ្នាំ” ហើយលោកបន្តថា “ខ្ញុំនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីនាំយកការចែករំលែកដ៏មានតម្លៃនេះ ជូនដល់កុមារ”។ ជំនួយលើកនេះ មានដូចជា […]