- Good Neighbors Cambodia
- 20 មិថុនា 2023
សហគមន៍ដឹកជញ្ជូនហ្គូដលីង (អតីតគម្រោង តាក់ស៊ីល្អ) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៩ ក្រោមជំនួយឧបត្ថម្ភពីអង្គការហ្គូដណេប៊ឺសកម្ពុជា ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនសហគមន៍ តាមរយៈការបង្កើតសហគមន៍ដឹកជញ្ជូនហ្គូដលីង និងបង្កើនចំនួនសមាជិកតាមរយៈទុនបង្វិល។ យើងចង់ធ្វើឱ្យមាន “ការផ្លាស់ប្តូរដ៏ល្អមួយ” កើតឡើងជាបន្តបន្ទាប់នៅក្នុងសហគមន៍របស់យើង ហើយយើងខិតខំ ដើម្បីភាពរីកចម្រើនសំរាប់ទាំងអស់គ្នា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូ។ នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២៣ សហគមន៍ដឹកជញ្ជូនហ្គូដលីងទទួលបានជំនួយឧបត្ថម្ភ ពីសហគមន៍ដឹកជញ្ជូន Daegu ដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការគម្រោង ហើយភាគីទាំងអស់បានព្រមព្រៀងធ្វើជាដៃគូសហការជាផ្លូវការនៅក្នុង “ពិធីអបអរភាពជាដៃគូរវាង សហគមន៍ដឹកជញ្ជូន Daegu និងហ្គូដណេប៊ឺសគ្លូប៊លអ៊ីមផាក និងសហគន៍ដឹកជញ្ជូនហ្គូដលីង” ដោយរលូន និងប្រកបដោយភាពជោគជ័យ។ តាមរយៈកិច្ចព្រមព្រៀងនេះ សហគមន៍ដឹកជញ្ជូន Daegu ដែលត្រូវបានគេទទួលស្គាល់ថាជាសហគមន៍ឈានមុខជាប់ចំណាត់ថ្នាក់លេខ ១ នៅប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន 6,000 USD (ប្រាំមួយពាន់ដុល្លាសហរដ្ឋអាមេរិក) ក្នុងមួយឆ្នាំដល់សហគមន៍ដឹកជញ្ជូនហ្គូដលីង។ លើសពីនោះទៅទៀត សហគមន៍ដឹកជញ្ជូន Daegu នឹងផ្តល់ជំនួយលើផ្នែកប្រឹក្សាយោបល់ និងវគ្គបណ្តុះបណ្តាលផ្សេងៗ ទៅកាន់ដៃគូនៅក្នុងប្រទេសកម្ពុជាសម្រាប់ការគ្រប់គ្រង និងប្រតិបត្តិការនាពេលអនាគត។ លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជាបានអបអរសាទរចំពោះកិច្ចព្រមព្រៀងនេះ និងថ្លែងអំណរគុណដល់ក្រុមការងារសហគមន៍ដឹកជញ្ជូន […]