- Good Neighbors Cambodia
- 11 កក្កដា 2023
យោងតាមអង្គការយូនីសេហ្វ កុមារកម្ពុជាយើងនៅមិនទាន់ទទួលបានការសិក្សាល្អតាមស្តង់ដានៅឡើយទេ។ ចំនួនសិស្សថ្នាក់បឋមសិក្សាដែលមិនទាន់ចេះអានសសេរនៅមានចំនួនច្រើន (២៥ ភាគរយនៃចំនួនសរុប) សិស្សានុសិស្សអាយុចន្លោះពី ៣ឆ្នាំ ទៅ ៥ឆ្នាំដែលមានសមត្ថភាពអាចរាប់លេខ និងអានអក្សរបានមានចំនួនត្រឹមតែ ២៧ភាគរយ ហើយចំនួនសិស្សយុវវ័យអាយុខ្ទង់ ១៧ ឆ្នាំដែលសម្រេចចិត្តបោះបង់ការសិក្សាចោលមានដល់ទៅ ៥៥ ភាគរយឯណោះ។ កន្លងមកសកម្មភាពពង្រឹងវិស័យអប់រំរបស់អង្គការហ្គូដណេប៊ឺសកម្ពុជាបានជះឥទ្ធិពលយ៉ាងទូលំទូលាយលើសហគមន៍អភិវឌ្ឍន៍ទាំង ៦ លើផ្នែកជាច្រើនរួមមានផ្នែកសិទ្ធមនុស្ស ផ្នែកសុខភាព ផ្នែកគាំពារកុមារ ផ្នែកសុខុមាលភាពសង្គម ផ្នែកអប់រំ និង ផ្នែកជំនាញវិជ្ជាជីវៈ។ ម្យ៉ាងវិញទៀតវាក៏បានធ្វើអោយប្រជាជនក្នុងតំបន់មានការរីកចម្រើនផងដែរ។ ដំណើរការក្នុងការអភិវឌ្ឍន៍តំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជាអោយឃ្លាតឆ្ងាយពីបញ្ហាប្រឈមនៅតែជាគោលដៅចម្បងរបស់ពួកយើងនៅក្នុងជំពូកទី១នៃឆ្នាំ២០២៣នេះ។ បន្ទាប់ពីបានសិក្សាលំអិតអំពីតម្រូវការចំបាច់ និងតម្រូវការបន្ទាប់បន្សំរបស់អ្នកភូមិនៅជនបទ និងបន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មាធិការអភិវឌ្ឍន៍មូលដ្ឋាន យើងកំណត់បានថាប្រជាពលរដ្ឋក្នុងសហគមន៍អភិវឌ្ឍន៍របស់យើង ជាពិសេសកុមារនឹង មានជីវិតរស់នៅកាន់តែល្អ ហើយមានអនាគតប្រសើរជាងមុន បើពួកគេអាចទទួលបានប្រព័ន្ធអប់រំដែលល្អត្រឹមត្រូវ។ ឃើញដូចនោះក្រុមការងារអភិវឌ្ឍន៍របស់យើងបានធ្វើការវិភាគអំពីប្រភពបញ្ហា និងលទ្ធផល ដើម្បីយកទៅធ្វើជាសំអាងសម្រាប់ពង្រីក និងពង្រឹងកម្មវិធីសិក្សានៅក្នុងតំបន់គោលដៅទាំងអស់នោះ។ ជាលទ្ធផលយើងបានសេចក្តីសរុបថា ការផ្គត់ផ្គង់ទូលំទូលាយលើច្រើនផ្នែកអាចជួយស្រោចស្រង់ដល់សង្គមអោយចៀសផុតពីបញ្ហារាំងស្ទះលើការសិក្សាមិនល្អក្នុងសហគមន៍។ ការចុះធ្វើអន្តរាគមន៍ ដើម្បីបង្កើតអោយបាននូវសុភមង្គល និងសុខមាលភាពដល់សហគមន៍តាមគោលនយោបាយសាធារណៈ វាទាមទារអោយមានការគាំទ្រ និងផ្គង់ផ្គង់យ៉ាងពេញលេញដល់ពលរដ្ឋសហគមន៍ក្នុងតំបន់គោលដៅដែលត្រូវការជំនួយ ត្រូវការកម្លាំងចិត្តដ៏ប្រសើរ និងព័ត៌មានគ្រប់គ្រាន់ ដើម្បីយកទៅបង្កើតអោយចេញជាដំណោះស្រាយក្នុងការឆ្លើយតបនឹងផលលំបាកនៃកង្វះការអប់រំ។ ពួកយើងបានធ្វើការចុះទស្សនកិច្ច ដើម្បីណែនាំអំពីកម្មវិធីជំនួយ ហើយបង្កើនការយល់ដឹងអំពីការអប់រំ និងបំផុសចំណង់ចំណូលចិត្តចំពោះការសិក្សារៀនសូត្រ។ អង្គការហ្គូដណេប៊ឺសកម្ពុជា មិនត្រឹមតែអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ […]