- Good Neighbors Cambodia
- 12 មករា 2023
“គម្រោងតាក់ស៊ីល្អ” ការប្រគល់ម៉ូតូកង់បីចំនួន២០គ្រឿងជូនអ្នកបើកបរ អង្គការហ្គូដណេប៊ឺសកម្ពុជា កំពុងអនុវត្តគម្រោង “ការពង្រីកការងារយុវជន និងការបង្កើតប្រាក់ចំណូល តាមរយៈសហករណ៍ដឹកជញ្ជូន (គម្រោងតាក់ស៊ីល្អ Good Taxi Project)”។ គម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ ២០១៩ ប៉ុន្ដែឆ្នាំនេះ យើងបានពង្រីក ហើយផ្តល់ឱកាសបន្ថែមទៀត ដើម្បីបង្កើតប្រាក់ចំណូលដោយទទួលជំនួយថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។ គម្រោងនេះ មានគោលបំណងផ្ដល់សិទ្ធអំណាចដល់យុវជន ដោយផ្តល់ការបណ្តុះបណ្តាលទាក់ទងអាជីវកម្មដឹកជញ្ជូន និងកម្មវិធីផ្ដល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប សម្រាប់កម្ជីម៉ូតូកង់បី ព្រមទាំងកែលម្អស្ថានភាពអាជីវកម្ម តាមរយៈការរៀបចំ និងប្រតិបត្តិការសហករណ៍នៅខណ្ឌដង្កោ។ ពួកយើងចែករំលែកសកម្មភាពគម្រោងដូចខាងក្រោម៖ ១. ការប្រគល់ម៉ូតូកង់បី ជូនអ្នកបើកបរ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ហ្គូដណេប៊ឺសកម្ពុជាបានរៀបចំកម្មវិធីប្រគល់ម៉ូតូកង់បីចំនួន ២០គ្រឿង ក្នុងចំណោម ៤០គ្រឿង ជាតំណាងប្រចាំឆ្នាំ២០២២។ លោកចាំង ដុងវ៉ុន(Jang Dongwon) នាយកប្រចាំប្រទេសនៃហ្គូដណេប៊ឺសកម្ពុជា និងលោកណូ ហ៊នជុន(Rho Hyunjun)នាយកប្រចាំប្រទេសនៃ KOICA កម្ពុជា ព្រមទាំងលោកទុយ ចាន់ អភិបាលរងខណ្ឌដង្កោ បានចូលរួមដើម្បីអបអរសាទរកម្មវិធីនេះដែរ។ អង្គការហ្គូដណេប៊ឺសកម្ពុជា ផ្តល់ប្រាក់កម្ចីលើម៉ូតូកង់បី ក្រោមអត្រាការប្រាក់ទាប […]