- Good Neighbors Cambodia
- 1 កញ្ញា 2021
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ អង្គការហ្គូដណេប៊ឺសកម្ពុជា និងក្រុមហ៊ុនអ៊ិលជី អេឡិចត្រូនិច បានរៀបចំពិធីប្រគល់ថវិកាគម្រោងដល់តំណាងយុវជនចំនួន ៦នាក់ ដែលបានជ្រើសរើសដោយជោគជ័យសម្រាប់ គម្រាងឯកអគ្គរាជទូតក្រុមហ៊ុុនអ៊ិលជី ២០២១ ដើម្បីដឹកនាំសមាជិកយុវជនរបស់ពួកគេ ក្នុងការអនុវត្តគម្រោងក្រុមហ៊ុនអ៊ិលជីនេះ។ គោលបំណងនៃគម្រោងឯកអគ្គរាជទូតក្រុមហ៊ុនអិលជី ២០២១ គឺដើម្បីជំរុញទឹកចិត្តដល់អ្នកទាំងឡាយណាដែលមានគំនិតឆ្នៃប្រឌិតខ្ពស់ក្នុងការចួលរួម ដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងសហគមន៍របស់ពួកគេ។ លោក គីម គ្យុងហ្គូ តំណាងក្រុមហ៊ុនអ៊ិលជី អេឡិចត្រូនិច បាននិយាយថា គម្រោងឯកអគ្គរាជទូតក្រុមហ៊ុនអិលជី ២០២១ គឺជាគម្រោងដែលមានការចូលរួមជាមូលនិធិរវាងក្រុមហ៊ុនអ៊ិលជី អេឡិចត្រូនិច និង Community Chest of Korea ដែលអង្គការហ្គូដណេប៊ឺសកម្ពុជា ជាដៃគូអនុវត្តគម្រោង។ យុទ្ធសាស្ត្រសំខាន់របស់ក្រុមអ៊ិលជី អេឡិចត្រូនិច គឺការលើកកម្ពស់ស្តង់ដាអាជីវកម្ម ការលើកកម្ពស់ការចូលរួម និងការអភិវឌ្ឍសង្គមនិងការលើកកម្ពស់អាជីវកម្មសង្គម និងបរិស្ថាន។ លោក ចាំង ដុងវុន នាយកប្រចាំប្រទេសនៃអង្គការហ្គូដណេប៊ឺសកម្ពុជា បានលើកឡើងថា អង្គការហ្គូដណេប៊ឺសកម្ពុជាជាអង្គការមិនស្វែងរកប្រាក់ចំណេញ និងធ្វើការងារដោយផ្ដោតលើកម្មវិធីចម្បងចំនួនប្រាំបីរួមមាន កម្មវិធីគាំពារកុមារ អប់រំ សុខភាព ទឹកស្អាត និងអនាម័យ កម្មវិធីបង្កើនប្រាក់ចំណូល ការស្វែងរកការគំាទ្រមតិ ការពង្រឹងភាពជាម្ចាស់ការក្នុងសហគមន៍ […]