- Good Neighbors Cambodia
- 27 កញ្ញា 2021
អង្គការហ្គូដណេប៊ឺសកម្ពុជា (Good Neighbors Cambodia) នៅខែតុលាខាងមុខនេះនឹងយកម៉ាសចំនួន៥ម៉ឺន ចែកជូនកុមារនិងសិស្សានុសិស្សនៅខេត្តនិងរដ្ឋធានីចំនួន៥គឺ រាជធានីភ្នំពេញ ខេត្តបន្ទាយ មានជ័យ បាត់ដំបង ក្រចេះ និងមណ្ឌលគិរី។ ម៉ាសចំនួន៥ម៉ឺននេះ បានមកពីការឧបត្ថម្ភរបស់ក្រុមហ៊ុន S.E.C Accessories Ltd .កាលពីពាក់កណ្តាលសប្តាហ៍នេះ សម្រាប់ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។ លោក រ៉ូប៊ើត វ៉ាង (Robert Hwang) នាយកគ្រប់គ្រងក្រុមហ៊ុន S.E.C Accessories Ltd . បានថ្លែងនៅក្នុងពិធីប្រគល់ម៉ាសចំនួន៥០០០០ម៉ឺនជូនអង្គការហ្គូដណេប៊ឺសកម្ពុជា កាលពីពេលថ្មីៗនេះថា៖ ម៉ាសទាំងនេះមានគុណភាពល្អស្តង់ដារអន្តរជាតិ ដែលនឹងជួយការពារកុមារនិងសិស្សានុសិស្សពីជំងឺកូវីដ១៩។ការបរិច្ចាកម៉ាសនេះ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ លោក រ៉ូប៊ើត វ៉ាង បានឱ្យដឹងថា៖ រហូតមកដល់ពេលនេះ ក្រុមហ៊ុនរបស់លោកបានបរិច្ចាគម៉ាសជូនទៅបណ្តាក្រសួងស្ថាប័ន សហគមន៍ជាច្រើនព្រមទាំងប្រជាជននិងកុមារនៅតាមទីជនបទ ប្រមាណជាង១លានម៉ាសរួចមកហើយៗលោកនឹងបន្តបរិច្ចាគម៉ាស និងការឧបត្ថម្ភមនុស្សធម៌ផ្សេងៗបន្តទៀត។ លោក ចាំង ដុងវ៉ុន នាយកប្រចាំប្រទេសអង្គការហ្គូដណេប៊ឺសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា៖ក្រោយពីទទួលបានម៉ាសចំនួន៥ម៉ឺននេះ អង្គការរបស់លោក នឹងយកទៅចែកជូនកុមារនិងសិស្សានុសិស្សនៅក្នុងរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ និងមណ្ឌលគិរី […]