- Good Neighbors Cambodia
- 31 សីហា 2022
អង្គការហ្គូដណេបឺសកម្ពុជា កំពុងអនុវត្ដន៍គម្រោង “លើកកម្ពស់ជំនាញវិជ្ជាជីវៈយុវជនកម្ពុជា តាមរយៈការពង្រឹងគុណភាពគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងបង្កើនការយល់ដឹងដល់សហគមន៍” បានទទួលជំនួយថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រុមហ៊ុនអិលជីអេឡិចត្រូនិក (LG Electronics) និង សមាគមន៍មនុស្សធម៌កូរ៉េ(CCK)។ គម្រោងនេះបានការចូលរួមជាមួយវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលស្ថិតក្រោមឪវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយការផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយប្រសិទ្ធិភាព និងគុណភាព។ យើងសូមចែករំលែកនូវកម្មវិធីសំខាន់ៗរបស់គម្រោងដូចតទៅ៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលជំនាញបរិក្ខារត្រជាក់ នៅថ្ងៃទី ០៩ ដល់ ១២ ខែសីហា ឆ្នាំ២០២២ អង្គការហ្គូដណេបឺសកម្ពុជាបានសហការជាមួយ ក្រុមហ៊ុនអ៊ិលជីអេឡិចត្រូនិកដើម្បីផ្ដល់ “វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់គ្រូបច្ចេកទេសជំនាញបរិក្ខារត្រជាក់នៃវិទ្យាស្ថានគោលដៅ” ដែលមានអ្នកចូលរួមសរុប ១៥នាក់ (ស្រី២នាក់) មកពីវិទ្យាស្ថានទាំងបី (អាយធីអាយ ស៊ីធីអេសឌីអាយ និងប៊ីអាយធី) នៅការិយាល័យកណ្ដាលក្រុមហ៊ុនអិលជី។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺ ១) ពង្រឹងបន្ថែមសមត្ថភាពគ្រូបច្ចេកទេស ២) ធ្វើឱ្យគ្រូបច្ចេកទេសបានយល់អំពីភាពពាក់ព័ន្ធនៃកម្មវិធីសិក្សាផ្នែកលើសមត្ថភាព និងតម្រូវការទីផ្សារការងារ និង ៣) ជម្រុញឱ្យគ្រូបច្ចេកទេសអាចរៀនអំពីបច្ចេកទេសថ្មីៗជាមួយអ្នកជំនាញ។ គ្រូបច្ចេកទេសទាំងអស់ចាប់អារម្មណ៍លើគ្រប់ប្រធានបទនៃវគ្គបណ្ដុះបណ្ដាល។ ជាពិសេស ពួកគាត់ពេញចិត្ដនឹងកម្មវិធីចុះទស្សនៈកិច្ចសិក្សានៅការដ្ឋានរបស់ក្រុមហ៊ុនអ៊ិលជីនៅក្នុងទីក្រុងភ្នំពេញ។ នៅក្នុងវគ្គបណ្ដុះបណ្ដាលបែបអនុវត្ដន៍នេះ គ្រូបង្គោលមិនត្រឹមតែបានសិក្សាអំពីបច្ចេកវិទ្យាថ្មីៗរបស់សម្ភារៈបរិក្ខារត្រជាក់នោះទេ ពួកគាត់ក៏បានសិក្សាអំពីការអនុវត្ដន៍ និងដំណើរការដោយផ្ទាល់របស់ក្រុមហ៊ុនអ៊ិលជីនៅតាមការដ្ឋាន។ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលជំនាញព័ត៌មានវិទ្យា និងអគ្គិសនី […]