- Good Neighbors Cambodia
- 25 មេសា 2024
សុខភាពមាត់ធ្មេញមានសភាពខុសប្លែកគ្នា និងតែងមានបម្រែបម្រួលក្នុងដំណើរជីវិតរបស់មនុស្ស ចាប់តាំងពីវ័យទារករហូតដល់វ័យចំណាស់។ សុខភាពមាត់ធ្មេញមានសារៈសំខាន់សម្រាប់សុខភាពទូទៅ ហើយគាំទ្រដល់បុគ្គលម្នាក់ៗ ក្នុងការចូលរួមសកម្មភាពសង្គម និងសម្រេចឲ្យបាននូវសក្តានុពលរបស់ពួកគាត់ [អង្គការសុខភាពពិភពលោក]។ នៅប្រទេសកម្ពុជា ជាពិសេសក្នុងកម្មវិធីអភិវឌ្ឍន៍សហគមន៍របស់អង្គការហ្គូដណេប៊ឺសកម្ពុជា ប្រជាជន (ជាពិសេសកុមារ) កំពុងប្រឈមមុខនឹងកត្តាហានិភ័យនៃជំងឺមាត់ធ្មេញដែលបណ្តាលមកពីអាកប្បកិរិយានៃការទទួលទាន (ស្ករ គ្រឿងស្រវឹង និងថ្នាំជក់), កង្វះការយល់ដឹងអំពីសុខភាពមាត់ធ្មេញ និងការអនុវត្តសុខភាពមាត់ធ្មេញមិនសូវបានល្អ។ ម៉្យាងវិញទៀត ការចំណាយលើការថែទាំសុខភាពមាត់ធ្មេញ ការត្រួតពិនិត្យជាប្រចាំ និងការព្យាបាលបានយ៉ាងត្រឹមត្រូវ គឺមានតម្លៃថ្លៃ លើសពីសមត្ថភាពរបស់ប្រជាពលរដ្ឋ។ អង្គការហ្គូដណេប៊ឺសកម្ពុជាធ្វើការងារ ដើម្បីបង្កើតការផ្លាស់ប្តូរល្អក្នុងវិស័យសុខភាពសម្រាប់សហគមន៍ ហើយសុខភាពមាត់ធ្មេញគឺជាគោលការណ៍នៃវិស័យសុខភាពដែលអង្គការហ្គូដណេប៊ឺសកម្ពុជាបានប្តេជ្ញាចិត្ត ក្នុងការគាំទ្រសហគមន៍។ ពួកយើងយកចិត្តទុកដាក់ និងធ្វើការដើម្បីគាំទ្រស្នាមញញឹមសហគមន៍ តាមរយៈការអនុវត្តគោលនយោបាយ និងផែនការសកម្មភាពសម្រាប់សុខភាពមាត់ធ្មេញ។ អន្តរាគមន៍ អនុវត្តតាមផែនការសកម្មភាពជាតិកម្ពុជាសម្រាប់សុខភាពមាត់ធ្មេញ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីខែមិថុនា ឆ្នាំ២០២៣ អង្គការហ្គូដណេប៊ឺសកម្ពុជាប្រើ “វិធីសាស្រ្តបណ្តាញ” ក្នុងការធ្វើទំនាក់ទំនងជាមួយដៃគូសហការគ្រប់ស្ថាប័ន ក្រោមគោលបំណងបង្កើនការគាំទ្រការអនុវត្តសុខភាពមាត់ធ្មេញល្អ និងសហការជាមួយ Mission of Mobile (MoM) ដើម្បីធ្វើការថែទាំសុខភាពមាត់ធ្មេញកុមារនៅក្នុងសហគមន៍ទាំងប្រាំមួយ ជារៀងរាល់ឆ្នាំ។ កិច្ចសហការរបស់ពួកយើង គាំទ្រលើការពិនិត្យស្ថានភាពសុខភាពមាត់ធ្មេញបច្ចុប្បន្នរបស់ប្រជាជនសហគមន៍ ផ្តល់ការព្យាបាល ពិនិត្យរោគ រៀបចំកម្មវិធីយល់ដឹងអំពីសុខភាពមាត់ធ្មេញ និងផ្តល់សម្ភារៈអនុវត្តអនាម័យមាត់ធ្មេញល្អ ដើម្បីការពារ លើកស្ទួយនិងបង្កើតស្នាមញញឹមប្រកបដោយសេចក្តីសុខ […]
- Good Neighbors Cambodia
- 6 កុម្ភៈ 2024
ទឹកស្អាតគឺជាសម្បត្តិមានតម្លៃមហាសាល និងមានសារៈសំខាន់ខ្លាំងសម្រាប់ប្រជាជននៅតំបន់ជនបទនៃប្រទេសកម្ពុជា។ ដូច្នេះហើយអង្គការហ្គូដណេប៊ឺសកម្ពុជា បានស្ថាបនា និងបង្កើតឱកាសទទួលបានទឹកស្អាតដោយងាយស្រួស ជូនដល់សហគមន៍ក្នុងខេត្តរតនគិរី តាមរយៈមូលនិធិ និងការគាំទ្ររបស់ FILA Group។ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ អង្គការហ្គូដណេប៊ឺសកម្ពុជាបានរៀបចំកម្មវិធីប្រគល់ – ទទួលប្រព័ន្ធចម្រោះទឹកស្អាតជូនដល់មណ្ឌលសុខភាព និងប្រជាជនក្នុងតំបន់ ជាផ្លូវការក្រោមអធិបតីភាពលោក ហ៊ិន វិន អភិបាលរងស្រុកកូនមុំ, លោក កង សារឿន អភិបាលនៃគណៈអភិបាលស្រុកបរកែវ ដៃគូពាក់ព័ន្ធ និងប្រជាជនក្នុងតំបន់ជាសរុបចំនួន ២០៥ នាក់។ កម្មវិធីត្រូវបានចាប់ផ្តើមឡើងជាមួយប្រសាសន៍របស់លោក ហ៊ិន វិន ពណ៌នាអំពីជីវិតរស់នៅរបស់ប្រជាជនក្នុងពេលកន្លងមក។ គាត់បានមានប្រសាសន៍ថា ខេត្តរតនគិរីជាតំបន់ដាច់ស្រយាល ការយល់ដឹងរបស់ប្រជាជនអំពីទឹកស្អាត អនាម័យ និងសុខមាលភាពនៅមានកម្រិតទាប។ ភាគច្រើនពួកគាត់បរិភោគ និងប្រើប្រាស់ទឹកពីអណ្តូង ស្រះ ឬ ទឹក ដែលបានមកពីប្រភពមិនច្បាស់លាស់ផ្សេងទៀតដោយផ្ទាល់ ដោយមិនមានការចម្រោះត្រឹមត្រូវ។ បន្ទាប់មកទៀត លោក ហ៊ិន វិន បានសម្តែងក្តីអបអរសាទចំពោះមណ្ឌលសុខភាព និងប្រជាជនទាំងអស់ សម្រាប់ការទទួលបានប្រព័ន្ធចម្រោះទឹកទំនើប មានគុណភាព ដើម្បីបន្សុតទឹកមុនពេលពិសា […]
- Good Neighbors Cambodia
- 1 សីហា 2023
ឆ្នាំ២០២២ ប្រៀបដូចជាឆ្នាំនៃការកើតឡើងវិញម្តងទៀតនៃប្រព័ន្ធសុខភាពសាធារណៈ និងសុខុមាលភាពក្នុងប្រទេសកម្ពុជា។ ក្រោយពីការទន្ទ្រានរបស់មេរោគកូវីដ១៩ កម្ពុជាបានបង្កើនភាពរីកចម្រើនលើផ្នែកនិងវិស័យជាច្រើនដូចជា ផ្នែកសុខភាព ប្រព័ន្ធអប់រំកម្រិតថ្នាក់មូលដ្ឋាន ការអភិវឌ្ឍន៍និងគាំពារកុមារ ហើយវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ [ប្រភព៖ ធនាគារពិភពលោក, ខែមេសា ឆ្នាំ២០២៣] ។ ក្នុងទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាសម្រេចបានសមទ្ធផលល្អផ្នែកសុខភាព ដែលបានធ្វើអោយមានបំលាស់ប្តូរល្អក្នុងជីវភាពរស់នៅរបស់ពលរដ្ឋ។ កម្ពុជាសម្រេចបានការអភិវឌ្ឍន៍ផ្នែកសុខភាព និងសុខុមាលភាពប្រជាជនយ៉ាងគួរឲ្យកត់សម្គាល់ ហើយបាននាំផ្លូវទៅកាន់គោលដៅ “សុខភាពល្អសម្រាប់គ្រប់គ្នា” [ប្រភព៖ វេជ្ជបណ្ឌិត Ailan Li តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, ខែមេសា ឆ្នាំ២០២៣] ។ អង្គការហ្គូដណេប៊ឺសកម្ពុជា បានចូលរួមចំណែកក្នុងការផ្លាស់ប្តូរល្អ និងការអភិវឌ្ឍន៍ល្អ ដើម្បីទ្រទ្រង់ការលូតលាស់ស្មើរសាច់ (pro-poor growth) ដែលមានន័យថាប្រជាជនក្រីក្រអាចទទួលបានប្រយោជន៍ពីការអភិវឌ្ឍន៍គ្រប់វិស័យ ហើយមានគុណសម្បត្តិពីការអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល។ កំណែរទម្រង់សំខាន់ៗ និងការជួយគាំទ្ររបស់ពួកយើង គឺផ្តោតសំខាន់ទៅលើការធានាឲ្យបាននូវប្រភពនៃសុខភាពល្អ ហើយអភិវឌ្ឍន៍សិទ្ធទទួលបានជំនួយសាធារណៈប្រកបដោយគុណភាព ដោយសារសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋបានធ្លាក់ចុះដុនដាបជាគំហុក និងមានការលូតលាស់ឡើងវិញក្នុងសណ្ឋានយ៉ាងយឺតយ៉ាវបន្ទាប់ពីការរីករាលដាលនៃជម្ងឺកូវីដ១៩ និងសង្គ្រាមរវាងប្រទេសរុស្សី និងប្រទេសអ៊ុយក្រែន ដែលបានបណ្តាលអោយមានបន្ទុកបន្ថែមលើហិរញ្ញវត្ថុរបស់គ្រួសារនីមួយៗ ក្នុងប្រទេសកម្ពុជា។ កត្តាគំរាមកំហែងខាងលើនាំឲ្យមានការខ្វះខាតមិនអាចចំណាយលើសេវាកម្ម សំម្ភារៈត្រឹមត្រូវ ដើម្បីការពារសុខភាព ពីព្រោះគ្រាន់តែរកថវិការ សម្រាប់ទិញអាហារចំអែតក្រពះក៏លំបាកជាខ្លាំងសម្រាប់ពួកគាត់។ ‘សេរីភាពពេញលេញក្នុងការជជែកអំពីអនាគត’ គឺជាមធ្យោបាយដែលអង្គការហ្គូដណេប៊ឺសកម្ពុជាបន្តបង្កើត ការផ្លាស់ប្តូរល្អសម្រាប់ប្រទេសកម្ពុជា […]
- Good Neighbors Cambodia
- 11 កក្កដា 2023
យោងតាមអង្គការយូនីសេហ្វ កុមារកម្ពុជាយើងនៅមិនទាន់ទទួលបានការសិក្សាល្អតាមស្តង់ដានៅឡើយទេ។ ចំនួនសិស្សថ្នាក់បឋមសិក្សាដែលមិនទាន់ចេះអានសសេរនៅមានចំនួនច្រើន (២៥ ភាគរយនៃចំនួនសរុប) សិស្សានុសិស្សអាយុចន្លោះពី ៣ឆ្នាំ ទៅ ៥ឆ្នាំដែលមានសមត្ថភាពអាចរាប់លេខ និងអានអក្សរបានមានចំនួនត្រឹមតែ ២៧ភាគរយ ហើយចំនួនសិស្សយុវវ័យអាយុខ្ទង់ ១៧ ឆ្នាំដែលសម្រេចចិត្តបោះបង់ការសិក្សាចោលមានដល់ទៅ ៥៥ ភាគរយឯណោះ។ កន្លងមកសកម្មភាពពង្រឹងវិស័យអប់រំរបស់អង្គការហ្គូដណេប៊ឺសកម្ពុជាបានជះឥទ្ធិពលយ៉ាងទូលំទូលាយលើសហគមន៍អភិវឌ្ឍន៍ទាំង ៦ លើផ្នែកជាច្រើនរួមមានផ្នែកសិទ្ធមនុស្ស ផ្នែកសុខភាព ផ្នែកគាំពារកុមារ ផ្នែកសុខុមាលភាពសង្គម ផ្នែកអប់រំ និង ផ្នែកជំនាញវិជ្ជាជីវៈ។ ម្យ៉ាងវិញទៀតវាក៏បានធ្វើអោយប្រជាជនក្នុងតំបន់មានការរីកចម្រើនផងដែរ។ ដំណើរការក្នុងការអភិវឌ្ឍន៍តំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជាអោយឃ្លាតឆ្ងាយពីបញ្ហាប្រឈមនៅតែជាគោលដៅចម្បងរបស់ពួកយើងនៅក្នុងជំពូកទី១នៃឆ្នាំ២០២៣នេះ។ បន្ទាប់ពីបានសិក្សាលំអិតអំពីតម្រូវការចំបាច់ និងតម្រូវការបន្ទាប់បន្សំរបស់អ្នកភូមិនៅជនបទ និងបន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មាធិការអភិវឌ្ឍន៍មូលដ្ឋាន យើងកំណត់បានថាប្រជាពលរដ្ឋក្នុងសហគមន៍អភិវឌ្ឍន៍របស់យើង ជាពិសេសកុមារនឹង មានជីវិតរស់នៅកាន់តែល្អ ហើយមានអនាគតប្រសើរជាងមុន បើពួកគេអាចទទួលបានប្រព័ន្ធអប់រំដែលល្អត្រឹមត្រូវ។ ឃើញដូចនោះក្រុមការងារអភិវឌ្ឍន៍របស់យើងបានធ្វើការវិភាគអំពីប្រភពបញ្ហា និងលទ្ធផល ដើម្បីយកទៅធ្វើជាសំអាងសម្រាប់ពង្រីក និងពង្រឹងកម្មវិធីសិក្សានៅក្នុងតំបន់គោលដៅទាំងអស់នោះ។ ជាលទ្ធផលយើងបានសេចក្តីសរុបថា ការផ្គត់ផ្គង់ទូលំទូលាយលើច្រើនផ្នែកអាចជួយស្រោចស្រង់ដល់សង្គមអោយចៀសផុតពីបញ្ហារាំងស្ទះលើការសិក្សាមិនល្អក្នុងសហគមន៍។ ការចុះធ្វើអន្តរាគមន៍ ដើម្បីបង្កើតអោយបាននូវសុភមង្គល និងសុខមាលភាពដល់សហគមន៍តាមគោលនយោបាយសាធារណៈ វាទាមទារអោយមានការគាំទ្រ និងផ្គង់ផ្គង់យ៉ាងពេញលេញដល់ពលរដ្ឋសហគមន៍ក្នុងតំបន់គោលដៅដែលត្រូវការជំនួយ ត្រូវការកម្លាំងចិត្តដ៏ប្រសើរ និងព័ត៌មានគ្រប់គ្រាន់ ដើម្បីយកទៅបង្កើតអោយចេញជាដំណោះស្រាយក្នុងការឆ្លើយតបនឹងផលលំបាកនៃកង្វះការអប់រំ។ ពួកយើងបានធ្វើការចុះទស្សនកិច្ច ដើម្បីណែនាំអំពីកម្មវិធីជំនួយ ហើយបង្កើនការយល់ដឹងអំពីការអប់រំ និងបំផុសចំណង់ចំណូលចិត្តចំពោះការសិក្សារៀនសូត្រ។ អង្គការហ្គូដណេប៊ឺសកម្ពុជា មិនត្រឹមតែអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ […]