ការកៀរគរសហគមន៍ គឺជាការចូលរួមរបស់អ្នកពាក់ព័ន្ធក្នុងសហគមន៍លើសកម្មភាពអភិវឌ្ឍនានា ដោយការចាត់​​​​​អាទិភាព ធនធាន តម្រូវការ និងដំណោះស្រាយនានាដើម្បីភាពប្រសើរឡើងនៃការចូលរួមឱ្យមានអភិបាលកិច្ចល្អ គណនេយ្យភាព និងសន្តិភាព។ ថ្នាក់ដឹកនាំរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា រួមគ្នាជាមួយនឹងថ្នាក់ដឹកនាំសហគមន៍ បានធ្វើ​​​ការជ្រើសរើសអ្នកស្ម័គ្រចិត្តក្នុងសហគមន៍ និងក្រុមផ្សេងៗ ដូចជា កុមារ យុវជន និងអ្នកស្ម័គ្រចិត្តផ្នែកសុខភាព។ ការធ្វើការជាមួយក្រុមតូចៗក្នុងមូលដ្ឋាន អាចជួយកំណត់បាននូវកុមារ និងប្រជាជនដែលកំពុងត្រូវការជំនួយ និងការគាំទ្រយ៉ាងពិតប្រាកដ។ អង្គការហ្គូដណេប៊ឺសកម្ពុជា បែងចែកវដ្ដនៃគម្រោងជា ៣ ដំណាក់កាល ដោយដំណាក់កាលនីមួយៗមានរយៈពេល ៥ ឆ្នាំ។ នៅក្នុងរយៈពេល ១៥ ឆ្នាំនៃវដ្ដគម្រោងនេះ អង្គការហ្គូដណេប៊ឺសកម្ពុជា រំពឹងថាសហគមន៍នឹងអាចកំណត់បានអំពីបញ្ហាដែលពួកគេជួបប្រទះ តម្រូវការ ដំណោះស្រាយ ការកៀរគរធនធាន ការអនុវត្ត និងគ្រប់គ្រងគម្រោង និងធ្វើឱ្យសហគមន៍មានការផ្លាស់ប្ដូរជាវិជ្ជមានប្រកបដោយនិរន្តរភាព។

ដើម្បីសម្រេចគោលដៅទាំងនេះ អង្គការហ្គូដណេប៊ឺសកម្ពុជា ផ្ដល់វគ្គបណ្ដុះ​​បណ្ដាល​​ជាប្រចាំដល់ថ្នាក់ដឹកនាំសហគមន៍ដើម្បីកសាងជំនាញ និង​បទពិសោធន៍ បង្កើនឱកាស និងបង្កើនការចូលរួមក្នុងការធ្វើសេចក្ដីសម្រេចចិត្តផងដែរ។ អង្គការហ្គូដណេប៊ឺសកម្ពុជា ជំរុញឱ្យសហគមន៍មានសិទ្ធអំណាច និងមានស្វ័ភាពក្នុងការដឹកនាំ និងគ្រប់គ្រងក្នុងសហគមន៍ ដើម្បីឱ្យការអភិវឌ្ឍមាននិរន្តរភាព៖