- Good Neighbors Cambodia
- 10 មករា 2024
អ្នកជំនាន់ក្រោយរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺសកម្មហើយមានការគិតយ៉ាងទូលំទូលាយគួរឲ្យកត់សំគាល់។ ពួកគាត់តែងតែទទួលស្វាគមន៍ចំណេះដឹងថ្មីៗ ហើយមានភាពក្លាហានក្នុងការចាកចេញពីការរស់នៅដដែលៗក្នុងបច្ចុប្បន្ន ដើម្បីសិក្សានិងរុករកទិដ្ឋភាពក៏ដូចជាពិភពលោកខាងក្រៅដែលខុសប្លែកវិញ។ ដោយមើលឃើញពីសន្ទុះនៃថាមពលក្នុងការអភិវឌ្ឍន៍ខ្លួនឯង និងការពឹងផ្អែកលើខ្លួនឯងរបស់យុវជន រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមគាំទ្រយុវជនយ៉ាងពេញទំហឹង ហើយក៏កំពុងស្វែងរកវិធីគាំទ្របែបចម្រុះដើម្បីគាំទ្របន្ថែម។ ក្នុងទស្សវត្សចុងក្រោយនេះ វិស័យអប់រំនៃប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ច្រើន មិនថាការសិក្សាកម្រិតទាប ឬ កម្រិតខ្ពស់ក្តី ប៉ុន្តែល្បឿននៃការរីកចម្រើននៅតែមានកម្រិត បើធៀបជាមួយតម្រូវការរបស់យុគសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ សិស្សានុសិស្សកម្ពុជាភាគច្រើនខិតខំប្រឹងប្រែងរៀនសូត្រជាខ្លាំងនៅក្នុងថ្នាក់រៀន ប៉ុន្តែដោយសារតែកត្តាសិស្សចំនួនច្រើនពេក និងកង្វះវិធីសាស្ត្របង្រៀនបែបចម្រុះ បណ្ដាលឲ្យការចូលរួមក្នុងថ្នាក់ក៏ដូចជាកម្លាំងចិត្តក្នុងការសិក្សារបស់ពួកគាត់ធ្លាក់ចុះ។ កន្លងមកអង្គការហ្គូដណេប៊ឺសកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះយុវជននិងកុមារកម្ពុជា ដោយចាត់ទុកការគាំទ្រយុវជននិងកុមារ ជាការងារចម្បងរបស់ពួកយើងជានិច្ច ដើម្បីធ្វើឲ្យប្រទេសកម្ពុជាក្លាយជាកន្លែងដែលមនុស្សអាចរស់នៅបានប្រកបដោយក្តីសង្ឃឹម។ កម្មវិធីគាំពារកុមារ កម្មវិធីស្វែងរកការគាំទ្រមតិ សុទ្ធសឹងតែជាកម្មវិធីដែលអង្គការហ្គូដណេប៊ឺសកម្ពុជាបង្កើតឡើង ដើម្បីគាំទ្រដល់យុវជន និងកុមារជាចំពោះ។ ពួកយើងធ្វើការផ្តោតលើ និងអនុវត្តកម្មវិធីទាំងនេះយ៉ាងយកចិត្តទុកដាក់ហើយលម្អិតបំផុត ពីព្រោះពួកយើងចង់ឃើញមនុស្សជំនាន់ក្រោយរបស់ប្រទេសកម្ពុជា មានភាពលេចធ្លោនៅក្នុងយុគសម័យបច្ចេកវិទ្យា ជាយុគសម័យដែលមនុស្សគ្រប់គ្នាត្រូវការ ដើម្បីឈានទៅដល់ការអប់រំនិងព័ត៌មាន។ ការចុះអន្តរាគមន៍ ឆ្លើយតបជាមួយនឹងសន្ទុះនៃអន្តរកម្មការអប់រំ និងបំណងប្រាថ្នារបស់សិស្សានុសិស្សជំនាន់ថ្មី អង្គការហ្គូដណេប៊ឺសកម្ពុជាបានបន្ថែមសកម្មភាព និងកម្មវិធីអភិវឌ្ឍន៍ចូលក្នុងកម្មវិធីអប់រំ, បង្កើននិងរក្សាគុណភាពខ្ពស់នៃការអនុវត្តកម្មវិធី រួមជាមួយនឹងការអភិវឌ្ឍន៍គម្រោងថ្មីដើម្បីគាំទ្រសាលារៀន និងសិស្សានុសិស្ស។ ពួកយើងសហការជាមួយបណ្តាសាលា ដើម្បីបង្កើតកម្មវិធីអប់រំថ្មីៗ ក្នុងគោលបំណងសម្រួលសិស្សានុសិស្សកម្ពុជាឲ្យទទួលការសិក្សាបែបផ្តោតលើខ្លួនឯង លើសពីនោះទៅទៀតគឺដើម្បីឲ្យពួកគាត់ទទួលបាននូវការសិក្សាបែបចម្រុះ និងបានចូលរួមក្នុងថ្នាក់ឌីជីថលកម្រិតខុសប្លែកគ្នាជាច្រើន។ បន្ថែមលើនោះទៅទៀត អង្គការហ្គូដណេប៊ឺសកម្ពុជាបានបន្តរៀបចំកម្មវិធីផ្លាស់ប្តូរចំណេះដឹង, សកម្មភាពស្វែងរកការគាំទ្រមតិ, កម្មវិធីយល់ដឹងពីវប្បធម៌ចម្រុះ និងបទពិសោធន៍ថ្មីៗជាច្រើនផ្សេងទៀតដើម្បីលើកទឹកចិត្ត លើកកម្ពស់ […]