- Good Neighbors Cambodia
- 31 មករា 2024
ដើម្បីទទួលបានការអភិវឌ្ឍន៍ និងអនាគតល្អ វិស័យអប់រំជាវិស័យដែលគ្រប់គ្នាមិនគួរមើលរំលង។ ការអប់រំល្អអាចកែច្នៃធនធានមនុស្ស ហើយការគាំទ្រដើម្បីទទួលបានការអប់រំល្អអាចធ្វើឲ្យមានការផ្លាស់ប្តូរលើច្រើនផ្នែក។ អង្គការហ្គូដណេប៊ឺសកម្ពុជា យល់យ៉ាងច្បាស់អំពីឥទ្ធិពលដែលបានរៀបរាប់ខាងលើ ហើយបានធ្វើការដើម្បីការអប់រំល្អក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២ តាមរយៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការផ្ទាល់ និងតាមរយៈភាពជាដៃគូជាមួយរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងបណ្តាសាលារៀន។ អង្គការហ្គូដណេប៊ឺសកម្ពុជាផ្តល់អាហារូបករណ៍ បង្កើតគម្រោងការសិក្សាបែបចម្រុះ បង្កើតវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ឧបត្ថម្ភអំណោយជាសាច់ប្រាក់ និងសម្ភារៈ ជូនដល់យុវជន និងកុមារកម្ពុជា ដើម្បីទទួលបានភាពជោគជ័យក្នុងការអភិវឌ្ឍន៍ខ្លួន ។ ជាពិសេស ពួកយើងកំពុងជួយកម្ពុជាធ្វើការអភិវឌ្ឍន៍បន្ថែមទៀត ហើយជួយប្រជាជនសហគមន៍ និងកុមារនៅតាមតំបន់ក្រីក្រ ឲ្យរស់នៅក្នុងបរិយាកាសល្អប្រសើរ។ ថ្មីៗនេះ អង្គការហ្គូដណេប៊ឺសកម្ពុជាបានឧបត្ថម្ភបរិក្ខារសាលារៀនរួមមាន តុសិស្ស ក្តាខៀនប្រើហ្វឺត កង្ហារ សាងសង់កន្លែងលាងដៃ បង្គន់អនាម័យសម្រាប់សិស្សប្រុស សម្ភារៈបណ្ណាល័យ សៀវភៅកុមារក្នុងបណ្ណាល័យ ម៉ាស៊ីនព្រីនឯកសា និងកំព្យូទ័រសម្រាប់លោកគ្រូអ្នកគ្រូ ជាទឹកប្រាក់សរុបចំនួន ១១, ១៥៦.៣៥ ដុល្លាសហរដ្ឋអាមេរិក ជូនដល់សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្មី ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។ នៅថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ […]