កម្មវិធីអភិវឌ្ឍន៍សហគមន៍ដង្កោ

យុវជនកម្ពុជាជាច្រើននាក់ បានចាកចេញពីគ្រួសាររបស់ខ្លួនដើម្បីទៅធ្វើការងារនៅរោងចក្រកាត់ដេរជុំវិញទីក្រុងភ្នំពេញ។ ឱកាសសេដ្ឋកិច្ចនេះ បានលើកទឹកចិត្តឱ្យយុវនារីជាច្រើននាក់សម្រេចចិត្តបោះបង់ការសិក្សាមុនរៀនចប់ថ្នាក់ទី ៦។ ពួកគេអាចផ្ញើលុយឱ្យអ្នកផ្ទះរបស់ខ្លួន ប៉ុន្តែពួកគេត្រូវប្រឈមនឹងការធ្វើការងាររយៈពេលយូរ និងរស់នៅក្នុងជីវភាពមិនអំណោយផលដល់សុខភាពរបស់គេ។ សំខាន់ជាងនេះទៅទៀត យុវតី ប្រឈមនឹងហានិភ័យនៃការមានផ្ទៃពោះដែលមិនចង់បាន និងអំពើហិង្សាក្នុងគ្រួសារ។

យើងបានផ្ដល់វគ្គបណ្ដុះបណ្ដាល និងកម្ចីមួយចំនួនដើម្បីជួយឱ្យយុវជនវ័យក្មេងបង្កើតមុខរបរបន្តិចបន្តួច ដូចជា ហាងធ្វើសក់ ហាងកាត់សក់ ហាងធ្វើក្រចក ឬតូបលក់គ្រឿងទេសជាដើម។ បច្ចុប្បន្នអង្គការរបស់យើងក៏កំពុងធ្វើការសាងសង់មជ្ឈមណ្ឌលដើម្បីជួយកែលម្អគុណភាពអប់រំចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់បឋមសិក្សាសម្រាប់កុមារនៅក្នុងសហគមន៍ផងដែរ។

គោលដៅរបស់អង្គការយើងគឺកសាងជំនាញដែលត្រូវការជាចាំបាច់សម្រាប់ឱកាសសេដ្ឋកិច្ច និងសុខុមាលភាពសង្គម​។ កម្មវិធីអភិវឌ្ឍន៍សហគមន៍ដង្កោពិតជាមានកម្លាំងចិត្តខ្លាំងក្នុងការបម្រើសហគមន៍នៅទីក្រុងដោយសង្ឈឹម ថានឹងអាចបង្កើតឱកាស និងក្ដីសង្ឃឹមដ៏សម្បូរបែបជូនប្រជាជនបន្ថែមទៀត។