អង្គការហ្គូដណេប៊ឺសកម្ពុជា ផ្តោតសំខាន់លើការលើកកម្ពស់ការអប់រំនៅកម្រិតមតេ្តយ្យសិក្សា បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ព្រោះយើងជឿជាក់ថា តាមរយៈការលើកកម្ពស់វិស័យអប់រំ កុមារនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្តការសិក្សានាពេលអនាគត។ យើងធ្វើឱ្យសាលារៀនមានភាពប្រសើរឡើងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ សម្ភារ និងបរិក្ខារគាំទ្រការរៀន និងបង្រៀន សកម្មភាពបណ្ណាល័យ កម្មវិធីអំណាន ការគាំទ្រគ្រូបង្រៀននៅសហគមន៍ដាច់ស្រយាល និងពង្រឹងសមត្ថភាពពួកគេឱ្យមានជំនាញ និងវិជ្ជាជីវៈត្រឹមត្រូវ។ អង្គការហ្គូដណេប៊ឺសកម្ពុជា ធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងមន្ទីរអប់រំ និងការិយាល័យអប់រំ យុវជន និងកីឡា នាយកសាលា គណៈកម្មការទ្រទ្រង់សាលា និងក្រុមប្រឹក្សាកុមារ ដើម្បីកែលម្អវិធីសាស្ត្របង្រៀន ការគ្រប់គ្រងសាលាឱ្យមានប្រសិទ្ធភាព និងអនុវត្តកម្មវិធីបណ្តុះបណ្តាលអាណាព្យាបាលអំពីបំនិននៃការអប់រំ និងថែទាំកុមារជាដើម។

អាន​បន្ថែម