អង្គការហ្គូដណេប៊ឺសកម្ពុជា ធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកឯកជនមួយចំនួនដើម្បីផ្គត់ផ្គង់ទឹកប្រើប្រាស់ និងបរិភោគប្រកបដោយសុវត្ថិភាពជូនដល់សហគមន៍គោល​​ដៅ​របស់យើង។ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដូចជា បង្គន់អនាម័យ​ កន្លែងលាងសម្អាតដៃ និងប្រភពទឹកជាដើម គឺជាកត្តាបង្ករបញ្ហាជាច្រើនដល់កុមារ និងប្រជាជនក្នុងសហគមន៍ ជាពិសេស​ គឺបញ្ហាពាក់ព័ន្ធនឹងជំងឺឆ្លងតាមទឹក​តែម្ដង។ អង្គការហ្គូដណេប៊ឺសកម្ពុជា បានសាងសង់បង្គន់ និងស្ថានីយទឹកស្អាតនៅក្នុងសហគមន៍ជាច្រើន រួមទាំងលើកកម្ពស់ការយល់ដឹងអំពីអនាម័យដល់កុមារ និងសហគមន៍អំពីការលាងសម្អាតដៃ និងទឹកផឹកមានសុវត្ថិភាព និងការចែកចាយសម្ភារអនាម័យមួយចំនួន រួមមាន ច្រាសដុសធ្មេញ សាប៊ូលាងសម្អាតដៃ និងរបៀបប្រើប្រាស់សម្ភារទាំងនោះជាដើម។

អាន​បន្ថែម