ក្នុងឆ្នាំ២០២២ អង្គការហ្គូដណេប៊ឺសកម្ពុជា បានធ្វើអោយសុខុមាលភាព​របស់កុមារជាង ៥ម៉ឺននាក់ក្នុងកម្មវិធីគាំពារកុមារមានភាពប្រសើរឡើង។ កុមារបានទទួលសម្ភារសិក្សា និងសេវាពិនិត្យសុខភាព កំឡុងពេលចុះធ្វើសំបុត្រប្រចាំឆ្នាំ របាយការណ៍រីកចម្រើនប្រចាំឆ្នាំ ក៏ដូចជាការផ្ដល់អំណោយពិសេស និងសំបុត្រ។

បន្ថែមពីនេះ បុគ្គលិកគម្រោងតែងតែចុះសុខទុក្ខកុមារដល់ផ្ទះយ៉ាងទៀងទាត់ ដើម្បីធានាថា កុមារមិនបោះបង់ការសិក្សា ហើយកំពុងរស់នៅ ប្រកបដោយសុវត្ថិភាព ជាមួយក្រុមគ្រួសាររបស់ពួកគាត់៕

អាន​បន្ថែម