- Good Neighbors Cambodia
- 25 មេសា 2024
សុខភាពមាត់ធ្មេញមានសភាពខុសប្លែកគ្នា និងតែងមានបម្រែបម្រួលក្នុងដំណើរជីវិតរបស់មនុស្ស ចាប់តាំងពីវ័យទារករហូតដល់វ័យចំណាស់។ សុខភាពមាត់ធ្មេញមានសារៈសំខាន់សម្រាប់សុខភាពទូទៅ ហើយគាំទ្រដល់បុគ្គលម្នាក់ៗ ក្នុងការចូលរួមសកម្មភាពសង្គម និងសម្រេចឲ្យបាននូវសក្តានុពលរបស់ពួកគាត់ [អង្គការសុខភាពពិភពលោក]។ នៅប្រទេសកម្ពុជា ជាពិសេសក្នុងកម្មវិធីអភិវឌ្ឍន៍សហគមន៍របស់អង្គការហ្គូដណេប៊ឺសកម្ពុជា ប្រជាជន (ជាពិសេសកុមារ) កំពុងប្រឈមមុខនឹងកត្តាហានិភ័យនៃជំងឺមាត់ធ្មេញដែលបណ្តាលមកពីអាកប្បកិរិយានៃការទទួលទាន (ស្ករ គ្រឿងស្រវឹង និងថ្នាំជក់), កង្វះការយល់ដឹងអំពីសុខភាពមាត់ធ្មេញ និងការអនុវត្តសុខភាពមាត់ធ្មេញមិនសូវបានល្អ។ ម៉្យាងវិញទៀត ការចំណាយលើការថែទាំសុខភាពមាត់ធ្មេញ ការត្រួតពិនិត្យជាប្រចាំ និងការព្យាបាលបានយ៉ាងត្រឹមត្រូវ គឺមានតម្លៃថ្លៃ លើសពីសមត្ថភាពរបស់ប្រជាពលរដ្ឋ។ អង្គការហ្គូដណេប៊ឺសកម្ពុជាធ្វើការងារ ដើម្បីបង្កើតការផ្លាស់ប្តូរល្អក្នុងវិស័យសុខភាពសម្រាប់សហគមន៍ ហើយសុខភាពមាត់ធ្មេញគឺជាគោលការណ៍នៃវិស័យសុខភាពដែលអង្គការហ្គូដណេប៊ឺសកម្ពុជាបានប្តេជ្ញាចិត្ត ក្នុងការគាំទ្រសហគមន៍។ ពួកយើងយកចិត្តទុកដាក់ និងធ្វើការដើម្បីគាំទ្រស្នាមញញឹមសហគមន៍ តាមរយៈការអនុវត្តគោលនយោបាយ និងផែនការសកម្មភាពសម្រាប់សុខភាពមាត់ធ្មេញ។ អន្តរាគមន៍ អនុវត្តតាមផែនការសកម្មភាពជាតិកម្ពុជាសម្រាប់សុខភាពមាត់ធ្មេញ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីខែមិថុនា ឆ្នាំ២០២៣ អង្គការហ្គូដណេប៊ឺសកម្ពុជាប្រើ “វិធីសាស្រ្តបណ្តាញ” ក្នុងការធ្វើទំនាក់ទំនងជាមួយដៃគូសហការគ្រប់ស្ថាប័ន ក្រោមគោលបំណងបង្កើនការគាំទ្រការអនុវត្តសុខភាពមាត់ធ្មេញល្អ និងសហការជាមួយ Mission of Mobile (MoM) ដើម្បីធ្វើការថែទាំសុខភាពមាត់ធ្មេញកុមារនៅក្នុងសហគមន៍ទាំងប្រាំមួយ ជារៀងរាល់ឆ្នាំ។ កិច្ចសហការរបស់ពួកយើង គាំទ្រលើការពិនិត្យស្ថានភាពសុខភាពមាត់ធ្មេញបច្ចុប្បន្នរបស់ប្រជាជនសហគមន៍ ផ្តល់ការព្យាបាល ពិនិត្យរោគ រៀបចំកម្មវិធីយល់ដឹងអំពីសុខភាពមាត់ធ្មេញ និងផ្តល់សម្ភារៈអនុវត្តអនាម័យមាត់ធ្មេញល្អ ដើម្បីការពារ លើកស្ទួយនិងបង្កើតស្នាមញញឹមប្រកបដោយសេចក្តីសុខ […]
- Good Neighbors Cambodia
- 19 មេសា 2024
អង្គការហ្គូដណេប៊ឺសកម្ពុជាធ្វើការប្រកបដោយវិជ្ជាជីវៈ គណនេយ្យភាព និងប្រតិបត្តិដោយតម្លាភាព។ ជារៀងរាល់ឆ្នាំ អង្គការហ្គូដណេប៊ឺសកម្ពុជាសហការជាមួយរដ្ឋាភិបាល អាជ្ញាធរប្រចាំតំបន់ និងដៃគូសហការ ដើម្បីរៀបចំសកម្មភាពចុះត្រួតពិនិត្យកម្មវិធីអភិវឌ្ឍន៍សហគមន៍ ដើម្បីធ្វើបច្ចុប្បន្នភាពអំពីដំណើរការអភវិឌ្ឍន៍ បទពិសោធន៍ និងសមិទ្ធផលគម្រោងដែលអង្គការហ្គូដណេប៊ឺសកម្ពុជាសម្រេចបានប្រចាំឆ្នាំ។ ក្នុងឆ្នាំ ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ ជ្រើសរើសចុះដំណើរទស្សនកិច្ចសហគមន៍ថ្មគោលរបស់អង្គការហ្គូដណេប៊ឺសកម្ពុជាដើម្បីត្រួតសិក្សាអំពីគម្រោងនានារបស់សហគមន៍។ កាលពីថ្ងៃទី១៣ ខែមីនា ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ម៉ៅ សុផាន់ណា អនុប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងសហការី បានធ្វើទស្សនៈកិច្ចមកកាន់កម្មវិធីអភិវឌ្ឍន៍អភិវឌ្ឍន៍សហគមន៍ថ្មគោល នៃខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីដំណើរសកម្មភាពអភិវឌ្ឍន៍ គម្រោងអភិវឌ្ឍន៍ កម្មវិធីអភិវឌ្ឍន៍សហគមន៍ ដែលអង្គការហ្គូដណេប៊ឺសកម្ពុជាកំពុងគាំទ្រប្រជាជននៅទីជនបទក្នុងប្រទេសកម្ពុជា។ គណៈអធិបតីបានចុះត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ក្នុងវិស័យទឹកស្អាត អនាម័យល្អ និងវិស័យអប់រំរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា ចំនួនបីកន្លែងផ្សេងគ្នារួមមានគម្រោងស្ថានីយទឹកល្អ មជ្ឈមណ្ឌលសិក្សាល្អ និងគម្រោងបង្គន់អនាម័យក្នុងសាលារៀន។ ក្នុងដំណើរទស្សនកិច្ចនេះផងដែរ ឯកឧត្តម ឌៀប កាណូរ៉ា និងសហការីរបស់ក្រសួងអភិវឌ្ឍន៍ជនបទបានបើកអង្គប្រជុំជាមួយប្រធានសហគមន៍ថ្មគោល ប្រធានសហគមន៍ឯកភ្នំ និងបុគ្គលិកអង្គការហ្គូដណេប៊ឺសកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពរស់នៅរបស់ប្រជាជន កុមារ អ្នកទទួលអត្ថប្រយោជន៍ផ្សេងទៀតក្នុងសហគមន៍ និងដំណើរការអនុវត្តគម្រោងអភិវឌ្ឍន៍។ បន្ថែមលើនោះទៅទៀត ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបុគ្គលិករបស់អង្គការហ្គូដណេប៊ឺសកម្ពុជាបានចុះជួបពិភាក្សាការងារជាមួយអាជ្ញាធរក្នុងឃុំអន្លុងរុន ដើម្បីស្វែងយល់ពីដំណើរការ និងការអភិវឌ្ឍន៍នានា […]
អង្គការហ្គូដណេប៊ឺសកម្ពុជា – សាមសុងកម្ពុជា ប្រគល់អំណោយសប្បុរសធម៌ ជូនដល់សិស្សានុសិស្សនៅបឋមសិក្សា ជើងឯក
- Good Neighbors Cambodia
- 19 មេសា 2024
កិច្ចសហប្រតិបត្តិការរវាង សាមសុងកម្ពុជា និងអង្គការហ្គូដណេប៊ឺសកម្ពុជាក្នុងការផ្តល់សម្ភារៈសិក្សា និងប្រគល់ថេប្លេតម៉ាកសាមសុង ជូនដល់សាលារៀននិងសិស្សានុសិស្សបានផ្តល់ឱកាស ដើម្បីរីកចម្រើន និងបង្កើតដំណើរសិក្សាបែបឌីជីថលសម្រាប់កុមារកម្ពុជា។ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ក្រោមយុទ្ធនាការសប្បុរសធម៌ចែករំលែកនូវក្ដីស្រលាញ់របស់ខ្លួន ក្រុមហ៊ុន សាមសុងកម្ពុជា ចែកសម្ភារៈសិក្សាចំនួន ៣៧០ ឈុត ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា ជើងឯក ហើយក៏បានប្រគល់ថេប្លេតម៉ាកសាមសុងចំនួន ៤០គ្រឿងជូនអង្គការហ្គូដណេប៊ឺសកម្ពុជាផងដែរ ក្នុងគោលបំណងជួយសម្រាល និងផ្ដល់នូវភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាស្វែងរកទិន្នន័យបន្ថែមសម្រាប់ជំនួយដល់ការសិក្សារបស់ពួកគាត់។ នៅក្នុងកម្មវិធី លោក ឈី វណ្ណ: នាយកសាលាបឋមសិក្សាជើងឯក បានស្វាគមន៍ និងសម្តែងនូវចំណាប់អារម្មណ៍ថា “ជំនួសមុខឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សគ្រប់រូប ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមហ៊ុន សាមសុងកម្ពុជា និងអង្គការហ្គូដណេប៊ឺសកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះអនាគតកុមារ និងលើកទឹកចិត្តពួកគាត់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ តាមរយៈការឧបត្ថម្ភជាសម្ភារៈសិក្សាដល់សិស្សានុសិស្សដូចនេះ។ លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ទស្សនវិស័យរបស់សាមសុង គឺអនាគតកុមារកម្ពុជា ដូច្នេះហើយយើងស្វះស្វែងគាំទ្រកុមារកម្ពុជា ឱ្យទទួលបាននូវសម្ភារៈសិក្សាក៏ដូចជាឧបករណ៍ស្រាវជ្រាវដែលផ្សារភ្ជាប់នូវបច្ចេកវិទ្យាគ្រប់គ្រាន់សម្រាប់ជំនួយដល់ការសិក្សា ការរីកលូតលាស់ផ្នែកសតិបញ្ញា និងដើម្បីពង្រឹងសមត្ថភាពរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ” ។ លោក […]
- Good Neighbors Cambodia
- 31 មករា 2024
ដើម្បីទទួលបានការអភិវឌ្ឍន៍ និងអនាគតល្អ វិស័យអប់រំជាវិស័យដែលគ្រប់គ្នាមិនគួរមើលរំលង។ ការអប់រំល្អអាចកែច្នៃធនធានមនុស្ស ហើយការគាំទ្រដើម្បីទទួលបានការអប់រំល្អអាចធ្វើឲ្យមានការផ្លាស់ប្តូរលើច្រើនផ្នែក។ អង្គការហ្គូដណេប៊ឺសកម្ពុជា យល់យ៉ាងច្បាស់អំពីឥទ្ធិពលដែលបានរៀបរាប់ខាងលើ ហើយបានធ្វើការដើម្បីការអប់រំល្អក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២ តាមរយៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការផ្ទាល់ និងតាមរយៈភាពជាដៃគូជាមួយរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងបណ្តាសាលារៀន។ អង្គការហ្គូដណេប៊ឺសកម្ពុជាផ្តល់អាហារូបករណ៍ បង្កើតគម្រោងការសិក្សាបែបចម្រុះ បង្កើតវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ឧបត្ថម្ភអំណោយជាសាច់ប្រាក់ និងសម្ភារៈ ជូនដល់យុវជន និងកុមារកម្ពុជា ដើម្បីទទួលបានភាពជោគជ័យក្នុងការអភិវឌ្ឍន៍ខ្លួន ។ ជាពិសេស ពួកយើងកំពុងជួយកម្ពុជាធ្វើការអភិវឌ្ឍន៍បន្ថែមទៀត ហើយជួយប្រជាជនសហគមន៍ និងកុមារនៅតាមតំបន់ក្រីក្រ ឲ្យរស់នៅក្នុងបរិយាកាសល្អប្រសើរ។ ថ្មីៗនេះ អង្គការហ្គូដណេប៊ឺសកម្ពុជាបានឧបត្ថម្ភបរិក្ខារសាលារៀនរួមមាន តុសិស្ស ក្តាខៀនប្រើហ្វឺត កង្ហារ សាងសង់កន្លែងលាងដៃ បង្គន់អនាម័យសម្រាប់សិស្សប្រុស សម្ភារៈបណ្ណាល័យ សៀវភៅកុមារក្នុងបណ្ណាល័យ ម៉ាស៊ីនព្រីនឯកសា និងកំព្យូទ័រសម្រាប់លោកគ្រូអ្នកគ្រូ ជាទឹកប្រាក់សរុបចំនួន ១១, ១៥៦.៣៥ ដុល្លាសហរដ្ឋអាមេរិក ជូនដល់សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្មី ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។ នៅថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ […]
- Good Neighbors Cambodia
- 10 មករា 2024
អ្នកជំនាន់ក្រោយរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺសកម្មហើយមានការគិតយ៉ាងទូលំទូលាយគួរឲ្យកត់សំគាល់។ ពួកគាត់តែងតែទទួលស្វាគមន៍ចំណេះដឹងថ្មីៗ ហើយមានភាពក្លាហានក្នុងការចាកចេញពីការរស់នៅដដែលៗក្នុងបច្ចុប្បន្ន ដើម្បីសិក្សានិងរុករកទិដ្ឋភាពក៏ដូចជាពិភពលោកខាងក្រៅដែលខុសប្លែកវិញ។ ដោយមើលឃើញពីសន្ទុះនៃថាមពលក្នុងការអភិវឌ្ឍន៍ខ្លួនឯង និងការពឹងផ្អែកលើខ្លួនឯងរបស់យុវជន រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមគាំទ្រយុវជនយ៉ាងពេញទំហឹង ហើយក៏កំពុងស្វែងរកវិធីគាំទ្របែបចម្រុះដើម្បីគាំទ្របន្ថែម។ ក្នុងទស្សវត្សចុងក្រោយនេះ វិស័យអប់រំនៃប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ច្រើន មិនថាការសិក្សាកម្រិតទាប ឬ កម្រិតខ្ពស់ក្តី ប៉ុន្តែល្បឿននៃការរីកចម្រើននៅតែមានកម្រិត បើធៀបជាមួយតម្រូវការរបស់យុគសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ សិស្សានុសិស្សកម្ពុជាភាគច្រើនខិតខំប្រឹងប្រែងរៀនសូត្រជាខ្លាំងនៅក្នុងថ្នាក់រៀន ប៉ុន្តែដោយសារតែកត្តាសិស្សចំនួនច្រើនពេក និងកង្វះវិធីសាស្ត្របង្រៀនបែបចម្រុះ បណ្ដាលឲ្យការចូលរួមក្នុងថ្នាក់ក៏ដូចជាកម្លាំងចិត្តក្នុងការសិក្សារបស់ពួកគាត់ធ្លាក់ចុះ។ កន្លងមកអង្គការហ្គូដណេប៊ឺសកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះយុវជននិងកុមារកម្ពុជា ដោយចាត់ទុកការគាំទ្រយុវជននិងកុមារ ជាការងារចម្បងរបស់ពួកយើងជានិច្ច ដើម្បីធ្វើឲ្យប្រទេសកម្ពុជាក្លាយជាកន្លែងដែលមនុស្សអាចរស់នៅបានប្រកបដោយក្តីសង្ឃឹម។ កម្មវិធីគាំពារកុមារ កម្មវិធីស្វែងរកការគាំទ្រមតិ សុទ្ធសឹងតែជាកម្មវិធីដែលអង្គការហ្គូដណេប៊ឺសកម្ពុជាបង្កើតឡើង ដើម្បីគាំទ្រដល់យុវជន និងកុមារជាចំពោះ។ ពួកយើងធ្វើការផ្តោតលើ និងអនុវត្តកម្មវិធីទាំងនេះយ៉ាងយកចិត្តទុកដាក់ហើយលម្អិតបំផុត ពីព្រោះពួកយើងចង់ឃើញមនុស្សជំនាន់ក្រោយរបស់ប្រទេសកម្ពុជា មានភាពលេចធ្លោនៅក្នុងយុគសម័យបច្ចេកវិទ្យា ជាយុគសម័យដែលមនុស្សគ្រប់គ្នាត្រូវការ ដើម្បីឈានទៅដល់ការអប់រំនិងព័ត៌មាន។ ការចុះអន្តរាគមន៍ ឆ្លើយតបជាមួយនឹងសន្ទុះនៃអន្តរកម្មការអប់រំ និងបំណងប្រាថ្នារបស់សិស្សានុសិស្សជំនាន់ថ្មី អង្គការហ្គូដណេប៊ឺសកម្ពុជាបានបន្ថែមសកម្មភាព និងកម្មវិធីអភិវឌ្ឍន៍ចូលក្នុងកម្មវិធីអប់រំ, បង្កើននិងរក្សាគុណភាពខ្ពស់នៃការអនុវត្តកម្មវិធី រួមជាមួយនឹងការអភិវឌ្ឍន៍គម្រោងថ្មីដើម្បីគាំទ្រសាលារៀន និងសិស្សានុសិស្ស។ ពួកយើងសហការជាមួយបណ្តាសាលា ដើម្បីបង្កើតកម្មវិធីអប់រំថ្មីៗ ក្នុងគោលបំណងសម្រួលសិស្សានុសិស្សកម្ពុជាឲ្យទទួលការសិក្សាបែបផ្តោតលើខ្លួនឯង លើសពីនោះទៅទៀតគឺដើម្បីឲ្យពួកគាត់ទទួលបាននូវការសិក្សាបែបចម្រុះ និងបានចូលរួមក្នុងថ្នាក់ឌីជីថលកម្រិតខុសប្លែកគ្នាជាច្រើន។ បន្ថែមលើនោះទៅទៀត អង្គការហ្គូដណេប៊ឺសកម្ពុជាបានបន្តរៀបចំកម្មវិធីផ្លាស់ប្តូរចំណេះដឹង, សកម្មភាពស្វែងរកការគាំទ្រមតិ, កម្មវិធីយល់ដឹងពីវប្បធម៌ចម្រុះ និងបទពិសោធន៍ថ្មីៗជាច្រើនផ្សេងទៀតដើម្បីលើកទឹកចិត្ត លើកកម្ពស់ […]
- Good Neighbors Cambodia
- 28 ធ្នូ 2023
ពួកយើងមានបំណងធ្វើឱ្យប្រជាជនកម្ពុជា មានអារម្មណ៍ថាត្រូវបានគេផ្តល់តម្លៃ មើលឃើញ និងទទួលស្តាប់ តាមរយៈការចូលរួមចំណែកបែបវិជ្ជមាន ហើយពួកយើងស្វះស្វែងក្នុងការកសាងសាលារៀនដែលពោពេញទៅដោយកត្តាជំរុញភាពក្លាហាន និងពាក្យថាអនាគតល្អនៅក្នុងនោះ។ អង្គការហ្គូដណេប៊ឺសកម្ពុជា និងដៃគូសហការបានបង្កើតបរិយាកាសនៃក្តីស្រលាញ់ និងក្តីសង្ឃឹមជាមួយសិស្សានុសិស្សនៃសាលាបឋមសិក្សាគោកចេះ ខេត្តកណ្តាល ក្នុងកំឡុងពេលកម្មវិធីឆ្លងចូលឆ្នាំថ្មីឆ្នាំសាកល ២០២៤។ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចុះធ្វើទស្សនកិច្ច គាំទ្រពីធនាគារ ឌី ជី ប៊ី ខេម ខាប់ភីថល និងអាជ្ញាធរប្រចាំតំបន់ អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រគល់កាដូ រួមមានសម្ភារៈសិក្សា ៣០០ឈុត និងសំលៀកបំពាក់ចំនួន ២៥០សម្រាប់ ទៅកាន់សិស្សានុសិស្សឆ្នើម ដែលបានខិតខំប្រឹងប្រែងសិក្សា និងអភិវឌ្ឍខ្លួនឯងបានយ៉ាងល្អប្រសើរ។ អាណាព្យាបាល និងក្រុមគ្រួសាររបស់សិស្សានុសិស្សក៏ទទួលបានកាដូពីកម្មវិធីនេះផងដែរ។ នៅក្នុងកម្មវិធីប្រគល់កាដូ លោក រស់ ធារិទ្ធ ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ឌី ជី ប៊ី ខេម ខាប់ភីថល បានចែករំលែកសារលើកទឹកចិត្តទៅកាន់សិស្សានុសិស្ស នៃសាលាបឋមសិក្សាគោកចេះថា “ខ្ញុំសង្ឃឹមថាសិស្សគ្រប់គ្នានឹងបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយក្លាយជាធនធានមានទេពកោសល្យដែលនឹងជួយគាំទ្រសហគមន៍ និងប្រទេសរបស់ខ្លួន ហើយពួកយើងនឹងផ្តល់ការគាំទ្របន្ថែមនាពេលអនាគត”។ បន្ថែមលើនោះទៅទៀត លោក ប៊ិច សូភុន ប្រធានក្រុមប្រឹក្សាឃុំគោកចេះ […]
- Good Neighbors Cambodia
- 21 ធ្នូ 2023
អង្គការហ្គូដណេប៊ឺសកម្ពុជាមានកាតព្វកិច្ច និងមានឆន្ទះខ្ពស់ក្នុងការបង្កើតឲ្យមានសហគមន៍ប្រកបដោយនិរន្តភាពដែលប្រជាជនមានជីវិតល្អប្រសើរជាមួយសេដ្ឋកិច្ចស្ថិរភាព និងហិរញ្ញវត្ថុគ្រប់គ្រាន់ រស់នៅយ៉ាងសន្តិភាពជាមួយការអភវិឌ្ឍន៍សមរម្យ។ ហើយក្នុងបំណាច់ឆ្នាំ២០២៣ ពួកយើងមានកិត្តិយសក្នុងការរៀបចំកម្មវិធីបើកសន្និបាតលើកទី១ របស់សហគមន៍ដឹកជញ្ជូនហ្គូដលីង ជាមួយប្រជាជនសហគមន៍ និងដៃគូសហការ។ កាលពីថ្ងៃទី ១ ខែធ្នូ សហគមន៍ហ្គូដលីង (គម្រោងរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា) បានរៀបចំកម្មវិធីសន្និបាតរបស់ខ្លួនដែលប្រារព្ធឡើងនៅសាលប្រជុំសាលាខណ្ឌដង្កោ ក្រោមវត្តមានរបស់លោក Jang Dongwon នាយកប្រចាំប្រទេសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា- GNC, លោកស្រី Che Jungwon នាយិការងប្រចាំប្រទេស នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ – KOICA, លោក ទុយ ច័ន្ទ អភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ សមាជិករបស់សហគមន៍ហ្គូដលីង និងភាគីពាក់ព័ន្ធជាមួយគម្រោងគ្រប់រូប។ នៅក្នុងកម្មវិធី លោក ទុយ ច័ន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការហ្គូដណេប៊ឹសកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍ខណ្ឌដង្កោ និងគាំទ្រប្រជាជនសហគមន៍យ៉ាងជាប់លាប់។ លោកបានបន្តដោយការថ្លែងអំណរគុណចំពោះអ្នកបើកបរគ្រប់រូបសម្រាប់ឆន្ទៈ ក្នុងការអភិវឌ្ឍន៍ការជីវភាពរបស់ពួកគេ ក៏ដូចជាសហគមន៍ទាំងមូលផងដែរ។ ជាចុងក្រោយគាត់បានមានប្រសាសន៍លើកទឹកចិត្តដល់អ្នកបើកបរទាំងអស់ឱ្យខិតខំផ្លាស់ប្តូរជីវិតរបស់ពួកគេ និងបន្តសហការប្រកបដោយប្រសិទ្ធភាពជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជា ។ ជាមួយការកោតសរសើរដ៏ខ្ពង់ខ្ពស់ កម្មវិធីបានបន្តជាមួយនឹងការប្រកាសផ្តល់រង្វាន់ដល់អ្នកបើកបរដែលបានបញ្ចប់ការ ទូទាត់សងត្រឡប់ដោយជោគជ័យ ថ្នាក់ដឹកនាំក្រុមសហការ និងអ្នកដែលបំពេញភារកិច្ចបានល្អ (អ្នកដែលបានផ្តល់របាយការណ៍ចំណូល-ចំណាយប្រចាំខែបានត្រឹមត្រូវ)។ បន្តដោយកម្មវិធីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល សមាជិកទាំងអស់បានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា […]
- Good Neighbors Cambodia
- 23 វិច្ឆិកា 2023
ពួកយើងជឿថា វិស័យសុខាភិបាលគួរទទួលបានការយកចិត្តទុកដាក់ និងការផ្តល់សារៈសំខាន់ដូចគ្នាទៅនឹងវិស័យអប់រំ និងវិស័យផ្សេងៗទៀត។ អង្គការហ្គូដណេប៊ឺសកម្ពុជាមានកិត្តិយសយ៉ាងក្រៃលែង ដែលមានឱកាសក្លាយជាដៃគូសហការរបស់ក្រសួងសុខាភិបាលកម្ពុជា និងបានជួយប្រជាជនសហគមន៍។ ក្នុងកំឡុងពេលបំណាច់ឆ្នាំ២០២៣នេះ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពួកយើងមានឱកាសចូលរួមគាំទ្រជាជំនួយឧបត្ថម្ភ ហើយបានរៀបចំកម្មវិធីប្រគល់អំណោយទាំងអស់ជូនដល់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ ខែវិច្ឆិកាថ្មីៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអ្នកតំណាងឲ្យក្រសួងសុខាភិបាលជាច្រើនរូបផ្សេងទៀត។ ដោយមានការគាំទ្រពីម្ចាស់ជំនួយ អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រគល់សម្លៀកបំពាក់ការពារខ្លួន (PPE) កំរិត D ចំនួន ៦២៨០០ ឈុត ជូនទៅកាន់វិស័យសុខាភិបាល ដើម្បីពង្រឹងកម្មវិធីគាំពារសុខភាពក្នុងប្រទេសកម្ពុជា និងដើម្បីប្រើប្រាស់ក្នុងការការពារបុគ្គលិកសុខាភិបាលក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តក្រចេះ និងទីក្រុងភ្នំពេញ ពីហានិភ័យការងារ កាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ នៅពេលធ្វើប្រតិបត្តិការសង្គ្រោះបន្ទាន់សុខភាព និងជំងឺឆ្លង។ នៅក្នុងកម្មវិធី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្តែងសេចក្តីថ្លែងអំណរគុណ និងការកោតសរសើរដល់អង្គការហ្គូដណេប៊ឺសកម្ពុជា ដែលតែងតែបញ្ជូនបុគ្គលិក ក៏ដូចជាអំណោយជាសម្ភារៈ កម្មវិធីសុខភាព និងការគាំទ្រផ្សេងៗទៀតមកកាន់ក្រសួងសុខាភិបាល មណ្ឌលសុខភាព និងប្រជាជនសហគមន៍យ៉ាងពេញលេញ។ […]
- Good Neighbors Cambodia
- 18 សីហា 2023
កាលពីថ្ងៃទី៣១ ខែកក្កដាកន្លងទៅនេះ ធនាគារគុកមីន បានសហការជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជា និងមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ដើម្បីប្រារព្ធពិធីបិទបញ្ចប់ការសាងសង់ជួសជុលកែលំអរ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី និងការប្រកាសបើកបវេសនកាលវគ្គបណ្តុះបណ្តាលនិស្សិតជំនាន់ទី ១១។ ក្នុងពិធីនេះ មានអ្នកអញ្ជើញចូលរួមសរុបចំនួន ៩៨នាក់ ក្រោមអតីបតីភាព ពីលោក Yong Bum Cho អនុប្រធានគ្រងគ្រងផ្នែកផែនការ និងលោក Kim Dal Hae ជំនួយការនាយកនៃនាយកដ្ឋានបុគ្គលិក និងលោក Hoeun Honey នាយក នៃនាយកដ្ឋានបុគ្គលិកធនាគារខេប៊ីប្រាសាក់ ម.ក លោកចាំង ដុងវ៉ុន នាយកប្រចាំប្រទេសនៃអង្គការហ្គូដណេប៊ឺសកម្ពុជា ព្រមទាំងលោក Kim Han Soo ប្រធានមជ្ឈមណ្ឌល កូរ៉េ សហ្វវែរ អេច អ ឌី និងបុគ្គលិក រួមទាំងសិស្សនិស្សិតជំនាន់ទី១១ ។ ធនាគារគុកមីន បានឧបត្ថម្ភគាំទ្រលើការសាងសង់ជួសជុលអគារ […]