កាលព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ អង្គការហ្គូដណេប៊ឺសកម្ពុជាបានប្រកាសសម្ពោធបណ្ណាល័យគូកមីន ដែលជាអំណោយអនុស្សាវរីយ៍ពី ធនាគារគូកមីន និងគណៈកម្មការសហជីពកម្មករធនាគារគូកមីន ដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងពិធីនេះ បានអញ្ជើញពីសំណាក់ លោកហាំយ៉ុងហូ អនុប្រធានជាន់ខ្ពស់ និងកញ្ញាចាង ស៊ូជី អនុប្រធាននៃគណៈកម្មការសហជីពកម្មករ ធនាគារគូកមីន លោកចាង យ៉ុងជេ នាយកធនាគារគូកមីនកម្ពុជា លោកគីម ដាលហេប្រធានទីស្នាក់ការកណ្ដាល និង លោកអ៊ំ សំអឿន នាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ លោកគីម ហ៊នជុង អគ្គនាយករង ព្រមទាំងលោកចាង ដុងវ៉ុន នាយកប្រចាំប្រទេសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា លោកទូចចាន់ អភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ លោកអ៊ំ សម្បត្តិ តំណាងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ រួមទាំងបុគ្គលិកពាក់ព័ន្ធ និងសិស្សានុសិស្សនៃសាលាបឋមសិក្សព្រៃសរ សរុបចំនួន២៤៣នាក់។
ធនាគារគូកមីន បានកសាងបណ្ណាល័យ ព្រមទាំងបំពាក់សម្ភារៈដូចជា ទូរដាក់សៀវភៅ តុកៅអីសម្រាប់កុមារ សៀវភៅរឿងជាភាសាខ្មែរ ចំនួន៥៧០ក្បាល និងភាសាអង់គ្លេស ចំនួន ១០០ក្បាល។ ជាពិសេស ដើម្បីលើកកម្ពស់សកម្មភាពនៃការអាន ធនាគូកមីន ក៏បានរៀបចំកន្លែងអង្គុយអានសៀវភៅអោយកាន់តែងាយស្រួល និងទាក់ទាញ ព្រមទាំងរៀបចំដំណើរការគ្រប់គ្រងបណ្ណាល័យ ជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជាថែមទៀត។
ក្នុងពិធីសម្ពោធនេះ លោកអនុប្រធានជាន់ខ្ពស់នៃគណៈកម្មការសហជីពកម្មករធនាគារគូកមីន បានថ្លែងថា“ខ្ញុំពិតជារីករាយ ដែលអាចត្រលប់មកចុះបំពេញការងារស្ម័គ្រចិត្តក្រៅប្រទេស ដោយបានប្រើប្រាស់មូនិធិបង្ហាញពីទឹកចិត្តសប្បុរសរបស់បុគ្គលិកគូកមីនម្នាក់ៗ ក្រោយពីការផ្ទុះជំងឺកូវីដ១៩ រយៈពេល៣ឆ្នាំកន្លងមក។” លោកបន្ថែមទៀតថា “ ខ្ញុំសង្ឃឹមថា តាមរយៈសកម្មភាពស្ម័គ្រចិត្ត ដោយសាងសង់បណ្ណាល័យគូកមីន នឹងធ្វើអោយសិស្សានុសិស្សនៅសាលាបឋមសិក្សាព្រៃសរ អាចមានក្ដីសង្ឃឹម និងសុបិន្តកាន់តែធំជាងមុន។”
លោកអភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ បានបង្ហាញចំណាប់អារម្មណ៍ថា “ខ្ញុំសង្ឃឹមថា តាមរយៈគម្រោងបណ្ណាល័យនេះ នឹងធ្វើអោយទំនាក់ទំនងរវាងធនាគារគូកមីន និងអង្គការហ្គូដណេប៊ឺសកម្ពុជា កាន់ស្និតរមួតបន្ថែមទៀត”។ លោកបន្ដ“ជាពិសេស ខ្ញុំរំពឹងថា លោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សបានចូលរួមសម្អាត និងថែរក្សាបណ្ណាល័យ ដើម្បីអោយមានមនុស្សជាច្រើនផ្សេងទៀតអាចប្រើប្រាស់បណ្ណាល័យនេះដែរ។ ”
លោកនាយកប្រចាំប្រទេសរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា បានចូលរួមមតិថា“ពួកយើងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈ បេសកកម្មធនាគារគូកមីន គឺ’ហិរញ្ញវត្ថុដើម្បីផ្លាស់ប្តូរពិភពលោក’ និងពាក្យស្លោករបស់អង្គការហ្គូដណេប៊ឺស គឺ’ការផ្លាស់ប្តូរល្អដើម្បីពិភពលោក’” លើសពីនេះ “ខ្ញុំពិតជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ធនាគាគូកមីន និងគណៈកម្មការសហជីពកម្មករធនាគារគូកមីន ដែលបានធ្វើជាមិត្តដ៏ល្អ និងផ្ដល់ជំនួយដោយមិនសំចៃផងដែរ៕”