កាលពីថ្ងៃទី៣១ ខែកក្កដាកន្លងទៅនេះ ធនាគារគុកមីន បានសហការជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជា និងមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ដើម្បីប្រារព្ធពិធីបិទបញ្ចប់ការសាងសង់ជួសជុលកែលំអរ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី និងការប្រកាសបើកបវេសនកាលវគ្គបណ្តុះបណ្តាលនិស្សិតជំនាន់ទី ១១។

ក្នុងពិធីនេះ មានអ្នកអញ្ជើញចូលរួមសរុបចំនួន ៩៨នាក់ ក្រោមអតីបតីភាព ពីលោក Yong Bum Cho អនុប្រធានគ្រងគ្រងផ្នែកផែនការ និងលោក Kim Dal Hae ជំនួយការនាយកនៃនាយកដ្ឋានបុគ្គលិក និងលោក Hoeun Honey នាយក នៃនាយកដ្ឋានបុគ្គលិកធនាគារខេប៊ីប្រាសាក់ ម.ក លោកចាំង ដុងវ៉ុន នាយកប្រចាំប្រទេសនៃអង្គការហ្គូដណេប៊ឺសកម្ពុជា ព្រមទាំងលោក Kim Han Soo ប្រធានមជ្ឈមណ្ឌល កូរ៉េ សហ្វវែរ អេច អ ឌី និងបុគ្គលិក រួមទាំងសិស្សនិស្សិតជំនាន់ទី១១ ។

ធនាគារគុកមីន បានឧបត្ថម្ភគាំទ្រលើការសាងសង់ជួសជុលអគារ បន្ទប់រៀន និងផ្គត់ផ្គង់សម្ភារៈសម្រាប់ការសិក្សាដូចជា ម៉ាស៊ីនត្រជាក់ និងគ្រឿងបរិក្ខារផ្សេងៗដើម្បីជួយឲ្យសិស្សនិស្សិតអាចទទួលបានកន្លែងសិក្សាដែលមានបរិយាកាសដ៏ល្អប្រសើរ។ បន្ថែមពីនោះទៅទៀត ធនាគារគុកមីន ក៏គ្រោងឧបត្ថម្ភដល់និស្សិតជំនាន់ទី១១ លើ”វគ្គបណ្ដុះបណ្ដាលធនធានឯកទេសផ្នែក SW”ផងដែរ។

លោកYong Beom Cho អនុប្រធានគ្រងគ្រងផ្នែកផែនការនៃធនាគារគុកមីន បានចូលរួមមតិថា “ខ្ញុំសង្ឃឹមថា តាមរយៈវគ្គបណ្ដុះបណ្ដាលដែលនឹងគ្រោងបើកដំណើរការនៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ដែលបានសាងសង់ជួសជុលកែលំអររួចរាល់នេះ នឹងជួយបង្កើន និងពង្រឹងសមត្ថភាពដល់និស្សិតផ្នែកប្រព័ន្ធបច្ចេកវិទ្យា” លោកបន្តថា “តាមរយៈ វគ្គបណ្ដុះបណ្ដាលធនធានឯកទេសផ្នែក SW លើកនេះ និស្សិតទាំងអស់អាចនឹងបោះជំហានឈានខិតកាន់តែជិតក្តីសុបិន្តរបស់ខ្លួនផងដែរ”៕