អង្គការហ្គូដណេប៊ីសកម្ពុជា (លោក Dongwon Jang នាយកប្រ​ចាំប្រទេស) បានចុះហត្ថលេខាលើភាពជាដៃគូរយូអង្វែង ជាមួយក្រុមហ៊ុនMVL (លោក Kay Woo នាយកប្រតិបត្តិនៃក្រុមហ៊ុនMVL)​​ គឺជាវេទិកា Blockchain ចល័ត។​ តាមរយៈកិច្ចសហការគម្រោងរួមគ្នានេះ គឺដើម្បីអភិវឌ្ឍន៍វិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ។

អង្គការហ្គូដណេប៊ីសកម្ពុជា ជាមួយក្រុមហ៊ុនMVL នឹងបន្ដគាំទ្រហេដ្ឋារចនាសម្ព័ន្ធលើវិស័យអប់រំ ក្នុងតំបន់ដែលមិនទាន់មានការអភិវឌ្ឍពេញលេញនៅប្រទេសកម្ពុជា ព្រមទាំងគ្រោងឧបត្ថម្ភ​ គាំពារកម្មវិធីអប់រំផ្នែកឌីជីថលដោយប្រើបណ្ណាល័យអាយស៊ីធី(ICT)​ និងការអានត្រឹមឆ្នាំ២០២៦។ លើសពីនេះទៅទៀត តាមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរមូលដ្ឋានកម្ពុជា អង្គភាពទាំងពីរ បន្ដផ្ដល់ជំនួយដូចជា បង្គន់អនាម័យ និងគ្រឿងបរិក្ខារចម្រោះទឹកស្អាត ដើម្បីលើកស្ទួយវិស័យអប់រំ ឲ្យកាន់តែប្រសើរឡើងសម្រាប់សិស្សានុសិស្ស។

លោកនាយកប្រតិបត្តិ Kay Woo បានមានប្រសាសន៍ថា “វាជាកិច្ចការដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន តាមរយៈសកម្មភាពចូលរួមសង្គមដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុនMVL គឺការរីកលូតលាស់រួមគ្នានៃប្រព័ន្ធអេកូឡូស៊ីដោយផ្អែកលើបច្ចេកវិទ្យា។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ អង្គការហ្គូដណេប៊ីសកម្ពុជា ដែលជាអង្គការក្រៅរដ្ឋាភិបាលដ៏ល្បីល្បាញទូទាំងពិភពលោក, ក្រុមហ៊ុនMVL និង អង្គការហ្គូដណេប៊ីសកម្ពុជា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការចូលរួមចំណែកជាក់ស្តែងបន្ថែមទៀតដល់សហគមន៍មូលដ្ឋាន ហើយថែមទាំងផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការបង្កើននូវគុណតម្លៃក្រុមហ៊ុន MVL និងប្រព័ន្ធអេកូឡូស៊ីផងដែរ។”

លោក Dongwon Jang នាយកប្រចាំប្រទេសនៃអង្គការហ្គូដណេប៊ីសកម្ពុជា បានស្រាយបំភ្លឺថា“សហគមន៍មូលដ្ឋានក្នុងប្រទេសកម្ពុជា ដើមឡើយមានការលំបាកក្នុងការដំណើរការប្រព័ន្ធអប់រំ ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែការសហការជាមួយ ក្រុមហ៊ុនMVL នឹងរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់គុណភាពអប់រំ ដែលរួមមាន អាយស៊ីធី(ICT) ការអាន និងការរៀនភាសាអង់គ្លេស។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងនឹងបង្កើតសន្ទុះសម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំនៅកម្ពុជាសម្រាប់រយៈពេល 5 ឆ្នាំខាងមុខ និងអភិវឌ្ឍសហគមន៍មូលដ្ឋានក្នុងរយៈពេលវែង ដោយគាំទ្រអាជ្ញាធររដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាបច្ចុប្បន្នរបស់ខ្លួន”។