នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ហ្គូដណេប៊ឺសកម្ពុជា បានរៀបចំបើកកម្មវិធី “បណ្តាញយុវជនសកល” តាមរយៈប្រព័ន្ធអនឡាញ ជាមួយសិស្សចំនួន១៨០នាក់ និងអ្នកសម្របសម្រួល​ដែលមកពី ​១៥ប្រទេស ជុំវិញពិភពលោក។ សិស្សនៃសាលាបឋមសិក្សាឬស្សីសាញ់ ចំនួន១០នាក់​ ជាតំណាងយុវជនកម្ពុជា និងលោកនាយក ១នាក់ ព្រមទាំងគ្រូបង្រៀនចំនួន ២នាក់ បានចូលរួម ដើម្បីគាំទ្រយុវជន និងកម្មវិធី។ អំឡុងពេលចូលរួមការបើកកម្មវិធីនេះ​ ក្រុមយុវជនបានយល់ដឹងអំពីភាពខុសគ្នានៃ វប្បធម៌ ការរស់នៅ និងអាកាសធាតុ នៃប្រទេសនីមួយៗតាមរយៈការធ្វើបទបង្ហាញ។​

កម្មវីធី “បណ្តាញយុវជនសកល” ធ្វើឡើងក្នុងប្រធានបទ​ “បម្រែបម្រួលអាកាសធាតុ និង បរិស្ថានមានទំនាក់ទំនងនឹង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។ ក្រុមយុវជន(មានអាយុចន្លោះពី១៤ ដល់១៥ឆ្នាំ មកពី១៦ប្រទេស) នឹងចូលរួមប្រជុំ ៣លើកតាមរយៈប្រព័ន្ធអនឡាញ និង៣លើក ជួបប្រជុំផ្ទាល់តាមក្រុម ដើម្បីចែករំលែកអំពីវិបត្តិនៃបម្រែបម្រួលអាកាសធាតុក្នុងប្រទេសរបស់ខ្លួន និងធ្វើសកម្មភាពស្រោចស្រង់ពិភពលោក។