នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ហ្គូដណេប៊ឺសកម្ពុជា បានរៀបចំបើកកម្មវិធី “បណ្តាញយុវជនសកល” តាមរយៈប្រព័ន្ធអនឡាញ ជាមួយសិស្សចំនួន១៨០នាក់ និងអ្នកសម្របសម្រួលដែលមកពី ១៥ប្រទេស ជុំវិញពិភពលោក។ សិស្សនៃសាលាបឋមសិក្សាឬស្សីសាញ់ ចំនួន១០នាក់ ជាតំណាងយុវជនកម្ពុជា និងលោកនាយក ១នាក់ ព្រមទាំងគ្រូបង្រៀនចំនួន ២នាក់ បានចូលរួម ដើម្បីគាំទ្រយុវជន និងកម្មវិធី។ អំឡុងពេលចូលរួមការបើកកម្មវិធីនេះ ក្រុមយុវជនបានយល់ដឹងអំពីភាពខុសគ្នានៃ វប្បធម៌ ការរស់នៅ និងអាកាសធាតុ នៃប្រទេសនីមួយៗតាមរយៈការធ្វើបទបង្ហាញ។
កម្មវីធី “បណ្តាញយុវជនសកល” ធ្វើឡើងក្នុងប្រធានបទ “បម្រែបម្រួលអាកាសធាតុ និង បរិស្ថានមានទំនាក់ទំនងនឹង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។ ក្រុមយុវជន(មានអាយុចន្លោះពី១៤ ដល់១៥ឆ្នាំ មកពី១៦ប្រទេស) នឹងចូលរួមប្រជុំ ៣លើកតាមរយៈប្រព័ន្ធអនឡាញ និង៣លើក ជួបប្រជុំផ្ទាល់តាមក្រុម ដើម្បីចែករំលែកអំពីវិបត្តិនៃបម្រែបម្រួលអាកាសធាតុក្នុងប្រទេសរបស់ខ្លួន និងធ្វើសកម្មភាពស្រោចស្រង់ពិភពលោក។